ភ្នំពេញ៖ តារាសម្តែងវ័យក្មេង រូបសង្ហា លោក ថមមី (Tommy) កាលពីយប់មិញនេះ ត្រូវបានចោរមួយក្រុមជិះម៉ូតូដេញ តាមពីក្រោយឡានលោក បំណងតាមប្លន់។ ប៉ុន្តែជាសំណាងល្អវិញដែល លោក ថមមី បានបើកឡានគេចយ៉ាងលឿន រហូតមកដល់បុរីមួយកន្លែង និងសុំឱ្យមានការជួយអន្តរាគមន៍ពីសំណាក់សន្តិសុខដែលនៅការពារនៅក្នុងបុរីទីនោះ។

ដោយនៅក្នុងហ្វេសប៊ុករបស់លោក ថមមី បានផុសឱ្យដឹងយ៉ាងដូច្នេះថា៖

«ខ្ញុំសូមប្រកាសដំណឹង មុននេះខ្ញុំបានជិះពីផ្លូវ ស្តុបផ្សារដីហុយមក Grandphompenh គឺរូបខ្ញុំបានជួបជាមួយចោរមួយក្រុម មានគ្នា 2 - 3 ម៉ូតូដេញតាមឡានខ្ញុំ ហើយភ្ជង់ខ្ញុំ ប៉ុន្តែខ្ញុំរឹងប៉ឹង បានបើកឡានលឿន វាជិះម៉ូតូតាមពីក្រោយមិនទាន់ខ្ញុំ បានដល់របងបុរីបានប្រាប់សន្តិសុខ ហើយសន្តិសុខបានខលប៉ូលិស ហើយប៉ុន្តែខ្ញុំមិនទាន់បានចម្លើយពីប៉ូលិសទេ នេះជាភស្តុតាង ចោរជិះម៉តូគប់ដុំថ្ម គំរាមខ្ញុំ mmm អាថងអើយវាមានគ្នា 5 នាក់ 2 នាក់ជិះ អា wave 3នាក់ទៀត គឺដុំថ្ម ហើយអាម៉ូតូ Awave មានកាំភ្លើង ខ្លីតាមខ្ញុំ ប៉ុន្តែខ្ញុំភ័យ បើកដូចហោះ បានជួបសន្តិសុខបុរី hmm ឥឡូវបានដល់ផ្ទះហើយ»។ 

ក្រោយមានហេតុការណ៍បែបនេះកើតឡើង លោក ថមមី ពិតជាមានភាពតក់ស្លុតយ៉ាងខ្លាំង។ យ៉ាងណាមិញ ក៏សូមឱ្យប្រិយមិត្តទាំងអស់គ្នាមានការប្រុងប្រយ័ត្នរាល់ការធ្វើដំណើរយប់ និងមានទំនួលខុសត្រូវខ្ពស់ចំពោះស្ថានការណ៍ដែលបានកើតឡើងនៅចំពោះមុខ៕ 

លោក ថមមី

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់មួយទៀតវិញ កាលពីថ្ងៃទី៣ខែកុម្ភៈកន្លងទៅ តារាសម្តែងប្រុស លោក ហេង ធារ៉ា ដែលជាតួអង្គម្នាក់ក្នុងរឿង ផ្កាបួនទង ក៏ត្រូវចោរបាញ់ប្លន់ទាំងយប់ផងដែរ នៅមុខផ្សារចោមចៅ។

តារាចម្រៀង និងតារាសម្តែងដួងថ្មីដែលទើបនឹងរះ លោក ហេង ធារ៉ា បានជួបរឿងអកុសល ដោយត្រូវចោរប្រដាប់អាវុធ២នាក់បាញ់កាំភ្លើងចំកញ្ចក់ឡានបម្រុងប្លន់ ប៉ុន្តែជាសំណាងដែលលោកបើកឡានគេចទាន់ និងគ្មានគ្រោះថ្នាក់ដល់ជីវិត ឬបាត់បង់ទ្រព្យសម្បត្តិមានតម្លៃអ្វីនោះទេ គ្រាន់តែបែកកញ្ចក់ឡានពីក្រោយស្ទើរតែទាំងអស់។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣ខែកុម្ភៈ នាវេលាម៉ោងប្រហែល១១យប់ នៅម្តុំមុខផ្សារចោមចៅ សង្កាត់ចោមចៅ ជាយក្រុងភ្នំពេញផ្ទាល់តែម្តង។ ដោយនៅពេលនោះលោក ធារ៉ា បានចេញពីច្រៀងនៅភោជនីយដ្ឋានមួយកន្លែង ដើម្បីធ្វើដំណើរទៅមើលម្តាយឈឺនៅកំបូល។

ក្រោយមានរឿងដូច្នេះលោក ធារ៉ា ក៏បាន Live វីដេអូភ្លាមៗនៅលើហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីកើតរឿងផងដែរ ដើម្បីឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសអ្នកដែលចេញពីធ្វើការយប់ ឬអ្នកធ្វើដំណើរនៅពេលយប់ព្រលប់ជាដើម។

គួរឱ្យដឹងដែរថា លោក ហេង ធារ៉ា ក៏ត្រូវបានគេស្គាល់ថាជាតួអង្គមួយរូបនៅក្នុងរឿង «ផ្កា៤ទង» របស់ស្ថានីយទូរទស្សន៍CTN ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថមមី