(ភ្នំពេញ)៖ ស្របពេលដែលគេហទំព័រ Khmertalking បានធ្វើការចុះផ្សាយ ដោយបានដាក់ចំណងជើងធំៗថា «តារាចម្រៀងលោក នី រតនា ត្រូវបានអ្នកសិល្បៈរៀមច្បង បង្ហើបថា ចូលចិត្តធ្វើចរិតតួឯក!» ចេញផ្សាយកាលពីពេលថ្មីៗនេះ ស្រាប់តែសាមីខ្លួនផ្ទាល់ លោក នី រតនា បានចេញមុខប្រតិកម្មចំពោះការចោទប្រកាន់នេះថា «លោកជាមនុស្ស មិនមែនជាទេវតាឡើយ ហើយក៏មិនអាចតម្រូវតាមចិត្តមនុស្សគ្រប់គ្នាបានដែរ!»។

តារាចម្រៀងប្រុស របស់ផលិតកម្មហង្សមាស និងម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី១ លោក នី រតនា បានលើកឡើងថា «មនុស្សមិនមែនទេវតា ខ្ញុំមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ហើយមនុស្សដែលច្រណែនឈ្នានីស អ្នកដទៃ គឺតែងតែស្ពាយនូវសេចក្ដី ក្ដៅក្រហាយជាប់ខ្លួនជានិច្ច ខ្ញុំមិនខ្វល់ថា អ្នកឯងគិតអ្វីចំពោះខ្ញុំនោះទេ!»

តារាចម្រៀងពន្លកថ្មី លោក នី រតនា បានបន្ថែមទៀតថា «រឿងដែលសំខាន់ គឺខ្ញុំដឹងថាខ្លួនខ្ញុំរាល់ថ្ងៃ កំពុងតែធ្វើអ្វីហើយ ហើយក៏មិនមែនជាអំពើមិនល្អ នោះដែរ ! កុំដើម្បីតែផលប្រយោជន៍ខ្លួនឯង ធ្វើឲ្យគេក្ដៅក្រហាយនោះអី ឈប់បានឈប់ទៅ!»

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតបពីសំណាក់តារាប្រុស លោក នី រតនា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការទម្លាយ ពីអ្នកសិល្បៈរៀមច្បងថា តារាចម្រៀងវ័យក្មេងរូបនេះ ចូលចិត្តធ្វើចរិតតួឯក ដែលជាកាយវិការមួយពុំគប្បីនោះឡើយ ខណៈកន្លងមក នី រតនា ធ្លាប់បានដាក់ក្រិតក្រមយ៉ាងដាច់អហង្កា លើតំលៃខ្លួន គឺចាប់ពី៩០០ដុល្លារ សម្រាប់ការច្រៀងក្នុងកម្មវិធីមង្គលការ និងច្រៀងត្រឹមតែ៦បទ គឺចប់ មិនអាចច្រៀងលើសពីហ្នឹងបានទេ ហើយបើតម្លៃត្រឹមតែ៧៩៩ដុល្លារ ក៏លោកមិនអាចចេញច្រៀងបានដែរ ព្រោះលោកជាម្ចាស់ពានកម្មវិធី លំដាប់ពិភពលោក ហើយមានផលិតកម្មត្រឹមត្រូវ មិនមែនអ្នកចម្រៀងប្រឡងដូចមុនទៀតឡើយ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ នី រតនា ឡើងកូដខ្លាំង ប្តូររថយន្តទំនើបភ្លាម កាន់តែឡូយជាងមុនទៅទៀត!

ភ្នំពេញ៖ ក្រោយទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈ កម្លោះសង្ហា នី រតនា ដែលជាម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ បានរីកមុខរីកមាត់យ៉ាងខ្លាំង និងឡើងកូដជាលំដាប់ កាន់តែល្បីទៅៗនៅក្នុងស្រទាប់មិត្តយុវវ័យ។

ទន្ទឹមនឹងភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ លោក នី រតនា ក៏បានប្តូររថយន្តទំនើបមួយភ្លែត ម៉ាក Lexus RX 350 យ៉ាងឡូយ បន្ទាប់ពីប្តូររថយន្តចាស់របស់ខ្លួនចេញ។

ក្រៅពីនេះ កាលពីពេលកន្លងទៅ តារាចម្រៀងវ័យក្មេង លោក នី រតនា ក៏ទើបតែបានជួយលើកស្ទួយជីវភាព គ្រួសារឱ្យមានភាពល្អប្រសើរជាងមុនឆ្ងាយណាស់ ដោយបានសង់ផ្ទះថ្មី អស់រាប់ម៉ឺនដុល្លារឯណោះ ដើម្បីជូនអ្នកមានគុណរស់នៅយ៉ាងមានសេចក្តីសុខ។

គួរឱ្យដឹងដែរថា តារាចម្រៀងវ័យក្មេង ដែលមានដើមកំណើតជាអ្នកខេត្ត កំពង់ធំរូបនេះ ទើបតែមានអាយុ២៣ឆ្នាំប៉ុណ្ណោះ និងកំពុងតែទទួលបានការគាំទ្រសរសើរថា ជាបុរសសង្ហា សម្បូរស្នេហ៍ ព្រមទាំងទទួលបានការគាំទ្រជាច្រើន នៅតាមការប្រគំតន្ត្រីនានាទូទាំងប្រទេស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា