ភ្នំពេញ៖ តារាសម្តែងស្រីរាងតូចច្រឡឹង ញញឹមថ្ពាល់ខួច កញ្ញា ម៉ាក សែនសូនីតា ជាតារាមួយដួងដ៏មានប្រជាប្រិយភាពនៅក្នុងពិភពសិល្បៈ ជាពិសេសនៅក្នុងការសម្តែងខ្សែភាពយន្ត ថតស្ពតពាណិជ្ជកម្ម និងការថតចម្រៀងកាយវិការផ្សេងៗ។

ឈានចូលដល់ដើមខែមីនានេះភ្លាម ស្រីស្អាត ម៉ាក សែនសូនីតា ត្រូវបានគ្រួសារ ព្រមទាំងមិត្តភក្តិរបស់ខ្លួននាំគ្នាធ្វើ Surprise ថ្ងៃកំណើតឱ្យមុនថ្ងៃកំណត់យ៉ាងអធិកអធម។

ដោយកាលពីថ្ងៃម្សិលមិញពួកគេបានធ្វើពិធីជប់លៀងថ្ងៃកំណើតឱ្យ កញ្ញា ម៉ាក សែនសូនីតា ជាមួយនឹងនំខេកយ៉ាងស្រស់ស្អាត ដែលមានសរសេរអក្សរអង់គ្លេសធំៗ ចំនួន៤តួចេញជាឈ្មោះថា តូតា (TOTA)។

ក្រៅពីនេះនាងក៏ទទួលបាននំខេកតូចៗ និងបាច់ផ្កាស្អាតៗ ព្រមទាំងកាដូជាច្រើនទៀតពីមិត្តសំលាញ់ ក្នុងឱកាសបុណ្យខួបកំណើតឆ្នាំនេះ។

គួរឱ្យដឹងដែរថា ថ្ងៃខួបកំណើតពិតប្រាកដរបស់ កញ្ញា ម៉ាក សែនសូនីតា គឺនៅថ្ងៃទី១៦ ខែមីនា ឯណោះទេ ប៉ុន្តែដោយសារមិត្តភក្តិខ្លាចដឹងទុកជាមុន ទើបនាំគ្នាធ្វើ Surprise ថ្ងៃកំណើតឱ្យមុនថ្ងៃឱ្យហើយតែម្តង៕

ទស្សនារូបភាពខាងក្រោម៖ 

កំណត់ខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់កាលពីលើកមុខ រូបថតCute Cute របស់កញ្ញា សូនីតា កញ្ញា ឌុច លីដា និងកញ្ញា នៅ ​សូនីតា នៅម៉ាឡេស៊ីក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់ពួកនាង។

ភាគច្រើនយើងមិនសូវឃើញ តារាសម្តែងស្រី៣ដួង មាន កញ្ញា ឌុច លីដា កញ្ញា ម៉ាក សែនសូនីតា កញ្ញា នៅ សូនីតា ថតរូបជាមួយគ្នានោះទេ ប្រហែលជាពួកគេមិនសូវបានជួបមុខគ្នា នៅតាមកម្មវិធី។ ប៉ុន្តែកាលពីម្សិលមិញ ពួកគេទាំង៣នាក់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលឃើញដើរកំសាន្តជាមួយគ្នា ទៅដល់ប្រទេសម៉ាឡេស៊ីឯណោះ។

រូបថតប៉ុន្មានសន្លឹកដែលតារាស្រីទាំងនោះ បាននាំគ្នាបង្ហោះ ក្នុងគណនីហ្វេសប៊ុកពួកគេរៀងៗខ្លួន បានធ្វើឲ្យអ្នកគេចាប់អារម្មណ៍ខ្លាំង ជាមួយនឹងស្ទាយថតស្អាតៗ នៅមុខអគារ KLCC Twin Tower។

ក្នុងនោះដែរ មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានបញ្ចេញមតិថា "នេះជារូបកម្រមួយ ដែលឃើញតារាស្រី៣ដួង បានថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាលដូច្នេះ" និងមានអ្នកខ្លះ បានពោលពាក្យថា "ដល់ពេលពួកគេ បានថតជាមួយគ្នាបែបនេះ ទើបដឹងថា សម្រស់របស់ពួកគេនីមួយៗ មិនចាញ់គ្នាប៉ុន្មានទេ ទោះបីជាទម្រង់មុខផ្សេងគ្នាក៏ដោយ"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា