ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង​រូបស្រស់ កញ្ញា ម៉ារី បានដុតអារម្មណ៍អ្នកគាំទ្រមួយទំហឹងតែម្តង ជាមួយនឹង រូបថតថ្មីៗប៉ុន្មានសន្លឹករបស់នាង។

ចំពោះរូបថតទាំងនោះ តារាស្រីរូបនេះ មិនហ៊ានបង្ហោះ នៅក្នុងទំព័រហ្វេសប៊ុកជាផ្លូវការរបស់នាងនោះទេ គឺបង្ហោះតែនៅក្នុង បណ្តាញសង្គមអ៊ីនស្តាក្រាមតែប៉ុណ្ណោះ។

នៅក្នុងនោះដែរ ក៏មានមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះថាកន្លងមក មិនដែលឃើញនាង ស្លៀកឈុតស៊ិចស៊ី គឺទើបតែពេលនេះទេ ដែលនាងហ៊ានទម្លាយរូបរាងស្លីមរបស់នាង ជាមួយនឹង ឈុតខោអាវក្នុងរបស់នាងយ៉ាងដូច្នេះ៕

ចង់ដឹងថា រូបថត ៣សន្លឹករបស់ ម៉ារី ពិតជាស៊ីអារម្មណ៍យ៉ាងណា តោះមើលរូបថតខាងក្រោម៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា Marie Thach (ម៉ារី) បានច្រៀងតាមបទ «កង់សាគួរ» របស់លោក Tena។

កញ្ញា Marie តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ ចាប់អារម្មណ៍នឹងសម្លេងដ៏សែនពិរោះរបស់នាង ដែលកាន់តែស្តាប់ កាន់តែអន្លង់អន្លោចទៅតាមបទចម្រៀងដែលនាងច្រៀង។

នៅក្នុងទំព័រហ្វេសប៊ុករបស់ស្រីស្អាតរូបនេះ បានបង្ហោះវីដេអូប្រមាណ៣នាទី ដែលឃើញរូបនាង បានច្រៀងតាមបទ «កង់សាគួរ» របស់តារាចម្រៀងប្រុស Tena។

ទោះបីជាបទចម្រៀងនោះ ជាបទប្រុសក៏ដោយ ក៏កញ្ញា Marie អាចកែច្នៃវា ហើយច្រៀងបានយ៉ាងល្អ និងពិរោះដដែល។

សន្ទុះនៃអ្នកចុចមើល វីដេអូចម្រៀងរបស់នាង បានកើនឡើងជាលំដាប់ រហូតទៅដល់ ៥ម៉ឺនដងឯណោះ។ ជាពិសេស បើក្រឡេកមើលមតិរបស់អ្នកលេងហ្វេសប៊ុក គឺគ្មានអ្នកណា ដែលថាមិនសរសើរពីសម្លេងរបស់នាងនោះទេ ហើយពួកគេនាំគ្នានិយាយថា នាងច្រៀងបានពិរោះ មិនចាញ់តារាផ្សេងៗប៉ុន្មាននោះទេ៕

តោះស្តាប់ ស្រីស្អាត Marie ច្រៀងបទ «កង់សាគួរ» ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]