ភ្នំពេញ៖ យោងតាមប្រភពពីគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា ពេលនេះស្គាល់អត្តសញ្ញាណរបស់ម្ចាស់រថយន្ត ស្លាកលេខភ្នំពេញ 2AN-3591 ដែលបើកដេញវាយកញ្ចក់រថយន្តរបស់ជនរងគ្រោះ រថយន្ត Lexus RX 400h នោះហើយ។

លោកផែង វណ្ណៈ «បានបញ្ជាក់នៅលើហ្វេសប៊ុកថា៖ តាមរយៈឯកសារដែលបានចុះបញ្ជីគ្រប់គ្រងយានយន្ត នៅសាធារណការ រថយន្ត Ford Ranger Pick Up ពណ៌ស ឆ្នាំផលិត២០១៧ ស្លាកលេខ 2AN-3591 ភ្នំពេញ មានម្ចាស់ឈ្មោះ Chea Theavy (ជា ធាវី) ភេទប្រុស កាន់អត្តសញ្ញាណបណ្ណលេខ ០១៨៤៣៧៩៣ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ២២៨ សង្កាត់ចតុមុខ ខណ្ណដូនពេញ កាន់ទូរសព្ទលេខ ០៨៨ ៨២២ ០២៣០ បានចុះបញ្ជីប្រើប្រាស់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧»។

គណនីដដែលបានលើកជាសំនួរឡើងថា ស្គាល់អត្តសញ្ញាណប៉ុណ្ណឹងហើយចាប់បានអត់?

យ៉ាងណាមិញ បើយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា សមត្ថកិច្ចបានសួរនាំជនរងគ្រោះ ដែលជាម្ចាស់រថយន្តឡិចស៊ីស RX-400 ពណ៌ស្ករ ស្លាកលេខ 2AP-7576 ហើយជនរងគ្រោះក៏បានបញ្ជាក់ពីដំណើររឿងជូនសមត្ថកិច្ច ហើយថែមទាំងមានវីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងរថយន្តរបស់គាត់ ជាភស្តុតាងបញ្ជាក់ថា គាត់ជាជនរងគ្រោះ ឬក៏ជនបង្ក តែយ៉ាងណារឿងនេះសមត្ថកិច្ចនឹងរង់ចាំទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដើម្បីធ្វើការស្រាវជ្រាវ និងតាមរកភាគីម្ខាងទៀត ឲ្យចូលខ្លួនមកដោះស្រាយជាមួយនឹងជនរងគ្រោះតាមនីតិវិធី៕

ព័ត៌មានពាក់ព័ន្ធលើកមុន៖

សាហាវណាស់! ផ្អើលកណ្តាលរាជធានីភ្នំពេញយប់មិញ ជិះតាមវាយបំបែកកញ្ចក់រថយន្តឡិចស៊ីសជនរងគ្រោះ ដោយគ្រាន់តែរឿងប៉ុណ្ណឹង (មានវីដេអូ)

ភ្នំពេញ៖ ហេតុការណ៍មួយបានបង្កភាពភ្ញាក់ផ្អើលកណ្តាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ដោយសារមានរថយន្តបង្កហេតុមួយគ្រឿងស៊េរី Ford Ranger ស្លាកលេខ 2AN-3591 បានដេញតាម និងវាយបំបែកកញ្ចក់រថយន្តឡិចស៊ីសជនរងគ្រោះស៊េរី RX-400 ស្លាកលេខ 2AP-7576 គ្រាន់តែជនរងគ្រោះស៊ីផ្លេរប្រាប់ជាសញ្ញាខ្លាចប៉ះគ្នា។

ដើម្បីជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនា ក្នុងវីដេអូខាងក្រោម ដោយទំព័រហ្វេសប៊ុក TVFB៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]