ភ្នំពេញ៖ កាលពីព្រឹកមិញនេះ ផលិតកម្ម មហាហង្ស បានរៀបចំធ្វើពិធីសែនក្រុងពាលី ខ្សែភាពយន្តថ្មី បែបរន្ធត់ព្រឺព្រួច រឿង«កញ្ចក់» ដែលមានការចូលរួមសម្តែងដោយ តារាសម្តែងជាច្រើនដួង ដូចជា អ្នកនាង ភិន សុដាលីស លោក ម៉ុង លោក ខេ កញ្ញា ណាតាហ្សា និងមានតួសម្តែងល្បីដែលមានទេពកោសល្យជាច្រើនរូបទៀតផងដែរ។

ក្នុងនោះបើយោងតាមការលើកឡើង របស់លោក អិុន សុភិន ដែលជាអគ្គនាយកនៃ ផលិតកម្មមហាហង្ស បានឲ្យដឹងថា ខ្សែភាពយន្តដ៏ថ្មីស្រឡាង រឿង«កញ្ចក់»នេះ គឺមានភាពខុសប្លែកពីខ្សែភាពយន្តពីមុនៗរបស់ផលិតកម្ម ទាំងគុណភាព ទាំងក្រាហ្វិក បច្ចេកទេសថត ព្រមទាំងភាពរន្ធត់ព្រឺព្រួច គឺមានភាពទាក់ទាញខ្លាំងជាងខ្សែភាពយន្តមុនៗ។ លើសពីនេះទៅទៀត ខ្សែភាពយន្តមួយនេះ នឹងអាចធ្វើឲ្យទស្សនិកជនដែលទស្សនាហើយ នឹងមានអារម្មណ៍ដិតជាប់នូវភាពព្រឺព្រួចស្រៀវឆ្អឹងខ្នង ពីខ្សែភាពយន្តខ្មោចនៅក្នុងកញ្ចក់ ពេលត្រឡប់ទៅផ្ទះវិញជាមិនខាន។

បន្ថែមពីនេះ លោក អិុន សុភិន ក៏រំពឹងថា ខ្សែភាពយន្តបែបរន្ធត់ព្រឺព្រួចរឿង«កញ្ចក់»​នេះ នឹងអាចឡើងដល់ទីផ្សារភាពយន្តបរទេសថែមទៀតផង៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស