ភ្នំពេញ៖ ភាគច្រើនប្រិយមិត្តតែងតែឃើញ តារាចម្រៀងស្រី ពេជ្រ សោភា បានសើចសប្បាយ នៅពេលឡើងឆាកតន្រ្តីម្តងៗ តែពេលខ្លះ អ្នកមិនដឹងនោះទេថា រូបនាងក៏មានអារម្មណ៍ឈឺចាប់ និងកើតទុក្ខផងដែរ ជាមួយនឹងរឿងជុំវិញខ្លួនរបស់នាង ដែលកំពុងតែកើតឡើង។

នៅក្នុងនោះ បើក្រឡេកមើលសាររបស់ តារាស្រីកំពុងតែមានប្រជាប្រិយភាពខ្លាំងរូបនេះ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់នាងថា «មនុស្សជាច្រើនតែងតែថាខ្ញុំមិនស្អាត ជាមនុស្សស្រីម្នាក់ដែលគេនិយាយស្តីឲ្យរហូត អ្នកខ្លះមិនចង់នៅជិត អ្នកខ្លះមើលងាយ តែខ្ញុំមានមនុស្សដែលគេស្រលាញ់ខ្ញុំចិត្តនឹងចិត្ត គាត់តែងហៅខ្ញុំថាទេពធីតាចំបើង ថ្ងៃទី8 ខែមីនា ឆ្នាំ២០១៧»

សារទាំងនោះ អាចបញ្ជាក់បានថា ថ្វីត្បិតតែពេលនេះ អ្នកនាង ពេជ្រ សោភា ទទួលបានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺ ជាមួយនឹងបទចម្រៀងថ្មីៗ តែនាង នៅតែមានទុក្ខកង្វល់យ៉ាងច្រើន ដែលមិនអាចស្រាយចេញ។ ប៉ុន្តែទោះបីជាយ៉ាងណា រូបនាង ក៏នៅមានមនុស្សម្នាក់ អាចនៅក្បែរ និងលើកទឹកចិត្តនាងរាល់ពេល នោះគឺលោក ឆឹម សក្កដា ដែលពេលនេះ រូបនាង និង លោក ក៏កំពុងមើលចិត្តមើលថ្លើមគ្នាផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង ពេជ្រ សោភា បានយកអំណោយចែកជូន ចាស់ជរា និងកុមារកំព្រា។

តារាចម្រៀងស្រី កំពុងតែទទួលបានសន្ទុះ នៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន អ្នកនាង ពេជ្រ សោភា បានរៀបចំកាដូពិសេស ដើម្បីចែកជូនដល់ ចាស់ជរា និងកុមារកំព្រា។

ភាគច្រើន តាមការពិតទៅ អ្នកដែលមានគូស្នេហ៍ តែងបង្ហាញក្តី ស្រលាញ់ដាក់គ្នាទៅវិញទៅមក ដោយទៅដើរលេង និងទទួលទានអាហារជាមួយគ្នា យ៉ាងរ៉ូមែនទិក។ ប៉ុន្តែសម្រាប់ អ្នកនាង ពេជ្រ សោភាវិញ គឺដឹកដៃ លោក ឆឹម សក្កដា ទៅធ្វើរឿងសប្បុរសធម៌ ដែលរូបនាង នឹងធ្វើការចែកអំណោយ ជូនកុមារកំព្រា និងចាស់ជរា។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានប្រកូសប្រកាស ឲ្យអ្នកគាំទ្ររបស់នាង អាចចូលរួមជាមួយនាងបានផងដែរ ដើម្បីបានបុណ្យទាំងអស់គ្នា នៅក្នុងទិវានៃសេចក្តីស្រលាញ់ ចំថ្ងៃទី១៤ ខែកុម្ភៈ។

យ៉ាងណាមិញ ខណៈពេលនេះ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា មិនទាន់បង្ហើបនោះទេ ថានាងនឹងចែកអំណោយនៅទីណា និងពេលណានោះ ដូច្នេះមានតែតាមដានទាំងអស់គ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា