ច្បាស់ណាស់ថាមនុស្សយើងម្នាក់ៗ មិនអាចត្រលប់ទៅអតីតកាលបាននោះទេ ប៉ុន្តែ យ៉ាងហោចណាស់ វាក៏ជាការចងចាំ ដែលធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅ និងសប្បាយចិត្តម៉្យាងដែរ។

អត្ថបទថ្ងៃនេះ នឹងរំលឹកនូវ ពេលវេលាពីមុនៗ ដែលក្មេងជំនាន់មុន ពិតជាស្គាល់ច្បាស់ណាស់ ថារូបភាពទាំងនេះ គឺជារបស់របរអ្វី។ តោះទៅតាមដានទាំងអស់គ្នា!

# អ្នកចូលចិត្តស្តាប់ចម្រៀងទាំងឡាយ សុទ្ធតែមាន សៀវភៅមួយផ្ទុក CD យ៉ាងច្រើនរបស់ខ្លួន 

# ពេលខ្លះ ចង់ស្តាប់ចម្រៀងក៏ពិបាក ពីព្រោះហោប៉ៅ ដូចជាតូចពេក ដាក់អីមិនចូលទាល់តែសោះ!

# ស្ថានភាពជីវិតសិក្សា នៅពេលមិនទាន់មាន ទូរស័ព្ទទំនើប

# នៅពេលមើលភាពយន្តម្តងៗ គឺឧស្សាហ៍ចេញរូបហ្នឹងណាស់!

# នៅពេលដែលមិនទាន់មានទូរស័ព្ទទំនើបប្រើ ពេលចូលបន្ទប់ទឹកម្តងៗ គឺត្រូវអានសេចក្តីរៀបរាប់ លើដបសាប៊ូកក់សក់ខ្ទេចគ្មានសល់

# មិនដឹងថារបស់នេះជាអ្វីទេ តែម្នាក់ៗមានជាប់ខ្លួនជានិច្ច

# ចង់ឃើញមុខស្រ្តីម្នាក់ ក្នុងរឿង Tom and Jerry ខ្លាំងបំផុត!

# បើផ្កាយភ្លឺទាំងនេះវិញ គឺទិញ មកបិទពេញជញ្ជាំង និងពិតាន!

# ថតបទចម្រៀងថ្មីៗ តាមកម្មវិធីថតសម្លេង រួចកំណត់ជាភ្លេងរោទិ៍

# បន្ទាប់មកចែករំលែកបទសម្រៀងទាំងនោះ តាមរយៈ IR Port (Bluetooth…)

# ចេះតែមានអារម្មណ៍តឹងចិត្ត នៅពេលឃើញខ្សែទូរស័ព្ទលើតុ មានសភាពបែបនេះ

# ឧស្សាហ៍លេងបំផុត គឺរបស់នេះហើយ! (ហ្គេម Tetris)

ប្រភព៖ Bright Side

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ដែលឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សពីជំនាន់មុខ ធ្វើមុខមាំ រាល់ពេលដែលថតរូប? (មានវីដេអូ)

ស្នាមញញឹម គឺជាប្រតិកម្មធម្មជាតិបែបជីវសាស្រ្ត ដោយសូម្បីតែទារក ដែលទើបនឹងកើតខ្លះ ក៏ចេះញញឹមដែរ។ ប៉ុន្តែការញញឹម និងការបញ្ចេញកាយវិការ នៅពីមុខកាមេរ៉ា បែរជាមិនងាយទៅវិញ សម្រាប់មនុស្សកាលពីជំនាន់មុន ដោយវាហាក់ដូចជា វប្បធម៌សាសនារបស់ពួកគេយ៉ាងអ៊ីចឹង។

យ៉ាងណាមិញរូបថតដំបូងបំផុតត្រូវបានថតនៅចុងទស្សវត្ស ១៨២០ ដោយសព្វថ្ងៃនេះ វាត្រូវបានគេរក្សាទុកជាទម្រង់ផ្នែកសិល្បៈ និងជាសកម្មភាពសង្គម របស់មនុស្សពីជំនាន់មុនផងដែរ។

