កំពង់ចាម៖ បន្ទាប់ពីការប្រកួតនៅវគ្គជម្រុះនៅខេត្តសៀមរាប បានបញ្ចប់ ឥឡូវនេះ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានធ្វើដំណើរមកដល់ ទីរួមខេត្តកំពង់ចាមហើយ នៅថ្ងៃទី០៣ខែមីនានេះ ដើម្បីរៀបចំការប្រកួត វគ្គជម្រុះក្នុងតំបន់ Tiger Street Football Festival 2017។ 

ក្នុងសន្និសិតសារព័ត៌មាននៅសណ្ឋាគារ LBN ខេត្តកំពង់ចាម លោក ប៉ិច នី ដែលជាតំណាងឲ្យក្រុមហ៊ុនស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថា "នេះជាឆ្នាំទី៥ហើយដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័ររៀបចំការ ប្រកួតបាល់ទាត់ប្រចាំឆ្នាំរបស់ខ្លួន ហើយនេះជាកម្មវិធីដ៏ល្អសម្រាប់យុវជន ទាំងអស់បញ្ចេញនូវស្នាដៃ ដើម្បីដណ្តើមយកជ័យជំនះនៅលើវិស័យកីឡា"

ចំនែកឯ លោកស្រី ថោង បវរលក្ខិណា បានលើកឡើងថា "នៅខេត្តកំពង់ចាមនេះទទួលបានក្រុមរហូតដល់៥៦ក្រុម ដែលពិតជាចំនួនមួយកើនឡើងយ៉ាងច្រើន ធៀបនឹងឆ្នាំ២០១៦ ហើយសូមឲ្យកីឡាករទាំងអស់គោរពនូវគោលការណ៍ Fair Play"។ បន្ទាប់មក មានការចាប់ឆ្នោតគូរប្រកួតអស់ហើយ ដោយមានក្រុមចូលរួមចំនួន៥៦ក្រុម ហើយចាប់ផ្ដើមប្រកួត ពីព្រឹកថ្ងៃទី៤ ខែ មីនានេះ តទៅនៅមុខសាលាគរុកោសល្យភូមិភាគខេត្ត ខេត្តកំពង់ចាម។

នេះគឺជាមណ្ឌលទី៤សម្រាប់ការប្រកួតវគ្គជម្រុះពាន់រង្វាន់Tiger Street Football Festival 2017។ សម្រាប់មណ្ឌលកំពង់ចាម អ្នកលេខ ១ ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ លេខ ២ ទទួលបាន ១០០០ដុល្លារ លេខ៣ ទទួលបាន ៥០០ដុល្លារ និងលេខ ៤ ទទួលបាន ២០០ដុល្លារ ហើយនៅមណ្ឌលកំពង់ចាមត្រូវជ្រើសរើសយកក្រុមជើងខ្លាំងចំនួន៦ ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ។

ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១២ខែមីនាខាងមុខនេះ នៅមុខសាលមហោស្រពកោះពេជ្រ។ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកទូទាំងប្រទេស ទទួលបាន ១៥ ០០០ដុល្លារ ជើងឯករង ៥ ០០០ដុល្លារ ចំណាត់ថ្នាក់លេខ៣បាន ២ ៥០០ដុល្លារ និងចំណាត់ថ្នាក់លេខ ៤បាន ១០០០ដុល្លារ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]