រាជធានី​ភ្នំពេញ ៖ លោក​យ៉ែ​ម សំ​អូន ប្រតិកម្ម​ចំពោះ​តារា​ប្រុស​ម្នាក់ ដែល​ទម្លាយ​សារ​ឆ្លើយឆ្លង​របស់​លោក​បបួល​រូបគេ​ឡើង​សណ្ឋាគារ ហើយ​រឿង​នេះ​បាន​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន ។

លោក​យ៉ែ​ម សំ​អូន ចាត់​ទុក​ការ​ទម្លាយ​សារ​មិន​ទំនង​របស់​តារា​ថ្មី​រូប​នោះ គឺជា​ចេតនា​ចង់​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​លោក ហើយ​ធ្វើ​ឲ្យ​ខ្លួនឯង​ល្បី ។

ការ​ចេញ​មុខ​បកស្រាយ​របស់​លោក​យ៉ែ​ម សំ​អូន នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តារា​សម្តែង​ថ្មី​ឈ្មោះ​ណា​រ៉ា បាន​ទម្លាយ​សារ​យ៉ែ​ម សំ​អូន បាន​បបួល​រូបគេ​ទៅ​ដេក​សណ្ឋាគារ​ជាមួយ​គ្នា ។

ព័ត៌មាន​មួយ​នេះ​បាន​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​អេ​ឡិច​ត្រូ​និក​នៅ​ក្នុងស្រុក​មួយ និង​ត្រូវ​គេ​ចែកចាយ​តាម​ហ្វេ​ស​ប៊ុ​ក ។

បន្ទាប់​ពី​ទទួល​ដំណឹង​នេះ​មក​លោក​យ៉ែ​ម សំ​អូន បកស្រាយ ភ្លាម​ៗ ដើម្បី​លាងខ្លួន ។ លោក​យ៉ែ​ម សំ​អូន អះអាង​ថា «​ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រសើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​រឿងរ៉ាវ​ចុះ​ផ្សាយ​ពី​ខ្ញុំ​កន្លង​មក​នោះ រូប​ខ្ញុំ​ហាក់​មិនសូវ​ខ្វាយខ្វល់​ទេ ។ ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ច្រើន​ជាង​និយាយ ហើយ​ខ្ញុំ​ចង់​ប្រាប់​ទៅ​ណា​រ៉ា ថា​ណា​រ៉ា គឺជា​តារា​មួយ​រូប​ដែល​ចាប់ផ្តើម​ល្បីល្បាញ​ហើយ ។

ប្អូន​ឯង​មិន​អាច​ទៅ​លេង​ជាមួយ​អ្នក​សារព័ត៌មាន​បែប​នេះ​ដើម្បី​បាន​ភាព​ល្បីល្បាញ និង​ភាព​ស្អាតស្អំ​របស់​ប្អូន​ឡើយ ហើយ​មិនបាច់​ទៅ​ប្រាប់​សារព័ត៌មាន​ថា ខ្លួនឯង​ខ្ពើម​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ប្អូន​ប្រាប់​តែ​ខ្លួនឯង​ទៅ​បាន​ហើយ ប្អូន​ឯង​ធ្វើ​អុ​ី​ចឹ​ង​វា​ប៉ះពាល់​ដល់​កិត្តិយស​របស់ខ្ញុំ ។

ព័ត៌មាន​រសើប​របស់ខ្ញុំ​បាន​ចេញ​រួច​ហើយ​ៗ​ខ្ញុំ​ក៏​មិនបាច់​ទៅ​ប្រាប់​អ្នក​ណា​គេ​ថា ខ្លួនឯង​ស្អាតស្អំ​ឡើយ ព្រោះ​ខ្ញុំ​ស្គាល់​ខ្លួនឯង​ច្បាស់ ហើយ​ខ្ញុំ​ក៏​មាន​សេចក្តី​ថ្លៃថ្នូរ​គ្រប់គ្រាន់​ដែរ» ។

លោក​យ៉ែ​ម សំ​អូន បាន​ដាក់បន្ទុក​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​សរសេរ​រឿង​នេះ​ថា​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​លោក ក្នុង​ពេល​ដែល​លោក​កំពុង​តែ​ជោគជ័យ​នៅ​ក្នុង​អាជីព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន ។

ក្រោយ​ពី​មានការ​បកស្រាយ​ឆ្លើយ​តប​ពី​លោក​យ៉ែ​ម សំ​អូន រួច​មក តារា​សម្តែង​ថ្មី លោក​ណា​រ៉ា បាន​បង្ហោះ​សារ​សូមទោស​លោក​យ៉ែ​ម សំ​អូន វិញ ដោយ​ថា​លោក​ទើបតែ​ដឹង​ថា​ហ្វេ​ស​ប៊ុ​ក​ឆាត​មក​លោក​នោះ គឺជា​គណនេយ្យ​ក្លែងក្លាយ ។

លោក​ណា​រ៉ា អះអាង​ថា លោក​មិន​មាន​ចេតនា​បង្ខូចកេរ្តិ៍​លោក​យ៉ែ​ម សំ​អូន ទេ ហើយ​អ្វី​ៗ​ដែល​កើតឡើង​នោះ​គឺជា​ការ​ភាន់ច្រឡំ ។

ជា​ការ​ឆ្លើយ​តប​លោក​យ៉ែ​ម សំ​អូន បញ្ជាក់​ថា «​បង​អរគុណ​ដែល​ស្គាល់​បង​ច្បាស់​ក្រោយ​ពេល​ឮ​បង​ឡាយ​វី​ដេ​អូ តែ​បង​គិត​ថាបើ​ប្អូន ស្គាល់​បង​មុន​ហ្នឹង​បន្តិច ប្រហែលជា​ប្អូន​មិន​ពិបាក​ហត់​អុ​ី​ចឹ​ង​ទេ ។

ត្រូវ​រៀន​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​ជាង​បង្ខំ​អ្នក​ដទៃ​ឲ្យ​ស្គាល់​យើង និង​ជឿ​សម្តី​យើង តែ​បង​គិត​ថា​ឥឡូវ​គេ​កាន់តែ​ស្គាល់​បង និង​ប្អូន​ច្បាស់​ថា​ជា​អ្នក​ណា ។ បង​សង្ឃឹមថា​មិន​មាន​លើក​ក្រោយ​ទៀត​ទេ​ណា​ប្អូន​» ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ងាកទៅមើលព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

សាត រស្មី ​ជឿជាក់​ថា ប្រជាប្រិយ​ភាព​ របស់​ខ្លួននឹង​​ឈាន​ទៅ​មុខ​​ មួយ​កម្រិត​ទៀតបន្ទាប់​ ពី​រឿង​អាស្រូវ​ស្ងប់ស្ងាត់​​

ភ្នំពេញៈ តារា​សម្ដែង​ស្រីមុខខ្ជូត អ្នក​នាង សាត រស្មី ជឿជាក់​ថា ​​ភាពយន្ត​ថ្មី​ទើប​សម្ពោធ​យប់​ថ្ងៃទី៦មីនា២០១៧ គឺ​រឿង "សសរ​កណ្ដាល" របស់​ផលិតកម្ម Red Picture នឹង​អាច​ជួយ​នាង​ឲ្យ​​បំភ្លេច​រឿង​ហេតុ​កន្លង​ទៅ​​​ជា​មួយ​អតីត​ស្វាមី​ជា​កីឡាករប្រដាល់​ ជៀស ស្រួច ។ រឿងនេះពិត​ជា​ធ្វើ​​ឲ្យ​ប្រជាប្រិយ​ភាព​របស់​នាង​​ឈាន​ទៅ​មុខ​​មួយ​ កម្រិត​ទៀតបន្ទាប់​ពី​ស្ងប់ស្ងាត់​​រឿង​អាស្រូវ​ជា​មួយ​អតីត​ស្វាមី​មក ។

តារា​សម្ដែង​សាច់​ស​​ សាត រស្មី បានឲ្យដឹង​ថា "រឿង​មួយ​រយៈ​ជា​មួយ​គាត់​ហ្នឹង ពិត​ជា​​ធ្វើ​​ឱ្យ​ខ្ញុំ​ខ្វល់​ចិត្ត​ខ្លាំង​ណាស់ព្រោះ​វា​យូរ​ហើយ​មិន​គួរ​លើក​មក​និយាយទេ។

តែ​មិន​អី​ទេរឿង​ថ្មី​អាច​នឹង​ធ្វើ​ឱ្យ​អ្វី​ៗ​ថ្មី​ទាំង​អស់​សម្រាប់​ខ្ញុំ"។និយាយបណ្តើរលាយឡំនឹងស្នាមញញឹមផង អ្នក​នាង សាត រស្មី ជឿជាក់​ថា ​ស្នាដៃ​ថ្មី​មួយ​ទៀត​របស់​ខ្លួន​បើក​សម្ពោធ​ក្រោយ​ផ្ទុះ​រឿង​ចរចាម​អាមជា​មួយ​អតីត​ស្វាមី​កាល​ពី​កន្លង​ទៅគឺ​ពិត​ជា​អាច​ទាញ​ការ​គាំទ្រ​ពី​ទស្សនិកជន​បាន​ច្រើន។ ក្ដី​រំពឹងនេះ​​ព្រោះ​តែ​សាច់​រឿងត្រូវ​ទៅ​នឹង​អ្វី​ដែល​នាង​ចូល​ចិត្ត​សម្ដែង ហើយ​អាច​សម្ដែង​បាន​ល្អ អស់​ពី​សមត្ថភាព។ ម្យ៉ាងការ​ដឹក​នាំ​រឿង​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ផលិតករ​លោក ឌៀប សុវណ្ណតារា អាច​នឹង​ធ្វើ​ឱ្យ​ភាពយន្ត​នេះ​ផ្ទុះ​​ក្នុង​ទីផ្សារ​។

តារា​សម្ដែង​វ័យ​ក្មេងរូបនេះ​​បន្ត​ថា​ មិន​ត្រឹម​តែ​បង្ហាញ​ក្ដី​ជឿជាក់​ថា​នឹង​​ជោគជ័យ​ប៉ុណ្ណោះ​ទេ នាង​ថែម​ទៀត​និយាយ​ថា​រឿង "សសសរ​កណ្ដាល" ពិត​ជា​ធ្វើ​​ឲ្យ​ប្រជាប្រិយ​ភាព​របស់​នាង​​ឈាន​ទៅ​មុខ​​មួយ​កម្រិត​ទៀតបន្ទាប់​ពី​ស្ងប់ស្ងាត់​​រឿង​អាស្រូវ​ជា​មួយ​អតីត​ស្វាមី​មក។

សូមជម្រាបថា អ្នក​នាង សាត រស្មី បាន​ឡើង​ប្រជាប្រិយ​ភាព​មួយ​រំពេច បន្ទាប់​ពី​ប្រកាស​ចូល​សិល្បៈ​ជា​ថ្មី។ ប៉ុន្តែ​បន្ទាប់​ពី​អតីតកីឡាករ ជៀស ស្រួច បាន​ចេញ​ប្រកាស​ថា​នាង គឺ​ជា​អតីត​ភរិយា កាល​ពី​ពេល​ថ្មីៗ​​​ធ្វើឱ្យ​ទីផ្សារ​អ្នក​នាង​ស្ងប់ស្ងាត់​មួយ​រយៈ។ យ៉ាង​ណា​ក៏​ដោយ​នាង​ជឿជាក់​ថា ​តាម​រយៈ​ស្នាដៃ​ថ្មី​រឿង "សសរ​កណ្ដាល" នឹង​ធ្វើ​ឱ្យ​អ្នក​នាងបំភ្លេច​អ្វីៗ​ដែល​បាន​កើន​ឡើង និង​ជួយ​លើក​ប្រជាប្រិយ​ភាព​នាង​អោយ​​កាន់​តែ​ខ្ពស់​ជាងមុន។

សូមរំលឹកថា តារាស្រី សាត រស្មី បានបង្ហាញ ក្តីស្រលាញ់ទៅកាន់គូស្នេហ៍ក្រោយផ្ទុះរឿងអាស្រូវចាស់រវាងអតីតអ្នកប្រដាល់ និងតារាកំប្លែងលោកជាស្រួចជាមួយនឹងតារាស្រី សាតរស្មីដែលត្រូវបានគេដឹងថាពួកគេទាំងពីរនាក់ជា អតីតប្តីប្រពន្ធ នឹងគ្នារួចមក អ្នកគាំទ្រសង្កេតឃើញថារូបនាងហាក់ដូច ជាមិនឈឺក្បាលវិលមុខ ទៅលើព័ត៌មាននេះ ប៉ុន្មានទេ។

តារាស្រីម្នាក់នេះមានទំនាក់ទំនង ជាមួយនឹងបុរសវ័យក្មេង រូបសង្ហារ ដែលឈ្មោះលី ជាយូរឆ្នាំណាស់មកហើយ។ ជាពិសេស បើតាមគេដឹង គឺគូស្នេហ៍របស់នាង ជាអាណិកជន កំពុងរស់នៅសហរដ្ឋអាមេរិក តែគ្មានអ្នកណាដឹងថា រូបលោក មានការងារ និងមុខរបរអ្វីនោះទេ។ ហើយបើតាមសង្កេតមើល តារាស្រី សាត រស្មី ស្រលាញ់មិត្តប្រុសនាងខ្លាំងណាស់ រហូតហ៊ានសាក់ឈ្មោះរូបលោក នៅលើស្មារបស់នាងទៀតផង ដោយដាក់ថា "Ly is myeverything" (លីជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន