ក្រុមអ្នកស្រាវជ្រាវមួយដែលមានរុករកនៅលើកោះ Madagascarបានរកឃើញពូជសត្វបង្គួយមួយដ៏ តូចល្អិត Brookesia micraដែលមើលទៅស្មើនឹង សត្វចង្រ្កង តាមការផ្សាយ របស់ Scientic American TM។ អ្នកស្រាវជ្រាវបាន និយាយអោយដឹងថា នេះជាពូជដែល អាចចាត់ទុកក្នុងពួកសត្វល្អិតដ៏តូចជាងគេក្នុងលោកដោយ សារ វាមានទទឹងតែ ១៦ មីលីម៉ែត្រ និងបណ្ដោយ ៣០ មីលីម៉ែត្រតែប៉ុណ្ណោះ។ លើសពីនេះ អ្នករុករកសត្វទាំង នោះបាននិយាយថា វាជាការសំណាងរបស់ គេហើយ តាមពិតពួកគេកំពុងស្វែងរកជីងចក់និងសត្វល្អិត ៤ប្រភេទផ្សេងទៀតដែលមានទំហំប្រហែលតែ១០សង់ទីម៉ែត្រ តែមកឃើញសត្វតូចជាងការស្មានទៅទៀត។ ពួកគេបាន និយាយថា ការចាប់សត្វនោះជាការលំបាក គេត្រូវរង ចាំដល់ពេលយប់ ពេលដែលវាតោងមែកឈើដើម្បីដេក ទើបគេអាចចាប់សត្វទាំងបាន ម្យ៉ាងទៀតសត្វ នោះតូចល្អិត យើងត្រូវប្រើពិលធំភ្លឺខ្លាំងថែមទៀតផង។ លើសពី នេះអ្នកស្រាវជ្រាវទាំងនោះមានការព្រួយបារម្ភថានឹង មិនមាន សត្វទាំងនោះច្រើនទេព្រោះមានការបំផ្លាញជំរករបស់ពួកវា និងមានការឈ្លានពានពីសត្វថ្មីៗក្នុងសហមគន៍ របស់វាថែមទៀតផង ហើយមានសត្វ២ប្រភេទក្នុងចំនោមសត្វល្អិត ថ្មី៣ប្រភេទដែលពួកបានរកឃើញក្នុងអំឡុងការស្រាវ ជ្រាវពីឆ្នាំ២០០៣ដល់២០០៧ កំពុងមានការគំរាម គំហែង។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថានៅមានរបស់ថ្មីៗ ជាច្រើនទៀតសំរាប់ពួកគេរុករកបន្ដក្រៅពីបង្គួយ Brookesia micra នេះ  ហើយពួកគេនឹងទៅរុករកលើកោះនោះម្ដងទៀតនៅខែវិច្ឆិកាការមុខផងដែរ។

ដោយ TD

khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]