(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងសំឡេងខ្លាំង នាយ ចឺម បានបញ្ចេញបទចម្រៀងមួយបទយ៉ាងពីរោះ រណ្ដំចិត្ត ក្នុងពិធីបើកសម្ពោធរឿងថ្មី របស់ផលិតកម្ម Red Picture មានចំណងជើងថា «ផ្ទះសសរកណ្តាល» នាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ ដោយនាយ ចឺម បានបកស្រាយនូវចម្រៀងមួយបទ មានចំណងជើងថា «មនុស្សប្រុសមានសង្សារច្រើន មិនមែនសុទ្ធតែសាវា» ខណៈដែលនៅក្នុងនោះ ក្រៅពីច្រៀងនាយ ចឺម បានឆ្លៀតឌឺដងឲ្យ ប៉ែន ចំរ៉ុង ម៉ាឆ្ងាញ់មាត់តែម្ដង ដោយបញ្ជាក់ថា បទនេះនិពន្ធឡើង គឺតម្រូវរឿងពិត របស់លោក ប៉ែន ចំរ៉ុង ។

នាយ ចឺម បាននិយាសថា បទចម្រៀង «មនុស្សប្រុសមានសង្សារច្រើន មិនមែនសុទ្ធតែសាវា» គឺជាបទត្រូវនឹងជីវិតពិតរបស់ លោក ប៉ែន ចំរ៉ុង សព្វថ្ងៃនេះ ដែលមហាជន បានដឹងរួចមកហើយថា លោកជាតារាសម្ដែងដ៏ស្រស់សង្ហាមួយដួង  តែនៅពេលនេះ នាយចឺម សូមផ្ញើបទនេះជាពិសេស ដល់លោក ប៉ែន ចំរ៉ុង តែម្ដង។

ប្រិយមិត្តពិតជាចង់ដឹងហើយថា នាយ ចឺម បានប្រើពាក្យពេចន៍ឌឺដង បែបណាទៀត ដល់ ប៉ែន ចំរ៉ុង សូមទស្សនាវីដេអូជាមួយ Khmertalking ទាំងអស់គ្នា ដូចខាងក្រោមនេះ៖

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ តាមពិតបែបនេះសោះ តារាសម្តែងស្រី ស៊ីង គ័ន ចេញមុខទម្លាយពីរឿងជម្លោះ ជាមួយតារាដូចគ្នា!

ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងជម្លោះ ផ្អើលគេផ្អើលឯង រវាងតារាស្រីទាំងពីរដួង គឺកញ្ញាស៊ីង គ័ន និង កញ្ញា វរ លិក រួចមក នៅពេលនេះ មានភាគីម្ខាង បានចេញមុខមកបកស្រាយពីហេតុផល នូវរឿងទាំងអស់នេះហើយ។

នៅក្នុងនោះ កញ្ញា ស៊ីង គ័ន បានប្រាប់មកខ្មែរឡូតយ៉ាងលម្អិតថា តាមការពិតទៅ រវាងកញ្ញា និង កញ្ញា វរ លិក មិនមានរឿងអ្វី ឬក៏ឈ្លោះគ្នានោះទេ ហើយសារដែលពួកគេ បានធ្វើការសរសេរដៀមដាមដាក់គ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ ជាផ្នែកមួយ នៅក្នុងសាច់រឿងភាគ «មន្តស្នេហ៍ក្រមុំបាយឆា» តែប៉ុណ្ណោះ ហើយគ្រាន់តែនាង និង កញ្ញា វរ លិក មិនបានលុបចោលវិញ ទើបបង្កការភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះទៅ។

តារាស្រីរូបស្រស់ ស៊ីង គ័ន បានសុំចិត្តឲ្យបងប្អូន ឈប់មានការយល់ច្រឡំ ទៅលើនាង និង កញ្ញា វរ លិក ព្រោះថាពួកគេ មិនបានឈ្លោះគ្នាបែកផ្សែង ឬក៏មើលមុខគ្នាមិនចំ នៅក្នុងសិល្បៈអ្វីនោះទេ ហើយនាងក៏សំណូមពរ ឲ្យជួយគាំទ្រ រឿងថ្មីរបស់នាង «មន្តស្នេហ៍ក្រមុំបាយឆា» ផងដែរ ដែលបានចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ PNN។

គួរបញ្ជាក់ផងដែរ កញ្ញា ស៊ីង គ័ន ដែលមានគណនីហ្វេសប៊ុក ឈ្មោះ Phai Korn ជាតារាស្រីមួយរូប ទើបតែប្រឡូកក្នុងវិស័យសិល្បៈប៉ុន្មានឆ្នាំចុងក្រោយនេះ តែនាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលឃើញនាង ឧស្សាហ៍ថតរឿងភាគ ថតស្ពត ជាច្រើនផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង