អាមេរិក៖ កាលពីដើមខែកុម្ភៈកន្លងទៅ ក្មេងតូច Madison ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ HSHS St. John’s ដែលស្ថិតនៅក្នុងទីក្រុង Springfield បន្ទាប់ពីកំរិតអុកស៊ីសែនរបស់នាងបានធ្លាក់ចុះ និងមានសភាពប្រកាច់។

ម្តាយរបស់ Madison ឈ្មោះ Krista Austin បាននិយាយថា “ គ្រប់ពេលដែលនាង(Madison) មើលវីដេអូ Hokey Pokey នាងតែងតែជក់ចិត្ត និងមើលវាម្តងហើយម្តងទៀត។ Madison ជាក្មេងដែលសប្បាយជាងគេ រីករាយជាងគេ តូចច្រលឹងគូរឲ្យស្រឡាញ់ និងសុភាពបំផុត”

ប៉ុន្តែអ្នកមិនបានដឹងទេថា Madison មានបញ្ហាកោសិកាប្រសាទពីកំណើត ដែលធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល និងសាច់ដុំរបស់នាង ហើយនាងអាចដកដង្ហើមបានដោយមានជំនួយពីឧបករណ៍បើកបំពង់ខ្យល់តែប៉ុណ្ណោះ។

កាលនោះ​ Madison ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា បានកើតជំងឺផ្តាសាយ ក្តៅខ្លួន និងឆ្លងមេរោគបីផ្សេងទៀត។ បន្ទាប់មកនាងក៏បានសម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងពីពេលនោះតែម្តង។ អ្នកស្រី Austin បាននិយាយថា “គ្រូពេទ្យបានប្រាប់ខ្ញុំថា ពួកយើងត្រូវចំណាយពេលប្រមាណមួយខែ ទើបសួតរបស់នាងអាចត្រលប់មករកសភាពដើមវិញបាន”

នៅថ្ងៃមូយដែលអ្នកនាង Austin បានបង្ហាញវីដេអូ Hokey Pokey ទៅកាន់ Madison ភ្នែករបស់នាងបានបើកឡើង ហើយវាប្រាកដណាស់ថា នាងពិតជារីករាយជាមួយនឹងការច្រៀង និងរាំនេះណាស់។ បន្ទាប់មកទៀត Madison ក៏បានចែករំលែកការស្រឡាញ់បទ Hokey Pokey ជាមួយក្រុមគិលានុបដ្ឋាយិកា និងសុំឲ្យពួកគេចូលក្នុងបន្ទប់របស់គេដើម្បីធ្វើពិធីជប់លាង Hokey Pokey

នាង Natalie Serra ដែលជាគិលានុបដ្ឋាយិកាមួយរូបនៅក្នុងមន្ទីរពេទ្យ St. John’s មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានរៀបចំកម្មវិធីជប់លាងមួយនេះ ហើយនាងក៏បានប្រមូលគ្នីគ្នា ដូចជា គិលានុបដ្ឋាយិកា និងអ្នកថែរក្សាអ្នកជម្ងឺមួយចំនួនទៀត ដើម្បីមកសម្តែងបទចម្រៀងមួយនេះសម្រាប់ Madison។ 

លើសពីនេះ ខាងមន្ទីរពេទ្យផ្ទាល់ ក៏បានបង្ហោះវីដេអូមួយនេះ ទៅក្នុងគេហទំព័រហ្វេសប៊ុករបស់ពួកគេផងដែរ ហើយវាបានធ្វើឲ្យមនុស្សម្នាជាច្រើនញញឹមទាំងមិនដឹងខ្លួន។ វីដេអូនេះដែរ បានបង្ហាញឲ្យឃើញសកម្មភាពរបស់ Madison កំពុងទះដៃ និងច្រៀងតាមចម្រៀង ខណៈពេលដែលបុគ្គលិកមន្ទីរពេទ្យកំពុងតែរាំនៅចំពោះមុខនាង។

យោងទៅតាមសារព័ត៌មាន TODAY នាង Serra បាននិយាយថា នាងនិងមិត្តរួមការងារទាំងអស់របស់នាងមានទំនាក់ទំនងល្អខ្លាំងណាស់ជាមួយ MadisonSerra បាននិយាយថា “នាង(Madison)ស្នាក់នៅទីនេះ ព្រោះតែនាងមានជំងឺ។ ដូច្នេះ វាជារឿងដ៏រីករាយមួយដែលពួកយើងអាចមើលឃើញ ស្ថានភាពរបស់នាងបានប្រសើរឡើង។ នាងបានបើកភ្នែកឡើង ហក់លោត និងញញឹមដោយក្តីរីករាយ”។ 

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ បាតុភូតចម្លែកកម្របានជួប មើលឃើញព្រះអាទិត្យ ដូចមានដល់ទៅ ៣ កំពុងរះ (មានវីដេអូ)

ចិន៖ សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយថា មានបាតុភូតបរិយាកាសចម្លែក ដ៏កម្រមួយបានកើតឡើងនៅក្នុងប្រទេសចិន ដោយបណ្តាលឲ្យមើលឃើញព្រះអាទិត្យ ដែលកំពុងតែរះ មានចំនួនដល់ ៣ ហាក់ដូចជាប្រទេសនេះកំពុងទទួលបានការស្វាគមន៍ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត។

យោងតាមវីដេអូ ដែលថតបានទិដ្ឋភាពទាំងនោះ បង្ហាញថា ព្រះអាទិត្យចំនួន ៣នោះ បានរះនៅពីលើជួរដេកបន្តបន្ទាប់គ្នា ស្ថិតក្នុងខេត្តមួយរបស់ ម៉ុងហ្គោលីខាងក្នុង។ ខណៈអ្នកថតវីដេអូនោះ បានព្យាយាមបង្វិលកាមេរ៉ា ដើម្បីថតបានទិដ្ឋភាពពេញលេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា តាមរយៈការពន្យល់បែបវិទ្យាសាស្រ្ត ទៅលើហេតុការណ៍ដែលបានកើតឡើងខាងលើនេះ គឺស្ទើរតែផ្សារភ្ជាប់ទាំងស្រុងទៅនឹងបាតុភូតបរិយាកាស ដែលគេឲ្យឈ្មោះថា “Sundog”។ វាជាបាតុភូតធម្មជាតិ ដែលបង្កើតឲ្យមានពន្លឺដ៏ភ្លឺចែងចាំង ចំនួន០២ នៅសងខាងព្រះអាទិត្យ ដែលមើលទៅហាក់ដូចជាមានព្រអាទិត្យចំនួន៣ កំពុងតែរះទន្ទឹមគ្នា។

បាតុភួតនេះ វាកើតឡើងនៅពីលើពន្លឺរាងមូលដែលព័ទ្ធជុំវិញព្រះអាទិត្យ ពេលពន្លឺធ្វើអន្តរកម្មជាមួយគ្រីស្តាល់ទឹកកក នៅក្នុងបរិយាកាស។ ហើយបើយោងតាមណាសា បាតុភូតនេះកើតឡើងនៅពេលដែល បន្ទុកអគ្គីសនីក្នុងបរិយាកាសប្រែប្រួល នៅពីលើពពក ជាកន្លែងដែលគ្រីស្តាល់ទឹកកកចាំងនឹងពន្លឺព្រះអាទិត្យ។

ហើយជាលទ្ធផល គឺបង្កើតបានជាចំណាំងពន្លឺ ដែលមើលទៅហាក់ដូចជាមានព្រះអាទិត្យចំនួន ៣កំពុងតែរះនៅលើមេឃ។ វាត្រូវបានប្រជាជនទូទាំងពិភពលោក ចាត់ទុកថា ជារឿងដ៏មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងខ្លាំងបំផុត នៅពេលដែលពួកគេបានឃើញវាម្តងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]