ថៃ៖ អតីតតារាសិចថៃ ដែលបានរៀបការជាមួយនឹងស្វាមីវ័យចំណាស់ ជាអ្នកជំនួញអាមេរិក មានទ្រព្យសម្បត្តិមហាសាល ទីបំផុតបានដើរដល់ផ្លូវបំបែក ខណៈពេលថ្មីៗរូបនាងបានសម្រេចចិត្តថានឹងងាកទៅរកទ្រនំចាស់ ទទួលការងារជាតារាម៉ូដែល ថតបញ្ចេញសាច់ដើមទ្រូងមូលក្លំរបស់នាងវិញ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អតីតតារាសិចថៃ រូបសម្រស់ស្រស់ស្អាតនៅអាស៊ីយើងនេះ កន្លងមកនាង Nong Nat អាយុ៣១ ធ្លាប់បានបោះបង់ចោលអាជីព ថតខ្សែភាពយន្តសិច ហើយងាកមកចាប់អារម្មណ៍ រឿងធ្វើបុណ្យធ្វើទាន និងប្រព្រឹត្តនូវអំពើល្អវិញ ក្រោយពីបានស្គាល់ និងចាប់ដៃគ្នារួមរស់ជាប្តីប្រពន្ធ ជាមួយនឹងអ្នកជំនួញអាមេរិក មានទ្រព្យស្តុកស្តម្ភម្នាក់ គឺលោក Harold Nesland វ័យ៧២ឆ្នាំ នាក្នុងកំឡុងឆ្នាំ២០១២។

ប៉ុន្តែក្រោយពីឆាកជីវិតគ្រួសារមានភាពរង្គោះរង្គើមក Nat ក៏បានវិលត្រលប់ មកកាន់វិស័យស្រើបស្រាលមួយនេះជាថ្មីវិញ។ នាងថែមទាំងមានគម្រោងវះកាត់ពង្រីកដើមទ្រូង ដើម្បីបំពេញសេចក្តីត្រូវការ ក្នុងការងាររបស់នាងជាថ្មីវិញផងដែរ។

ប្រភពបានឲ្យដឹងទៀតថា Nat ធ្លាប់បានត្អូញត្អែរថា នាងមិនដែលបានរួមភេទ ជាមួយនឹងស្វាមីឡើយ ដោយសារតែនាង ព្រួយបារម្ភខ្លាចលោក Nesland គាំងបេះដូងស្លាប់នៅលើគ្រែកំឡុងពេលរួមភេទ។

តារាសិចថៃ Nat មានឈ្មោះពិតថា Natkejsarin Chichaleamphol បានរៀបរាប់ថា «ឥលូវនេះ ខ្ញុំនិងលោក Harold គឺបានចែកផ្លូវគ្នាហើយ។ គាត់មិនចង់លែងលះជាមួយនឹងខ្ញុំទេ ប៉ុន្តែទោះយ៉ាងណាខ្ញុំនឹងចាប់ផ្តើម ចាត់ចែងធ្វើរឿងនេះតាមផ្លូវច្បាប់»

នាងបានបន្តថា «មានមនុស្សជាច្រើន តែងតែច្រណែនគេ ពេលឃើញគេបានប្តីជាអ្នកមាន។ ប៉ុន្តែផ្ទុយទៅវិញ វាគឺពិតជាពិបាកក្នុងការរស់នៅណាស់។ ឥលូវ ខ្ញុំកំពុងតែធ្វើការវះកាត់ពង្រីកដើមទ្រូង ដើម្បីជួយដល់ការងារថ្មីរបស់ខ្ញុំវិញ។ ខ្ញុំនឹងមិនងាកទៅថត ខ្សែភាពយន្តសិចបែបយុវវ័យដូចមុនទៀតទេ។ ប៉ុន្តែខ្ញុំនឹងងាកមកចាប់អារម្មណ៍ទៅលើការថតរូបភាព និងការថតវីដេអូឃ្លីបបែបស៊ិចស៊ីតែប៉ុណ្ណោះ។ មានខាងទស្សនាវដ្តីជាច្រើន បានចុះកិច្ចព្រមព្រៀងទទួលយករូបខ្ញុំឲ្យថត Show ឲ្យគេ។ ខ្ញុំមានលុយ មានមាសពេជ្រកែវកងគ្រប់គ្រាន់ អស់ហើយសម្រាប់ខ្លួនឯង។ ហើយខ្ញុំក៏មិនចង់ធ្វើការងារអីទៀតដែរ ប៉ុន្តែនេះគឺជាកាតព្វកិច្ចមួយដែលខ្ញុំត្រូវធ្វើ ដើម្បីផ្គត់ផ្គង់ខ្លួនឯងជាបន្តទៀត»

គួរឲ្យដឹងដែរថា ថ្មីៗនេះ Nat បានធ្វើការលុបចោលរូបថត ជាច្រើនសន្លឹករបស់ លោក Harold ដែលជាស្វាមីរបស់នាង ចេញពីគណនីសង្គមរបស់នាង អស់គ្មានសល់ ដើម្បីបញ្ជាក់ថា នាងបានលះលែងជាមួយនឹងស្វាមីផងដែរ។

Nat បន្តទៀតថា «មានមនុស្សជាច្រើនបានខឹងសម្បានឹងខ្ញុំ ដែលរូបខ្ញុំងាកទៅធ្វើការងារចាស់វិញ (ថតខ្សែភាពយន្តសិច) ។ ពួកគេថា ប៉ុន្តែបើខ្ញុំធ្វើការងារជាតារាម៉ូដែល តារាសម្តែង ទើបជារឿងមួយដ៏ល្អជាទីបំផុត។ ដូច្នេះខ្ញុំនឹង ធ្វើការងារត្រឹមតែថតរូបភាពបែប ស៊ិចស៊ីតែប៉ុណ្ណោះ។ ដោយឡែក ខ្ញុំជាមួយនឹងលោក Harold នៅតែមានទំនាក់ទំនងជិតស្និទ្ធិនឹងគ្នាជាធម្មតា ប៉ុន្តែឥលូវពួកយើងសម្រេចចែកផ្លូវគ្នាហើយ។ ហើយខ្ញុំក៏មិនចង់ឃើញ និងវិលត្រលប់ទៅរកឆាកជីវិតបែបនោះ ម្តងទៀតឡើយ» ៕ 

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ដេលីម៉ែល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

អតីតតារាសិចថៃ ធ្លាប់ចង់លែងលះប្ដីមហាសេដ្ឋី ព្រោះខ្លាចប្តីគាំងបេះដូងស្លាប់ ពេលរួមភេទ

ថៃ៖ អតីតតារាសិច នាង Nong Na បានបង្ហាញឲ្យដឹងថា នាងធ្លាប់មានចិត្ដចង់លែងលះ ជាមួយនឹងស្វាមីដែលជាមហាសេដ្ឋីរូបនេះ ដោយសារតែមិនសូវបានជួបមុខគ្នា និងខ្លាចធ្វើឲ្យស្វាមីគាំងបេះដូងស្លាប់ ក្នុងពេលរួមភេទ។

នេះបើតាមប្រភពព័ត៌មានថៃ បានឲ្យដឹងថា នាង Kejsarin "Nong Nat" Chaichalermphol អាយុ៣១ឆ្នាំ ធ្លាប់ជាតារាប្រចាំចិត្ដរបស់បុរសៗថៃ កាលពីក្នុងអំឡុងឆ្នាំ២០០០ ហើយនាងបានធ្វើឲ្យពួកគេ ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីដឹងថា នាងបានរៀបការជាមួយនឹងអ្នកជំនួញអាមេរិក លោក Harold Nesland Jr.។

ក៏ដូចជាការធ្វើបទសំភាន៍នាពេលថ្មីៗនេះ អតីតតារាសិចរូបនេះ បាននិយាយថាចំណងអាពាហ៍ពិពាហ៍របស់នាង មិនមែនមានសុភមង្គលរហូតនោះទេ។ ឧទាហរណ៍ដូចជា កាលពីរៀបការបាន២ឆ្នាំដំបូង នាងធ្លាប់ព្យាយាមចង់លែងលះជាច្រើនដង ដោយសារតែអ្នកទាំងពីរ ជួបគ្នាបានតែម្ដងប៉ុណ្ណោះក្នុងមួយខែ ក៏ព្រោះតែការរកស៊ីរបស់លោក Harold ខណៈដែលនាងមានបុរសជាច្រើន ត្រូវការនាង។ ដំបូងឡើងនៅពេលដែលនាងសុំលែងលះជាលើកទី១ នាងមិនបានលួចក្បត់ទៅមាននរណាម្នាក់នោះទេ ប៉ុន្ដែពេលចូលដល់ការសុំលែងលះលើកទី២ ទើបនាងសារភាពថា នាងមានប្រុសផ្សេង តែលោក Harold នៅតែមិនព្រមលែង និងនិយាយថា បើសិនជានាងមិនអាចរក មនុស្សប្រុសល្អជាងលោកទេ គឺលោកមិនព្រមទៅណានោះទេ។

ហេតុផលផ្សេងមួយទៀត ក្នុងការលែងលះនាពេលនោះ ដោយសារតែនាងខ្លាចធ្វើឲ្យ លោក Harold គាំងបេះដូងស្លាប់ ក្នុងពេលរួមភេទ។ ប៉ុន្ដែមកដល់ពេលនេះ ក្រោយរៀបការបាន ៥ឆ្នាំ អ្នកទាំងពីរមានសុភមង្គលជាធម្មតា។

ក្នុងកិច្ចសំភាសន៍នេះដែរ នាងក៏បង្ហើបថា នាងកំពុងតែរង់ចាំទិដ្ឋាការ ទៅរស់នៅសហរដ្ឋអាមេរិក និងនាងនឹងបន្ដថ្នាក់បរិញ្ញាប័ត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅទីនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]