ភ្នំពេញ៖ ក្រោយពីអតីតពិធីការិនី និងតារាសម្តែងស្រី អ្នកនាង ថន តារា បានរៀបការ និងទៅរស់នៅឯស្រុកថៃ យ៉ាងមានសុភមង្គលជាមួយនឹងស្វាមីជនជាតិថៃ រយៈជាងកន្លះឆ្នាំមកនេះ គេសង្កេតឃើញថា នាងហាក់បីដូចជាមិនសូវឡើងចុះមកលេងផ្ទះ ប៉ុន្មាននោះទេ ដែលអាចនឹងជាប់រវល់ការងារច្រើន ដោយសារតែស្វាមីរបស់នាង ជាមន្ត្រីរាជការ និងជាអ្នកជំនួញមួយរូបផងដែរ។

ដោយឡែក ថ្មីៗនេះផងដែរ អ្នកនាង ថន តារា បាននាំគ្រួសាររបស់នាង ជិះយន្តហោះមកពីប្រទេសថៃ ដើម្បីមកSurprise ខួបកំណើតអាយុ៦០ឆ្នាំ ឲ្យអ្នកម្តាយនាងផងដែរ ដែលបានធ្វើឲ្យអ្នកម្តាយរបស់នាង រំភើបចិត្តជាខ្លាំង។

គួរឲ្យដឹងថា នៅក្នុងគ្រួសាររបស់ អ្នកនាង ថន តារា មានបងប្អូនចំនួន៤នាក់ ស្រី៣ ប្រុស១ ដោយ នាងគឺជាកូនទី៣ រីឯកញ្ញា ថន លក្ខិណា គឺជាកូនពៅផងដែរ ៕  

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីលើកមុននេះផងដែរថា អ្នកនាង ថន តារា ទោះនៅឆ្ងាយប៉ុណ្ណា ក៏នៅតែSurprise ថន លក្ខិណា ដែរ ។ 

គួរឲ្យដឹងថា កាលពីមួយរយៈមុននេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ពិធីការិនី ថន លក្ខិណា បានបង្ហោះសារ ជាមួយនឹងរូបថតដ៏មានអត្ថន័យប៉ុន្មានសន្លឹក បង្ហាញពីអារម្មណ៍ រំភើបត្រេកអរយ៉ាងខ្លាំង ដែលបងស្រីសំណព្វចិត្តរបស់ខ្លួន គឺអ្នកនាង ថន តារា Surprise នំខួបកំណើតដល់នាង ទាំងដែលបច្ចុប្បន្ននាង កំពុងតែរស់នៅយ៉ាងមានសេចក្តីសុខនៅឯប្រទេសថៃ ជាមួយនឹងស្វាមីសេដ្ឋី របស់នាង ប៉ុន្តែនាងមិនដែលភ្លេច នូវថ្ងៃកំណើតរបស់កញ្ញា ថន លក្ខិណា ប្អូនស្រីបណ្តូលចិត្តរបស់នាងឡើយ។

ដោយក្នុងសារនោះ កញ្ញា ថន លក្ខិណាបាននិយាយរៀបរាប់ថា៖

«សូមអរគុណដល់បងស្រីសំណព្វចិត្តប្អូន និងបងថ្លៃដែលបានរៀបចំនំ cake ដ៏ស្រស់ស្អាតនេះឲ្យប្អូន ក្នុងថ្ងៃខួបកំណើត ប្អូនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះឆ្នាំនេះបងស្រីមិនបានចូលរួមដូចឆ្នាំមុនៗទេ បងស្រីមានគ្រួសារហើយ តែបងស្រីនៅតែមិនភ្លេចនិង ស្រលាញ់ប្អូនស្រីម្នាក់ៗមិនប្រែប្រួលឡើយ ថ្វីត្បិតយើងនៅឆ្ងាយគ្នាតែចិត្តយើងនៅជិតគ្នាបង្កើយ ហើយប្អូនស្រីម្នាក់នេះ ចង់ប្រាប់បងថាស្រលាញ់បងស្រីខ្លាំងណាស់ សូមជូនពរបងនិងក្រុមគ្រួសារជួបតែសំណាងល្អ និងសុភមង្គល និងឆាប់មានដំណឹងល្អណាបង ហើយក៏សូមអរគុណដល់បងណែត ដែលបានយកនំ cake មក surprised ដល់ផ្ទះ និងសូមអរគុណដល់បងប្អូនទាំងក្នុងនិងក្រៅ facebook ដែលបានជូនពរនាងខ្ញុំក្នុងថ្ងៃកំណើតផងដែរ »៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា