កូរ៉េខាងត្បូង៖ ជាទូទៅ មិនថាតារាណានោះទេ ពួកគេតែងតែទទួលបានកាដូពីអ្នកគាំទ្ររបស់ពួកគេជារឿយៗ។ ប៉ុន្តែក៏មានតារាមួយចំនួនតូចផងដែរ ដែលពួកគេមិនត្រូវអនុញ្ញាតឲ្យទទួលអំណោយ ឬក៏អ្វីៗពីអ្នកគាំទ្រជាដាច់ខាត។

យ៉ាងណាមិញ តារាស្រី Jisoo សមាជិកក្រុម BlackPink ក៏ជាតារាស្រីម្នាក់នៅក្នុងចំណោមនោះផងដែរ។ ដោយមួយរយៈមុននេះ Jisoo ត្រូវបានអ្នកគាំទ្រជូនអំណោយដល់នាង ខណៈនាងកំពុងអង្គុយនៅក្នុងឡាន ប៉ុន្តែជាអកុសលនាងក៏ត្រូវបានគេបង្ខំ មិនឲ្យទទួលអំណោយពីអ្នកគាំទ្រឡើយ ដោយនាងបានឆ្លើយតបទៅកាន់អ្នកគាំទ្រវិញ យ៉ាងសុភាពនិងគួរសម ថានាងមិនអាចទទួលវាបាននោះទេ។ ទាំងនេះគឺដោយសារតែខ្លាចល្មើសនឹងច្បាប់វិន័យ ដែលគេហាមឃាត់មិនឲ្យតារារូបណា ទទួលកាដូពីអ្នកគាំទ្រច្រើនពេកនោះទេ។

ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីនេះ Jisoo នាងក៏ត្រូវបានអនុញ្ញាតឲ្យទទួល កូនសៀវភៅ និងរូបប្លាស្ទិចតូចមួយដែរ ។ ដោយក្នុងនោះ យើងអាចដឹងបានថា ពួកគេមិនអាចទទួលកាដូ ដែលមានតម្លៃថ្លៃៗពីអ្នកគាំទ្របាននោះទេ ដោយអាចទទួលបានត្រឹមតែកាដូ ដែលមានតម្លៃថោកៗតែប៉ុណ្ណោះ។

បើយោងតាមច្បាប់របស់អ្នកស្រី Kim Young Ran ដែលជាអតីតប្រធានប្រឆាំងអំពើពុករលួយ និងជាគណៈកម្មាធិការសិទ្ធិស៊ីវិល (ACRC) បានអនុម័តកាលពីអំឡុងឆ្នាំ២០១៥ បានចែងថា បើនរណាម្នាក់ទទួលសំណូកដែលលើសពី១លានវ៉ុន ដោយមិនគិតថានឹងទទួលបានផលប្រយោជន៍អ្វីមកវិញ អ្នកនោះនឹងត្រូវបានបញ្ចូលទៅក្នុងពន្ធនាគារ យ៉ាងហោចណាស់បីឆ្នាំ។ បើទោះបីជាច្បាប់នេះមានការជំទាស់យ៉ាងណាក៏ដោយ ប៉ុន្តែត្រូវបានរដ្ឋសភាបានអនុម័តច្បាប់នេះជាផ្លូវការ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥ កន្លងទៅនេះ៕     

ប្រភព៖ Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]