ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងជម្លោះ ផ្អើលគេផ្អើលឯង រវាងតារាស្រីទាំងពីរដួង គឺកញ្ញាស៊ីង គ័ន និង កញ្ញា វរ លិក រួចមក នៅពេលនេះ មានភាគីម្ខាង បានចេញមុខមកបកស្រាយពីហេតុផល នូវរឿងទាំងអស់នេះហើយ។

នៅក្នុងនោះ កញ្ញា ស៊ីង គ័ន បានប្រាប់មកខ្មែរឡូតយ៉ាងលម្អិតថា តាមការពិតទៅ រវាងកញ្ញា និង កញ្ញា វរ លិក មិនមានរឿងអ្វី ឬក៏ឈ្លោះគ្នានោះទេ ហើយសារដែលពួកគេ បានធ្វើការសរសេរដៀមដាមដាក់គ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ ជាផ្នែកមួយ នៅក្នុងសាច់រឿងភាគ «មន្តស្នេហ៍ក្រមុំបាយឆា» តែប៉ុណ្ណោះ ហើយគ្រាន់តែនាង និង កញ្ញា វរ លិក មិនបានលុបចោលវិញ ទើបបង្កការភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះទៅ។

តារាស្រីរូបស្រស់ ស៊ីង គ័ន បានសុំចិត្តឲ្យបងប្អូន ឈប់មានការយល់ច្រឡំ ទៅលើនាង និង កញ្ញា វរ លិក ព្រោះថាពួកគេ មិនបានឈ្លោះគ្នាបែកផ្សែង ឬក៏មើលមុខគ្នាមិនចំ នៅក្នុងសិល្បៈអ្វីនោះទេ ហើយនាងក៏សំណូមពរ ឲ្យជួយគាំទ្រ រឿងថ្មីរបស់នាង «មន្តស្នេហ៍ក្រមុំបាយឆា» ផងដែរ ដែលបានចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ PNN។

គួរបញ្ជាក់ផងដែរ កញ្ញា ស៊ីង គ័ន ដែលមានគណនីហ្វេសប៊ុក ឈ្មោះ Phai Korn ជាតារាស្រីមួយរូប ទើបតែប្រឡូកក្នុងវិស័យសិល្បៈប៉ុន្មានឆ្នាំចុងក្រោយនេះ តែនាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដែលឃើញនាង ឧស្សាហ៍ថតរឿងភាគ ថតស្ពត ជាច្រើនផងដែរ៕ 

កញ្ញា ស៊ីង គ័ន
កញ្ញា វរ លិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]