ថៃ៖ វីដេអូមួយដែលកំពុងតែល្បីយ៉ាងខ្លាំងក្លា នៅលើបណ្តាញសង្គម បង្ហាញពីសម្រស់របស់កូនក្រមុំមួយរូប ដែលនាងស្រស់ស្អាតបំផុត ស្អាតដល់ថ្នាក់ មិនក្រែងចិត្តអ្នកណា ទាំងស្នាមញញឹម ទម្រង់មុខគឺល្អឥតខ្ចោះតែម្តង ដែលធ្វើឲ្យអ្នករាល់គ្នាឃើញហើយមិនច្រណែនមិនបាន។ លើសពីនេះទៅទៀត ថែមទាំងមានមហាជនជាច្រើន លួចច្រណែននឹងកូនកំលោះ ថែមទៀតផង ដែលមានភរិយាស្រស់ស្អាតគួរឲ្យចង់គយគន់បែបនេះ។

ដោយឡែក ប្រិយមិត្តមួយចំនួនប្រាកដជាចង់ដឹងហើយ ថាតាមពិតទៅ កូនក្រមុំស្រស់ស្អាតរូបនេះគឺជានរណា?

តាមពិតទៅ កូនក្រមុំស្រស់ស្អាតលំដាប់វីអាយភីរូបនេះ នាងមានឈ្មោះថា Yol Pranvarin (យុល ប្រាណវ៉ារីន) មានវ័យ២៤ឆ្នាំ គឺជាកូនកាត់ថៃ-ប៉ាគីស្ថាន។ ប្រាណវ៉ារីន នាងគឺជា តារាបង្ហាញម៉ូត និងជាតារាសម្តែងស្រីមួយរូប ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៧ ថៃផងដែរ។ ដោយនាងបានចាប់អាជីពសម្តែងនេះ តាំងពីឆ្នាំ២០០៩ មកម៉្លេះ មកទល់ពេលនេះ នាងសម្តែងរឿងភាគ បានប្រមាណ១១រឿងហើយ ដោយភាគច្រើននាងមិនសូវ បានសម្តែងជាតួឯកស្រីនោះទេ។

ដោយឡែក ក្រឡេកមកមើលពិធីមង្គលការរបស់តារាស្រីរូបនេះវិញម្តង ដោយនាងបានប្រារព្ធឡើងតាមបែបប្រពៃណីឥណ្ឌា។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គេឃើញមានវត្តមាន កញ្ញា Preaw Tussaneeya ព្រមទាំងតារាស្រីប្រចាំប៉ុស្តិ៍លេខ៧ថៃជាច្រើនរូប ដែលជាមិត្តជិតដិតរបស់ អ្នកនាង ប្រាណវ៉ារីន ក៏បានចូលរួមធ្វើជាអ្នកកំដរស្រីក្នុងពិធីមង្គលការរបស់នាងផងដែរ៕

ដូចនេះបើចង់ដឹងថា កូនក្រមុំ ប្រាណវ៉ារីន ពិតជាមានរូបសម្រស់ស្រស់ស្អាត ដល់កម្រិតណានោះ តាមដានទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]