(ភ្នំពេញ)៖ បទថ្មីជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ របស់កំពូលតារាចម្រៀង ប្រចាំក្នុងផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ដែលមហាជន ក៏ជាយុវវ័យកំពុងរង់ចាំមើលយ៉ាងអន្ទះសារនូវ MV Full នោះ នៅពេលនេះ បទ «រាំអ៉ីចេះ.!» បានចេញជា MV TEASER ហើយ ដែលធ្វើឲ្យកក្រើកតែម្ដង ពេលបានទស្សនា។

ជាមួយគ្នានេះ អ្វីដែលធ្វើឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺក្រុមរបស់បងប្អូន ជាមន្រ្តីយោធា នៅក្នុងបញ្ជាការដ្ឋានកងអង្គរក្ស ក៏បានរាំបទនេះ ទៅតាមចង្វាក់ជានាយទាហាន យ៉ាងស្រស់ស្អាត ដែលមើទៅមិនគួរឲ្យជឿថា បទនេះ កក្រើកដល់ម្ល៉ឹងសោះ។

អ្វីដែលកាន់តែពិសេសនោះ គឺបទ«រាំអ៉ីចេះ.!» ពេលចេញជា MV TEASER និងបានបង្ហោះនៅក្នុងប្រព័ន្ធ Youtub ត្រឹមតែមួយយប់សោះ គឺមានអ្នកចូលទស្សនា រហូតដល់ទៅជិត១០ម៉ឺននាក់ទៅហើយ ដែលជាចំនួនមួយខ្ពស់ហួសពីការស្មាន។

តើនរណាខ្លះរង់ចាំ និងចង់ដឹងថាបទ «រាំអ៉ីចេះ» មានក្បាច់រាំបែបណានោះ ហើយចង់ដឹងថា បទនេះឡូយយ៉ាងណា ទស្សនា MV TEASER នេះទាំងអស់គ្នា!

ប្រភព៖ Khmertalking

ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ក្នុងថ្ងៃនេះ៖

ហេតុតែជីវិត! លោកតាដ៏កំសត់ម្នាក់ ខំប្រឹងលីសែងអីវ៉ាន់ធ្ងន់ៗជាច្រើន ឡើងចុះភ្នំសឹងរាល់ថ្ងៃ ដើម្បីយកប្រាក់ចិញ្ចឹមគ្រួសារ

ចិន៖ ដោយសារតែគ្រួសារក្រីក្រ បានបណ្តាលចិត្តឲ្យលោកតាវ័យជរាជនជាតិចិនម្នាក់ សុខចិត្តធ្វើឈ្មួញលីសែងអីវ៉ាន់ឲ្យគេ ឡើងចុះភ្នំដែលមានកម្ពស់ខ្ពស់ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត។

បើតាមប្រភសារព័ត៌មាន សៀងហៃ បានចុះផ្សាយបានឲ្យដឹង អស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ លោកតា Wu Yougen ធ្វើការជាឈ្មួញលីសែងអីវ៉ាន់ឲ្យគេ ឡើងចុះភ្នំ Mont Jiuhua ខេត្ត Anhui ប្រទេសចិន សឹងតែរាល់ថ្ងៃដើម្បីយកប្រាក់ មកផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារ។

លោកតា Wu បានលីសែងអីវ៉ាន់ ដោយចងភ្ជាប់ជាមួយនឹង ដងសង្រែកដាក់នៅលើស្មារបស់គាត់ ដើរឡើងលើភ្នំទៅកាន់វិហារ ដ៏សក្តិសិទ្ធិមួយនៅខាងលើ ដែលត្រូវប្រឈមមុខនឹងការ ដើរឡើងកាំជណ្តើរថ្ម រាប់រយកាំក្នុងមួយថ្ងៃៗ។

បច្ចុប្បន្នលោកតា Wu មានអាយុ៦៦ឆ្នាំ ដែលជាវ័យមួយកាន់តែជរាសម្រាប់គាត់ ជាមួយនឹងសភាពទ្រុឌទ្រោម ពុំសូវមានកម្លាំងមាំមួន ដូចកាលពីក្មេងឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយសារតែជីវភាពក្រខ្សត់ បានជំរុញលើកទឹកចិត្តគាត់ ឲ្យមានការតស៊ូក្នុងឆាកជីវិតយ៉ាងរឹងមាំ ហើយគាត់ក៏ពុំដែលត្អូញត្អែរថា នឿយហត់ម្តងណាឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅរៀងរាល់ឡើងដល់ជណ្តើរកាំទី ២០ទៅ៣០ លោកតា Wu តែងតែដាក់សង្រែកអីវ៉ាន់ចុះពីលើស្មារបស់គាត់ ដើម្បីសម្រាកយកកម្លាំងបន្តិច ដកដង្ហើមឲ្យបានស្រួលបួល ជួនកាលគាត់ក៏បានឆ្លៀតយកពេលនោះ ដើម្បីសម្រាកបានហូបអាហារពេលថ្ងៃត្រង់ផងដែ រួចទើបបន្តដំណើរទៅមុខទៀត។

វាមិនមែនជារឿងងាយស្រួលឡើយ ចំពោះលោកតាដ៏កំសត់ម្នាក់នេះ ព្រោះថា គាត់ត្រូវចំណាយពេលរហូតដល់ទៅ៨ម៉ោង ទើបអាចដើរឡើងដល់កំពូលភ្នំបាន ដោយលីសែងអីវ៉ាន់ដែលមានទម្ងន់ធ្ងន់ៗ ដល់ទៅជាង៧០គីឡូក្រាមឯណោះ ហើយអាចគាត់អាចទទួលបានប្រាក់ពីគេ ត្រឹមតែ៨៤យ័ន (ប្រហែលជា ១២ដុល្លារអាមេរិក) តែប៉ុណ្ណោះ។

ដោយសារតែ ការខិតខំប្រឹងប្រែងតស៊ូ ក្នុងឆាកជីវិតរបស់គាត់នេះហើយ ទើបធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន កើតក្តីរំជួលចិត្ត អាណិត និងកោតសរសើរពីទឹកចិត្តតស៊ូ របស់លោកតា Wu យ៉ាងខ្លាំងផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