(ភ្នំពេញ)៖ ស្របពេលដែលតារាសម្ដែង កំពុងតែក្ដោបក្ដាប់ប្រជាប្រិយភាព យ៉ាងពេញដៃ អ្នកនាង សុខ សោម៉ាវត្តី បានធ្វើការបដិសេធថា ការប្រកាសផ្អាកការសម្ដែងរបស់ខ្លួន ពុំមែនជាលេសដើម្បីតម្លើងថ្លៃខ្លួន ដូចការចោទប្រកាន់នោះ ស្រាប់តែនៅពេលថ្មីៗនេះ ផលិតករមួយរូប បានបង្ហើបពីតម្លៃខ្លួនពិតរបស់ សុខ សោម៉ាវត្តី ចំពោះការថតភាពយន្តខ្នាតធំ ដែលជាតម្លៃមួយខ្ពស់គួរសម បើប្រៀបធៀបនឹងតារាសម្ដែងល្បីៗស្រករគ្នា។

ផលិតករដដែលខាងលើ ដែលសុំមិនបញ្ចេញឈ្មោះ បានបន្តថា សម្រាប់ផលិតកម្មណា ដែលហ៊ានឲ្យតម្លៃ តាមទីផ្សាររបស់តារាសម្ដែង សុខ សោម៉ាវត្តី បានកំណត់ គឺនាងនឹងព្រមព្រៀង ចុះកិច្ចសន្យាថតរឿងដុំឲ្យភ្លាម ប៉ុន្តែបើផលិតកម្មណា មិនសូវមានធនធាន ឬជាផលិតកម្មទើបបង្កើតថ្មីនោះ គឺពិបាកក្នុងការទាក់ទងយកនាងមកថតបន្តិច។ ប៉ុន្តែយ៉ាងណាមិញ សុខ សោម៉ាវត្តី ក៏មានមនោសញ្ចេតនា ក្នុងការជួយដល់ផលិតករនោះវិញដែរ ទោះបីជាតម្លៃមិនបានតាមការទាមទារ ព្រោះដើម្បីជួយគ្នាទៅវិញទៅមក និងជាការរាប់អានគ្នា ក្នុងនាមជាអ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈដូចគ្នា ហើយបើមានពេលវេលាគ្រប់គ្រាន់ នាងនឹងទទួលថត។

ប្រភពព័ត៌មានពីផលិតកររូបនោះ បានបង្ហើបថា តម្លៃខ្លួនរបស់តារាសម្ដែង ដែលមានប្រជាប្រិយភាពខ្លាំង គឺអ្នកនាង សុខ សោម៉ាវត្តី មានតម្លៃចន្លោះ ពី៥ពាន់ ទៅ៦ពាន់ដុល្លារអាមេរិក ក្នុងការថតរឿងដុំខ្នាតធំមួយរឿង ខណៈដែលរឿងដុំនោះ ថតរយៈពេលតែ១សប្ដាហ៍ ឬយ៉ាងយូរជាង១០ប៉ុណ្ណោះ គឺចប់រួចរាល់ហើយ។ ប៉ុន្តែចំពោះរឿងភាគវិញ គឺមិនបានដឹងនោះទេ។

ជាការកត់សម្គាល់តម្លៃនេះ គឺត្រូវបានផលិតករមួយចំនួន ធ្វើការពិចារណា ដោយអ្នកខ្លះគិតថា ថ្លៃណាស់ ហើយអ្នកខ្លះទៀតគិតថា សមរម្យ ព្រោះតែ សុខ សោម៉ាវត្តី ជាតារាលំដាប់ខ្ពស់ រឿងណាក៏នាងសម្ដែងជាតួឯកដែរ តម្លៃប៉ុណ្ណឹងអាចទទួលយកបាន ខណៈដែលផលិតករថ្មី ទើបតែកវែកកឆ្នាំង ប្រហែលជាមិនហ៊ានយកនាង មកសម្ដែងនោះទេ៕

ប្រភព៖ Khmertalking

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ខាងក្រោមនេះជាតម្លៃខ្លួន របស់តារាចម្រៀងល្បីៗ ទាំង៤ដួង ដែលមានដូចជា៖

១.តារាចម្រៀងលោក ដួង វិរៈសិទ្ធ តារាចម្រៀងរបស់ផលិតកម្មភ្លេងរីខត និងជាម្ចាស់ពាន I Am a singer Cambodia ដំបូងគេ លោកមានតំលៃខ្លួនទៅតាមទំហំនៃកម្មវិធីនីមួយៗ មិនទៀងទាត់ តែសម្រាប់តំលៃក្នុងពេលចេញច្រៀងតាមមង្គលការ ឬ ជប់លៀងផ្សេងៗ តំលៃខ្លួនពី ៨០០ទៅ១២០០ដុល្លារតំលៃក្នុងការចេញខនសឺតអាចលើសពីនេះ សម្រាប់ក្រុមហ៊ុនផ្សេងៗ ។

២.តារាចម្រៀង លោក នី រតនា ម្ចាស់ពានCambodian Idol មានដើមកំណើតពីខេត្តកំពង់ធំ ដែលក្រោយពីជាប់ជ័យលាភីភ្លាម តំលៃខ្លួនលោកក៏កើនគុណទ្វេជាបួនជាប្រាំ ដែលសម្រាប់កម្មវិធីមង្គលការក្នុងភ្នំពេញលោកយក ៩០០ដុល្លារ ហើយតំលៃខនសឺតផ្សេង ពី១០០០ដុល្លារឡើងទៅតាមកម្មវិធីតូចធំ ។

៣.កញ្ញា សួស វិសា តារាចម្រៀងដែលកំពុងតែជ្រកកោនក្នុងផលិតកម្មហង្សមាស កញ្ញា សួស វិសា ថ្វីត្បិតែទើបតែជ្រកកោនក្នុងផលិតហង្សមាស តែនាងទទួលបានការលើកស្ទួយយ៉ាង ច្រើនពីសំណាក់ផលិតកម្មមួយនេះ ដែលធ្វើឲ្យនាងហាក់មានលំនឹងក្នុងវិស័យសិល្បៈមួយនេះ ម្យ៉ាងនាងក៏មានសមត្ថភាពមិនធម្មតាដែរ ព្រោះនាងបុរាណក៏បាន សម័យក៏មិនចាវ រាំក៏មិនអន់ ពោលនាងមិនខុសអ្វីពីសុគន្ធកញ្ញានោះទេ ។ សួស វិសា មានតំលៃខ្លួនសម្រាប់កម្មវិធីមង្គលនានា មានចន្លោះពី ៨០០ទៅ១០០០ដុល្លា រទៅតាមកម្មវិធីផ្សេងៗ បើការប្រគំតន្ត្រីក្រុមហ៊ុនផ្សេងៗអាចមានតំលៃចាប់ពី ១០០០ដុល្លាឡើងទៅ ។

៤.កញ្ញា វីឌីណែត តារាចម្រៀងឈាមជ័រអ្នកសិល្បៈម្នាក់នេះក៏មិនធម្មតាដែរ ថ្វីត្បិតតែចូលសិល្បៈបានរយៈពេលខ្លីតែតំលៃខ្លួនមិនណយដែរ ពោលនាងមានតំលៃស្មើរតារាស្រករគ្នាក្នុងផលិតកម្ម ពោលប្រហែលនឹងសួស វិសា គឺចន្លោះពី៨០០ដុល្លារឡើងទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី