ភ្នំពេញ៖ មិនប៉ុន្មានម៉ោងមុននេះ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បានបង្ហោះនូវរូបថតមួយសន្លឹក ដែលឃើញ លោកជិះម៉ូតូឌុប កញ្ញា ទេព បូព្រឹក្ស ជាមួយនឹងសារបែបឌឺដងថា៖ « ក្រពើ ឌុបពស់ ដើរលេង បានបងធ្វើប្តីស្រីរស់ស្រួល Beacause បង Young Money »។

យ៉ាងណាមិញ ការបង្ហោះរបស់ដេវីត បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បាននាំគ្នាសម្តែងការមិនពេញចិត្តជាខ្លាំង និងបានរិះគន់យ៉ាងចាស់ដៃ ចំពោះលោកដែលបានបោះបង់ដៃគូចាស់ និងជាអ្នកមានគុណ អ្នកនាង ពេជ្រ សោភា និងបែរជាមកចាប់ដៃគូជាមួយនឹង កញ្ញា ទេព បូព្រឹក្សវិញ ។ 

លើសពីនេះទៅទៀតនោះ ថែមទាំងមានអ្នកគាំទ្រមួយចំនួនតូច ដែលធ្លាប់អ្នកគាំទ្រដៃគូចាស់ G-devith និងពេជ្រ សោភា បាននាំគ្នា Unlike Page ហ្វេសប៊ុករបស់តារាប្រុសរូបនេះថែមទៀតផង៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកផងដែរថា ក្រោយមានរឿងមួយរយៈមុនកន្លងមក លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានចាប់ដៃគ្នាច្រៀងឆ្លើយឆ្លងជាលើកដំបូង

ផេកហ្វេសប៊ុកផ្លូវការ របស់ផលិតកម្មរស្មីហង្សមាសបានបង្ហាញស្នាដៃបទភ្លេងថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា បទ «បានបងធ្វើប្ដីស្រីរស់ស្រួល»។

បទថ្មីនេះគឺជាការបកស្រាយរួមគ្នារបស់ តារាចម្រៀងកំពុងតែសម្បូរប្រជាប្រិយភាព លោក ងួន ចាន់ដេវីត ហៅ G-Devith និងស្រីស្អាត ទេព បូព្រឹក្ស តែម្តង ស្របពេលដែល ដេវីត និងពេជ្រ សោភា ធ្លាប់ជាដៃគូនឹងគ្នា តែពេលនេះ ពួកគេលែងច្រៀងរួមគ្នាទៅហើយ។

ដោយបទថ្មីរបស់ពួកគេទាំងពីរនាក់ គឺមានការនិពន្ធបទភ្លេង និងនិពន្ធទំនុកច្រៀងដោយកម្លោះសង្ហា G-Devith។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏យើងឃើញ ដេវីត នៅតែនិពន្ធបទភ្លេងឱ្យ ពេជ្រ សោភា ច្រៀងដដែល៕

តោះចង់ដឹងថា មានអត្ថន័យយ៉ាងណា ស្តាប់កម្សាន្តទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា