កំពង់ចាម៖ ខេត្តកំពង់ចាម គឺជាខេត្តទី៤សម្រាប់ការប្រកួតវគ្គជម្រុះក្នុងតំបន់ ដើម្បីជ្រើសយកជើងខ្លាំងចំនួន 6 ក្រុមទៅធ្វើការប្រកួតផ្ដាច់ព្រ័ត្រ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញថ្ងៃទី ១២ មីនា នៃពានរង្វាន់ Tiger Street Football Festival 2017 ដែលប្រាក់រង្វាន់កាន់តែច្រើនអស្ចារ្យ រហូតដល់ទៅ១៥០០០ដុល្លារ។

សម្រាប់ការប្រកួតជម្រុះនៅមណ្ឌលកំពង់ចាមថ្ងៃទី ៤ នឹងទី៥ ខែមិនា នៅមុខសាលាគរុកោសល្យភូមិភាគ គឺមានក្រុមសរុបចំនួន56ក្រុម ក្នុងការដណ្តើមយកជ័យជំនះ ដែលក្រុមលេខ១នៅក្នុងតំបន់ និងទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១៥០០ ដុល្លារ,លេខ២ ១០០០ ដុល្លារ, លេខ៣ ៥០០ ដុល្លារ និងលេខ ៤ ទទួលបាន ២០០ដុល្លារ។ 

នៅក្នុងព្រឹត្តិការណ៍ Tiger Street Football Festival 2017 នេះមិនត្រឹមតែបង្ហាញនូវការប្រកួតដ៏អស្ចារ្យនោះទេ ថែមទាំងមានការសម្តែងក្បាច់រាំពីក្រុមនារីដ៏ស្រស់ស្អាត មានការដាក់តាំងលក់សម្ភារៈកីឡា មានកន្លែងលេងហ្គេមកំសាន្តដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរថៃហ្គ័រ ហើយមានស្តង់ដែលយើងអាចយកបដាសរសេរឈ្មោះគាំទ្រក្រុមដែលអ្នកពេញចិត្ត ព្រមទាំងទទួលបានការភ្ជាប់អ៊ិនធើណែតដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ដោយគ្រាន់តែចូលទៅកាន់ Facebook Page របស់ស្រាបៀរថៃហ្គ៍រ (Tiger Beer KH) និងចុចLike។

លើសពីនោះផងដែរ ក្រោយចប់ការប្រកួត Tiger Street Football Festival 2017 ក្រុមហ៊ុនស្រាបៀរTiger ក៏បានរៀបចំការប្រគំតន្រ្តីខ្នាតយក្ស ដោយមានការរចនាឆាកតន្រ្តីប្លែក និងឡូយអស្ចារ្យ រូបរាងដូចកុងតាន័រ រំលេចជាមួយ ភ្លើង LED យ៉ាងស្រស់ស្អាត ហើយការប្រគុំតន្ត្រីនៅរាត្រីថ្ងៃទី ០៤ និង ០៥ ខែមិនានេះ គឺមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងល្បីៗ ដូចជា លោក ខេមរៈសិរីមន្ត , លោក ឆាយ វីរៈយុទ្ធ, ក. ពេជ្រសោភា, លោក ឆន សុវណ្ណារាជ, ក. ទេព បូព្រឹក្ស ក.សុខសីឡាលីន, ក.សួស វិហ្សា, លោក ដេវីដ, ក.វីឌីណែត, និង លោក នាងប្រាក់សុគន្ធ ហើយនិងមានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាសចាប់ពីម៉ោង៨ដល់ម៉ោង ១១យប់នេះតទៅ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]