ភ្នំពេញ៖ កាលពីថ្មីៗនេះ មានតារាស្រីវ័យក្មេង២ដួង ដែលពួកគេ ទើបបានសម្តែងរឿងជាមួយគ្នា «មន្តស្នេហ៍ក្រមុំបាយឆា» គឺកញ្ញា ស៊ីង គ័ន និងកញ្ញា វរ លិក បានឈ្លោះគ្នាបែកផ្សែង ពេញបណ្តាញសង្គមហ្វេសប៊ុក។

តារាស្រីទាំង២ដួងនេះ បានធ្វើការបង្ហោះសារ ឌឺដងផ្លែផ្កាដាក់គ្នា ជារឿយៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងឆ្ងល់ថា ពួកគេជាមិត្តរួមសិល្បៈ តែងដើរលេង និងស្និទ្ធស្នាលជាមួយគ្នាសោះ សុខៗបែរជាឈ្លោះគ្នា មើលមុខគ្នាមិនចំ ប្រកាសធ្វើសង្គ្រាមដាក់គ្នាទៅវិញ។

យ៉ាងណាមិញ ជម្លោះ រវាងកញ្ញា ស៊ីង គ័ន និងកញ្ញាវរ លិក មិនទាន់មានអ្នកណា ដឹងច្បាស់នោះទេ ថាតើពួកគេ ឈ្លោះគ្នាព្រោះតែរឿងអ្វី តែក្នុងនោះ ក៏មានមនុស្សមួយចំនួន បានគិតថា ប្រហែលជារឿងការងារច្រើនជាង រឿងឯកជន បើតាមមើល ការបញ្ចេញពាក្យពេចន៍ នៅក្នុងសារ។ មិនតែប៉ុណ្ណោះ នៅក្នុងថ្ងៃនេះ ពួកគេ ណាត់ជួបមុខគ្នា ដើម្បីតទល់ជាមួយគ្នាទៀត មិនដឹងថា នៅពេលនោះ ពួកគេអាចដោះស្រាយគ្នាបាន ឬក៏មានរឿងអ្វីកើតឡើង ដូច្នេះមានតែតាមដានរឿងរ៉ាវរបស់ពួកគេជាបន្តទៀត៕

ខាងក្រោមជាសារឈ្លោះគ្នា រវាងតារាស្រីរូបស្អាត ទាំងពីរដួងនេះ៖ 

កញ្ញា ស៊ីង គ័ន
កញ្ញា វរ លិក
កាលពេលពួកគេនៅត្រូវគ្នា
សារជេរគ្នា​ នៅក្នុងហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]