ភ្នំពេញ៖ ហេតុការណ៍មួយបានបង្កភាពភ្ញាក់ផ្អើលកណ្តាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ នៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ដោយសារមានរថយន្តបង្កហេតុមួយគ្រឿងស៊េរី Ford Ranger ស្លាកលេខ 2AN-3591 បានដេញតាម និងវាយបំបែកកញ្ចក់រថយន្តឡិចស៊ីសជនរងគ្រោះស៊េរី RX-400 ស្លាកលេខ 2AP-7576 គ្រាន់តែជនរងគ្រោះស៊ីផ្លេរប្រាប់ជាសញ្ញាខ្លាចប៉ះគ្នា។

ដើម្បីជ្រាបកាន់តែច្បាស់សូមប្រិយមិត្តទស្សនា ក្នុងវីដេអូខាងក្រោម ដោយទំព័រហ្វេសប៊ុក TVFB នៅខាងក្រោម៖ 

មុនពេល និងពេលកើតហេតុ

ក្រោយពេលកើតហេតុ

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

គ្រាន់តែប្រពន្ធបង្ហោះរូប selfie ប៉ុន្មានសន្លឹកចូលក្នុងហ្វេសប៊ុកសោះ ប្តីកំណាចចាក់សាំងដុតគ្នាយ៉ាងព្រៃផ្សៃ

ថៃ៖ បុរសមហាសែនប្រច័ណ្ឌលោក Chatchawarn Tarrin អាយុ ២៨ឆ្នាំ ដែលទើបតែរៀបការជាមួយនាង Nednapha Nuankhul អាយុ ២៦ឆ្នាំ កាលពីខែមករាឆ្នាំមុននេះ បានដាច់ចិត្ដចាក់សាំងដុតនាងទាំងរស់ ដោយសារតែរឿងនាងថតរូប បង្ហោះចូលក្នុងបណ្ដាញសង្គម។

គួរឲ្យដឹងថា កាលពីខែធ្នូកន្លងទៅនេះ នាង Nuankhul បានបង្ហោះរូប selfie សាមញ្ញធម្មតាៗរបស់ខ្លួនចំនួន ៣សន្លឹកទៅក្នុងបណ្តាញសង្គមហ្វេប៊ុករបស់នាង ប៉ុន្តែវាបានធ្វើឲ្យប្តីរបស់នាង កើតចិត្តប្រច័ណ្ឌ រហូតទប់កំហឹងមិនរួច ដោយស្រោចសាំង ហើយដុតនាងនៅក្នុងផ្ទះតែម្ដង។

នៅពេលកើតហេតុ នារីកូនមួយរូបនេះ បានព្យាយាមរត់គេចដែរ ប៉ុន្តែប្តីរបស់នាងនៅតែអាចចាក់សាំង និងដុតភ្លើងទៅលើរូបនាង នៅនឹងផ្ទះរបស់ពួកគេ នៅឯតំបន់ Chiang Kham ភាគខាងជើងប្រទេសថៃ។ បន្ទាប់ពីកើតហេតុនាង Nuankhul បានរងរបួសពេញខ្លូនប្រាណ និងមុខ ដែលនាងចាំបាច់ត្រូវធ្វើការវះកាត់៣ដង និងការវះកាត់ជាច្រើនដងទៀតនៅខែបន្តបន្ទាប់ទៀត។

ផ្ទុយទៅវិញ នាង Nuankhul បាននិយាយថា នាងនឹងលើកលែងទោសឲ្យប្តីរបស់នាង ដែលកំពុងតែរង់ចាំការកាត់ទោសនោះ ព្រោះតែនាងមិនចង់ឲ្យរឿងមួយនេះ ប៉ះពាល់ទៅដល់កូនប្រុសតែមួយរបស់នាងឡើយ។

សម្រាប់ពេលនេះ នាងបានចេញពីមន្ទីរពេទ្យហើយ។ នាងបាននិយាយថា “វាបានធ្វើឲ្យខ្ញុំមានភាពភ័យខ្លាចទាំងផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្តែខ្ញុំត្រូវតែលើកលែងទោសឲ្យគាត់(ប្តី) ព្រោះពួកយើងមានកូនប្រុសមួយរួមគ្នា”។

យ៉ាងណាមិញ មិត្តភក្តិរបស់នាង Nuankhul ម្នាក់ មានឈ្មោះថា Sudarat Khunarup បានថតរូបរបស់នាង ដើម្បីអំពាវនាវរកថវិកាទៅព្យាបាលសាច់ ដែលរលួយដោយសារភ្លើងឆេះ។ នាង Sudarat Khunarup បាននិយាយថា “Nuankhul ត្រូវបានប្តីរបស់នាងចាក់សាំងដុត។ នាងមិនស្លាប់ទេ ប៉ុន្តែនាងមានការឈឺចាប់យ៉ាងខ្លាំង ហើយនាងត្រូវការជំនួយ ខាងវេជ្ជសាស្ត្រយ៉ាងច្រើនផងដែរ”។

“នាងបានទទួលការវះកាត់ផ្នែក ក មាត់ និង ចង្ការ ២-៣ដងរួចមកហើយ។ ម្រាមដៃរបស់នាងក៏បានទទួលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរផងដែរ ហើយនាងក៏ត្រូវការការវះកាត់ដៃស្តាំរបស់នាងទៀត មិនតែប៉ុណ្ណោះ នាងក៏មានបញ្ហាសសៃថែមទៀតផង”។

“នាងមិនអាចធ្វើការបានទេ ហើយប្តីរបស់នាងក៏មិនអាចផ្គត់ផ្គង់នាងបានដែរ ព្រោះតែគេ កំពុងត្រូវបានឃុំខ្លួននៅក្នុងគុក។ ឥឡូវនេះ នាងត្រូវការជំនួយសំខាន់ៗមួយចំនូនដូចជា ទឹកអាកុលលាងរបួស បង់រុំរបួស ក្រណាត់ស និងសម្ភារៈសម្រាប់ព្យាបាលជាច្រើនទៀត”។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីកើតហេតុ លោក Chatchawarn ត្រូវបានចាប់ខ្លួនភ្លាមៗតែម្តង។ ប៉ុន្តែ មន្ត្រីប៉ូលិស ប្រចាំនៅក្នុងតំបន់ Chiang Kham មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេថា តើជនបង្កហេតុរូបនេះ នឹងត្រូវកាត់ទោសនៅពេលណា ហើយជាប់គុករយៈពេលប៉ុន្មាននោះទេ។

អ្នកនាំពាក្យម្នាក់បាននិយាយថា “នេះគឺជាបញ្ហាប្តីប្រពន្ធ ហើយវាកំពុងស្ថិតនៅដំណាក់កាលស៊ើបអង្កេត ដូច្នេះពួកយើងនឹងអាចធ្វើការកាត់ទោស ដ៏ត្រឹមត្រូវមួយ”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]