ភ្នំពេញ៖ ចាងហ្វាង ផលិតកម្ម Galaxy និងជាអតីតពលករ ធ្វើការនៅប្រទេសកូរ៉េលោក ឡេង ណាវ៉ាត់ត្រា បានលាតត្រដាងនូវប្រវត្តិជូរចត់ដែល គ្មានអ្នកណា នឹកស្មានដល់ព្រោះបច្ចុប្បន្នជីវិត របស់លោកកំពុងទទួលជោគជ័យ មានទ្រព្យអចលនទ្រព្យរាប់ម៉ឺនដុល្លារក្នុងដៃ។ 

លោក ឡេង ណាវ៉ាត់ត្រា បានបើកកកាយឆាកជីវិតកម្សត់កម្រ របស់លោកមុនពេលជោគជ័យ បង្ហោះលើបណ្ដាញ សង្គមពីអតីតកាលលោកនិងក្រុមគ្រួសារ គឺ ក្រីក្រ ខ្លាំងរស់ក្នុងផ្ទះដែលធ្វើពីភក់លាយជាមួយ ស្លឹកមិនសូវមានភាពកក់ក្ដៅហើយពេលខ្លះ កុំថាតែម្ហូបអាហារសូម្បីតែអង្ករពេលខ្លះ ក្រុមគ្រួសារលោកគ្មានហូបផង។ ដូច្នេះ ហើយលោកបានជួបរឿង ជាច្រើនដោយក្នុងនោះ សូម្បីមិត្ត័ភក្ដិក៏ធ្លាប់និយាយ មើលងាយដល់អ្នកមានគុណលោកដែរ។ 

លោក បានសរសេររៀបរាប់ទៀតថា អតីតកាលឈឺចាប់ក្រជួបប្រទះការលំបាក តែបច្ចុប្បន្នឆាកជីវិតរបស់លោក ណាវ៉ាត់ត្រា បានផ្លាស់ប្ដូរខ្លាំងមកជា ជីវិតជោគជ័យដោយគិត ត្រឹមនេះលោកមានជំនួញនិង ទ្រព្យអចលនទ្រព្យរាប់ម៉ឺនដុល្លារក្នុងដៃ។ ទ្រព្យទាំងនោះមានដូចជាផលិតកម្ម Galaxy ដែលទើបបោះទុនជាង ៥ម៉ឺនដុល្លារផលិតរឿង "កំពូលល្ងង់នៅអាស៊ី" និងជាម្ចាស់ក្លឹបកម្សាន្តមួយកន្លែងទៀត។ ក្រៅពីលោកក៏ជាអ្នកជំនួញដីធ្លីធំដុំមួយរូបទៀតផង បូករួមទាំងផ្ទះវីឡានិង រថយន្តទំនើប Lexus ទើបទិញថ្មីៗ តម្លៃជិត១០ម៉ឺនដុល្លារបន្ថែមពីលើរថយន្ត Tundra ដែលបូកបញ្ចូលគ្នាគឺ រាប់ម៉ឺនដុល្លារអាមេរិឯណោះ។ 

ការតស៊ូរបស់ ចាងហ្វាងផលិតកម្មវ័យក្មេងរូបនេះ បានធ្វើឲ្យអ្នកលើបណ្ដាញសង្គមជាច្រើន ភ្ញាក់ផ្អើលនិងលើកសរសើរពីការ ពុះពាររបស់លោក ដែលអាចកែប្រែឆាកជីវិត បានជោគជ័យដូចពេលបច្ចុប្បន្ននេះ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ដោយសារតែស្រលាញ់! បវរកញ្ញាពិភពលោកមួយដួងនេះ ខិតខំប្រឹងប្រែងហាត់របាំបុរាណខ្មែរយ៉ាងយកចិត្តទុកដាក់!(មានវីដេអូ)

ភ្នំពេញ៖ កាលពីម្សិលមិញនេះ នៅក្នុងហ្វេសប៊ុករបស់តារាសម្តែង និងជាពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ បានបង្ហាញនូវវីដេអូខ្លីៗចំនួន៣ ព្រមទាំងរូបភាពស្អាតៗមួយចំនួនទៀតនៅពីក្រោយសកម្មភាពក្រៅឆាករបស់ បវរកញ្ញាពិភពលោក និងបវរកញ្ញាខ្មែរ-អាមេរិកាំង ដែលបានមកធ្វើដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាយើង។

នៅក្នុងការសាកសួរសុខទុក្ខ និងសំណេះសំណាលគ្នាលេង លោក ជា វណ្ណារិទ្ធ ក៏បានផ្តិតយកសកម្មភាពបវរកញ្ញាមួយដួង ដែលកំពុងតែហាត់រាំរបាំប្រពៃណីបុរាណខ្មែរយើងយ៉ាងស្វិតស្វាញមែនទែន ដើម្បីត្រៀមសម្តែងនៅលើឆាកតន្រ្តី។

ចំណែកឯបវរកញ្ញាស្រស់ស្អាតដទៃទៀត ពួកគេក៏បានព្យាយាមនិយាយភាសាខ្មែរយើង ដោយក្តីស្រលាញ់ទៀតផង។ នេះពិតជាមោទនភាពរបស់ជាតិខ្មែរយើងខ្លាំងណាស់។

គួរឱ្យដឹងដែរថា បវរកញ្ញាពិភពលោក និងបវរកញ្ញាខ្មែរ-អាមេរិកាំង បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយបញ្ចប់ដំណើរទស្សនកិច្ចនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។ ដោយបវរកញ្ញា ដែលមានសម្រស់ស្រស់សោភាទាំង ៨រូប បានចូលរួមធ្វើការងារសង្គមជាច្រើន ជាពិសេសពាក់ព័ន្ធការថែរក្សា និងការពារបរិស្ថាន៕

តោះទស្សនាវីដេអូការហាត់រាំរបស់បវរកញ្ញាពិភពលោកទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡេង ណាវ៉ាត់ត្រា