ថ្វីបើកាលពីមានម៉ាស៊ីនថតរូបដំបូងៗ មនុស្សមិនសូវជា បង្ហាញស្នាមញញឹមក៏ពិតមែន តែរហូតដល់ទស្សវត្ស ១៩២០ និង ១៩៣០ ទើបគេសង្កេតឃើញមាន ស្នាមញញឹមផុសឡើងពីក្នុងរូបថតវិញ។

ហេតុអ្វីបានជា មនុស្សពីមុន មិនបង្ហាញស្នាមញញឹម? ចុះមានកត្តាអ្វី ដែលធ្វើឲ្យពូកគេ មានការផ្លាស់ប្តូរ?

ជាក់ស្តែង ក្រុមអ្នកស្រាវជ្រាវ បានធ្វើការសិក្សា និងស្រាវជ្រាវទៅលើ រូបថត និងរូបគំនូរចាស់ៗរបស់មនុស្សពីជំនាន់ដើម កាលពីខែវិច្ឆិកា ឆ្នាំ ២០១២ និងបានរកឃើញ ហេតុផលមួយចំនួន ដែលពាក់ព័ន្ធនឹងការធ្វើទឹកមុខមាំ របស់មនុស្សពីមុន នៅរាល់ពេលថតរូប។

ហេតុផល ទីមួយនេះគឺ ពាក់ព័ន្ធទៅនឹងបញ្ហា មាត់ធ្មេញ។ ការស្រាវជ្រាវមួយចំនួនផ្សេងទៀត មិនបានបញ្ជាក់គំនិតថា បញ្ហាធ្មេញ មានការជាប់ទាក់ទងទៅនឹង មនុស្សពីដើម មិនញញឹម ពេលថតរូបភាពឡើយ ដោយសារតែ អ្នកស្រាវជ្រាវទាំងនោះគិតថា វាហាក់ដូចជាហេតុផលមួយ ដែលចម្លែក និងមិនសមទំនងទាល់តែសោះ។ ប៉ុន្តែទន្ទឹមនឹងនោះ លោក Angus Trumble ជានាយកសាល National Portrait Gallery ក្នុងទីក្រុង Canberra នៃប្រទេសអូស្រ្តាលី និងជាអ្នកនិពន្ធសៀវភៅ A Brief History of the Smile បានធ្វើការបដិសេធ និងលើកឡើងវិញថា កត្តាសុខភាពមាត់ធ្មេញល្អ ធ្វើឲ្យស្នាមញញឹមក៏កាន់តែស្រស់ស្អាត ជាពិសេសមនុស្សម្នាក់ៗប្រាកដជាចង់បង្ហាញស្នាមញញឹម ដោយសារភាពស្រស់ស្អាតរបស់ធ្មេញនោះ។ ផ្ទុយទៅវិញ ប្រាកដជាគ្មានអ្នកណាចង់ញញឹមទេ ប្រសិនបើសុខភាពមាត់ធ្មេញមិនល្អ ឬគ្មានសោភ័ណ្ឌភាព។

ទោះជាយ៉ាងណា អ្នកនិពន្ធ Nicholas Jeeves បែរជារៀបរាប់ថា មនុស្សពីជំនាន់ដើម មិនចូលចិត្តញញឹមពេលថតរូប ក៏ព្រោះតែកាលពីមុនពួកគេគិតថា ស្នាមញញឹម មិនមែនជាភាពទាក់ទាញឡើយ។ ជាការពិតណាស់ នេះក៏អាចជាហេតុផលមួយដែរ។ ជាក់ស្តែង កាលពីសត្សវត្សទី ១៧ នៅតំបន់អឺរ៉ុប ត្រូវបានគេមានជំនឿ និងនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា មនុស្សដែលសើចសប្បាយស្ញេញស្ញាញ គឺជាមនុស្សដែលមានភាពក្រីក្រ មនុស្សដែលស្រវឹង មនុស្សភ្លើតភ្លើន និងជាមនុស្សខាងផ្នែកសិល្បៈកម្សាន្តប៉ុណ្ណោះ។ ហេតុនេះដើម្បីឲ្យពួកគេមើលទៅ ដូចជាមនុស្សមានឋានៈខ្ពង់ខ្ពស់ និងជាមនុស្សមានអត្តចរិតល្អ ទើបបានជាពួកគេមិនញញឹម។ ដូច្នោះហើយ មិនថារូបថតពីសម័យមុន ជាប្រភេទផ្តេក ឬបញ្ឈរនោះទេ គឺសុទ្ធតែមានទឹកមុខមាំទាំងអស់។

ការលើកឡើងមួយទៀតគឺ ដោយសារតែការថតរូបម្តងៗ ត្រូវទាមទារពេលយូរ ដែលមិនអាចឲ្យមនុស្សញញឹមតាមបានយូរឡើយ។ លោក Todd Gustavson ដែលជាអ្នកអភិរក្សខាងបច្ចេកវិទ្យានៅ George Eastman Museum បាននិយាយថា “វាអាចនិយាយថា ជារឿងពិតមួយដែរ។ កាលពីមុន ការថតរូបទាមទារឲ្យអ្នកនៅស្ងៀម ឲ្យបានយូរបន្តិច ហេតុនេះទើបមនុស្សយើងជ្រើសរើសកាយវិការ និងទឹកមុខធម្មតា”។ រហូតមកទល់នឹងទស្សវត្ស ១៨៥០ និង ១៨៦០ គេបានផលិតបានម៉ាស៊ីនថត ដែលអាចថតរូបបានត្រឹមតែ ២ ទៅ ៣ វិនាទី ទើបគេសង្កេតឃើញរូបភាពមាន ការបង្ហាញស្នាមញញឹមច្រើនជាងមុន។

អ្នកជំនាញ ក៏បានលើកឡើងនូវហេតុផលមួយទៀត ដែលមានភាពស៊ីជម្រៅជាងមុនបន្តិច ដោយពួកគេនិយាយថា មនុស្សយើងមិនញញឹម ដោយសារតែទទួលរងឥទ្ធិពលពីរូបគំនូរសិល្បៈសេសសល់ពីបុរាណ ដែលមានទឹកមុខមាំៗដូចគ្នា។ មួយវិញទៀតក៏ដោយសារតែ ពពួកអ្នកកាន់សាសនាមួយចំនួន វាយតម្លៃស្នាមញញឹម ដែលមានក្នុងរូបគំនូរ ឬរូបថត គឺជាបង្ហាញនូវភាពឆ្កួតលីលា ពាលា អាវ៉ាសែ ទើបបានជាមនុស្សពីមុន មិនចូលចិត្តបញ្ចេញស្នាមញញឹម។

រហូតទាល់តែក្រុមហ៊ុនកាមេរ៉ា និងខ្សែភាពយន្ត Kodak ដែលផ្តាច់មុខគេក្នុងទីផ្សារ បានបង្កើនការលក់របស់ខ្លួន ដោយប្រើប្រាស់រូបភាពផ្ទាំងផ្សាយពាណិជ្ចកម្ម លាយជាមួយស្នាមញញឹម ហាក់ដូចជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ យុទ្ធនាការទីផ្សារ យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន Kodak គឺបានសង្កត់ធ្ងន់ទៅលើ ការបង្ហាញនូវអារម្មណ៍រីករាយ ចេញពីការថតរូប និងមានបង្ហាញជារបៀបប្រើប្រាស់ជាមួយអ្នកជំនាញទៀតផង។ Kodak មានពាក្យស្លោកដូចជា “Save your happy moments with a Kodak” (មានន័យថា រក្សាទុកពេលវេលាដ៏រីករាយរបស់អ្នកជាមួយ Kodak) ជាដើម ដែលហាក់ដូចជាសារ ប្រាប់ដល់អ្នកទិញកាមេរ៉ា Kodak ទាំងឡាយ ឲ្យប្រើប្រាស់វាជាការកត់ត្រា ភាពរីករាយរបស់ខ្លួន រហូតមកដល់សព្វថ្ងៃយ៉ាងដូច្នោះដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]