ភ្នំពេញ៖ តារាសម្តែងស្រីស៊ិចស៊ី កញ្ញា ដេននី ក្វាន់ នៅថ្ងៃនេះបាននិមន្តព្រះសង្ឃមកសូត្រមន្តឡើងផ្ទះយ៉ាងថ្មីសន្លាងរបស់ខ្លួន ដែលជាហាងសាឡនថែរក្សាសម្រស់ទីតាំងថ្មី។

ផ្ទះថ្មីនេះមានទីតាំងស្ថិតនៅក្នុងបុរីវិមានភ្នំពេញ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយដូរពីទីតាំងចាស់ ដែលមានស្ថានភាពមិនអំណោយផល ថែមទាំងមានដីហុយទ្រលោមជាប្រចាំផងដែរ។

ក្រៅពីអាជីពជាអ្នកសិល្បៈ កញ្ញា ដេននី ក្វាន់ ក៏ជាអ្នកជំនួញវ័យក្មេងម្នាក់ ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននៅក្នុងស្រុក ទៅលើសេវាកម្មនៃការរក្សាសម្ផស្សរបស់តារារូបនេះ។

សម្រាប់ការងារសិល្បៈ ដេននី ក្វាន់ ដូចជាមិនសូវមានភាពមមាញឹកប៉ុន្មាននោះទេ ប៉ុន្តែនាងក៏ធ្លាប់បានអះអាងថា ទោះយ៉ាងណាក៏មិនដើរចេញពីវិស័យសិល្បៈដែរ ព្រោះនាងពិតជាស្រលាញ់សិល្បៈយ៉ាងខ្លាំង៕

ទស្សនារូបភាពខាងក្រោម៖ 

ដេននីក្វាន់ និងបងស្រី

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់ ដេននី ក្វាន់ មុខជំនួញ សាឡនមិន បានបរាជ័យ នោះទេគ្រាន់ តែប្តូរទីតាំង។

តារាសម្តែងស្រីចូលចិត្តបង្ហាញដើមទ្រូងទ្រលុកទ្រលន់ កញ្ញា ដេននី ក្វាន់ល្បីថាផ្អាក ដំណើរការលើមុខ ជំនួញ សាឡន ព្រោះ តែនាងមិនមានពេលគ្រប់គ្រាន់មើសការខុសត្រូវ តែនាងបានបញ្ជាក់ថា ហាងមួយនេះមិន បានបរាជ័យនោះ ទេ គឺគ្រាន់តែប្តូរទីតាំងថ្មី ។

ស្រីស្រស់ដើមទ្រូងសខ្ចី កញ្ញា ដេននី ក្វាន់ បានឲ្យ Looking Today ដឹងថា «ហាងសាឡនរបស់ខ្លួនមិនបានបរាជ័យអីនោះទេ គឺគ្រាន់តែប្តូរទីតាំងថ្មី មកនៅផ្លូវ៥៩៨ បុរីវិមានភ្នំពេញ ខណ្ឌឬស្សីកែវ ។ ដោយសារទីតាំងចាស់គ្មានភាពអំណោយផលសោះ គឺផ្លូវនោះហុយដីទ្រលោមរាល់ថ្ងៃដល់ចឹង អតិថិជន គាត់ពិបាកនឹងមកខ្លាំងណាស់។ បើបងមិនជឿ អាចមើលហាងថ្មីក៏បាន រឺខលមកលេខរបស់នាងខ្ញុំក៏បានដែរ»

កញ្ញា ដេននី ក្វាន់ តែតែងបង្ហាញរូបរាងកាយស៊ិចស៊ីធ្វើឲ្យបុរសៗលេបទឹកមាត់មិនស្ទើរ ហើយធ្លាប់និយាយថា «កុំ ស្រលាញ់ រូប រាងកាយរបស់ខ្ញុំព្រោះវានឹងស្វិតជ្រីវជ្រួញនៅថ្ងៃណាមួយមិនខាន មានតែចិត្តរបស់ខ្ញុំទេ ដែលស្ថិតនៅជា មួយខ្ញុំជា រៀងរហូត»។

រយៈប៉ុន្មានថ្ងៃមុននេះតារាស្រីបង្អួតដើមទ្រូងទ្រលុកទ្រលន់ កញ្ញា ដេននី ក្វាន់ បានបង្ហាញរូបប៉ុន្មានសន្លឹក ដែលប្លែកភ្នែក ទៀតហើយជាមួយនឹងទម្រង់មុខបែបសិចស៊ី ជារឿយៗនាងតែងថតបង្ហោះ នូវរូបភាពសិចស៊ីស្លៀកពាក់ ខើចលើខើចក្រោម បញ្ចេញសាច់ខ្ចីនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កភាពក្តៅសាច់ដល់អារម្មណ៍ប្រុសៗ ដកកចំហមាត់មើលស្ទើរភ្លឹកគ្រប់គ្នា ។ តាមរយៈរូបភាពប្រមាណសន្លឹកក្នុងឈុតសម្លៀកបំពាក់ផ្សេងគ្នា កាត់រាង បង្អួតសម្រស់ ជាមួយឈុតស្តើងខ្ចី ស្ទើរមើលឃើញដល់ចំណុចសំខាន់ទៅហើយ។

គួររំលឹកថា ការបើកដំណើរការហាងពីរព្រមគ្នាគឺហាងផ្នែកសម្រស់ និងហាងលក់ គ្រឿងសង្ហារឹមដែលចាយទុន អស់រាប់ ម៉ឺនដុល្លារកាលពីអំឡុងខែសីហាឆ្នាំ២០១៦ដែលទីតាំងហាងនាង នៅជិតទូរទស្សន៍អាស៊ីអាគ្នេហ៍។ ទីតាំងហាងដែលដាក់ផ្ទាំងប៉ាណូធំដែលមានរូបនាងថតដោយផ្ទាល់នោះបាន ទាក់ ទាញអ្នកជិះកាត់ តំបន់នេះ គយគន់គ្រប់ គ្រប់គ្នាព្រោះតែរូបថតដ៏គួរឲ្យទាក់ទាញ។ទោះជាយ៉ាងណាដំណើរ ការហាងនេះត្រូវបាន ផ្អាកហើយកាលពីថ្មីៗ ដោយនាង ថែមទាំងទម្លាក់ផ្លាកចេញផងដែរ។

សូមជម្រាបថា តារាសម្តែងស្រីនិយមលេងខ្លួនស៊ិចស៊ី កញ្ញា ដេននីក្វាន់ ធ្លាប់តែបង្ហាញរូបរាងកាយ ស៊ិចស៊ីធ្វើឲ្យបុរសៗ លេបទឹកមាត់មិនស្ទើរប៉ុន្តែមួយរយៈក្រោយមក បានចុះទៅ កាន់ខេត្តកំពង់ស្ពឺដើម្បីចែកអំណោយដល់ប្រជាជន និងកុមារ មួយចំនួននៅទីនោះ ហើយនិយាយថានាងមិនជឿថាក្រមកពីធ្វើបុណ្យឡើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់