ភ្នំពេញ៖ កាលពីម្សិលមិញនេះ នៅក្នុងហ្វេសប៊ុករបស់តារាសម្តែង និងជាពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ បានបង្ហាញនូវវីដេអូខ្លីៗចំនួន៣ ព្រមទាំងរូបភាពស្អាតៗមួយចំនួនទៀតនៅពីក្រោយសកម្មភាពក្រៅឆាករបស់ បវរកញ្ញាពិភពលោក និងបវរកញ្ញាខ្មែរ-អាមេរិកាំង ដែលបានមកធ្វើដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាយើង។

នៅក្នុងការសាកសួរសុខទុក្ខ និងសំណេះសំណាលគ្នាលេង លោក ជា វណ្ណារិទ្ធ ក៏បានផ្តិតយកសកម្មភាពបវរកញ្ញាមួយដួង ដែលកំពុងតែហាត់រាំរបាំប្រពៃណីបុរាណខ្មែរយើងយ៉ាងស្វិតស្វាញមែនទែន ដើម្បីត្រៀមសម្តែងនៅលើឆាកតន្រ្តី។

ចំណែកឯបវរកញ្ញាស្រស់ស្អាតដទៃទៀត ពួកគេក៏បានព្យាយាមនិយាយភាសាខ្មែរយើង ដោយក្តីស្រលាញ់ទៀតផង។ នេះពិតជាមោទនភាពរបស់ជាតិខ្មែរយើងខ្លាំងណាស់។

គួរឱ្យដឹងដែរថា បវរកញ្ញាពិភពលោក និងបវរកញ្ញាខ្មែរ-អាមេរិកាំង បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយបញ្ចប់ដំណើរទស្សនកិច្ចនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។ ដោយបវរកញ្ញា ដែលមានសម្រស់ស្រស់សោភាទាំង ៨រូប បានចូលរួមធ្វើការងារសង្គមជាច្រើន ជាពិសេសពាក់ព័ន្ធការថែរក្សា និងការពារបរិស្ថាន៕

តោះទស្សនាវីដេអូការហាត់រាំរបស់បវរកញ្ញាពិភពលោកទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]