ប្រិយមិត្តប្រិយមិត្ត Marada May មកពីក្រុងភ្នំពេញ បានពិន្ទុ ១០ ក្នុងសប្តាហ៍ទី 5 ក្នុងហ្គេម ស្ដេចទាយបាល់ ដែលឧបត្ថមដោយ M88.com ។ ប្រិយមិត្ត Marada May ទាយ ១០ ត្រូវទាំង ១០ ហើយបានចំណាត់ថ្នាក់លេខ 2 ក្នុងសប្តាហ៍ទី 5ហើយទទួលបាន ទឹកប្រាក់រង្វាន់ ៨០០០០ រៀល ពីខ្មែរឡូត។  ប្រិយមិត្ត Nano Koki ដែលឈរលំដាប់ថ្នាក់ លេខ ១ សប្តាហ៍ទី ៥ មិនអាចទាក់ទងបានទើប ខ្មែរឡូតសម្រេចចិត្ត ផ្តល់រង្វាន់ដល់អ្នកបន្ទាប់ក្នុងតារាង ។ ប្រិយមិត្ត Marada May គឺជាអ្នកគាំទ្រ ក្រុម Manchester United ម្នាក់ ហើយបានចាប់ផ្ដើមលេងហ្គេមស្ដេចទាយបាល់នេះ ចាប់ពីសប្តាហ៍ទី ៤ មក។

ខ្មែរឡូតសូមបញ្ជាក់ថា ខ្មែរឡូតនឹងខំទាក់ទងប្រិយមិត្តដែលមាន ពិន្ទុលើគេតាមសារ Facebook ។ បើប្រិយមិត្តឃើញថាខ្លួនមាន ពិន្ទុលើគេសូមចាំមើលសារពី Khmerload តាម Facebook ឬ ក៏ទាក់ទងមក Khmerload ផ្ទាល់តាមលេខ ០១៦៩២៩២៩២។ បើប្រិយមិត្តមានទីលំនៅ នៅឆ្ងាយពីក្រុងភ្នំពេញ ខ្មែរឡូតនឹងបញ្ជូនប្រាក់រង្វាន់តាមវិធីផ្សេងៗ ដែលអាចទៅរួច ឲ្យតែប្រិយមិត្តរួសរាន់ទាក់ទង ខ្មែរឡូត។

ប្រិយមិត្តដែលមិនទាន់បានចូលរួម ការលេងហ្គេមនេះ នៅមានឱកាសឈ្នះរង្វាន់ ព្រោះថារង្វាន់មានរាល់សប្តាហ៍ ខែ និង រដូវកាល។ លេងហ្គេមមិនអស់លុយ មានតែឈ្នះ និងបង្កើនភាពរំភើបក្នុងការតាម ដានបាល់ទាត់ English Premier League


ដោយ វីន

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]