សក់មិនវែង មិនខ្លី ឬសក់វែងប្រះស្មា ត្រូវបានគេចាត់ចូលជា សក់ដែលនារីៗ ចូលចិត្តកាត់បំផុត។ ហេតុនេះ បើនិយាយអំពីម៉ូតសក់ប្រភេទនេះ ក៏មានមិនតិចដែរ។ មិនថាអ្នកចង់ ទម្លាក់សក់ ចង់បួង ឬក្រងនោះទេ សក់ប្រវែងនេះគឺ សក្តិសមបំផុត។

លើសពីនេះទៅទៀត អ្នកគួរតែ ចេះបន្ថែម និងតុបតែង ជាមួយនឹងម៉ូតសក់ផ្សេងៗ ដើម្បីឲ្យកាន់តែមានភាពស្រស់ស្អាត ថែមមួយកម្រិតទៀត។ តោះដើម្បីកុំឲ្យប្រិយមិត្តយើងរង់ចាំយូរ យើងទៅតាមដានម៉ូត សម្រាប់នារីសក់វែងប្រះស្មា ទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

# សក់ក្រងពាក់កណ្តាល ៖ មិនត្រឹមតែស្រស់ស្អាតទេ វាថែមទាំងជួយការពារសក់ នៅចំហៀងៗ មិនឲ្យធ្លាក់រញ៉េរញ៉ៃទៀតផង។ 

# សក់រមូរដូចតារាហូលីវូដ ៖ សក្តិសមបំផុត សម្រាប់ពេលមានកម្មវិធីផ្សេងៗ។

# សក់ក្រងឡើង ៖ សាមញ្ញ ប៉ុន្តែបង្កប់ទៅដោយភាពរ៉ូមែនទិក។

# សក់ចងទៅក្រោយ ៖ ម៉ូតនេះសម្រាប់អ្នកដែលគ្មានពេលច្រើន។

# សក់ក្រងរមូរដូចនារីបារាំង ៖ ម៉ូតនេះ ធានាថា ទាក់ទាញដៃគូណាត់របស់អ្នក ឲ្យសម្លឹងមកអ្នកមិនដាក់ភ្នែក ជាក់ជាមិនខាន។

# សក់បូងទាប ៖ ងាយៗ និងស្រស់ស្អាតតាមបែបសាមញ្ញ។

# សក់ក្រងធំៗ ៖ ល្អបំផុតសម្រាប់អ្នកដែលសក់ស្តើង ពីព្រោះវាជួយឲ្យមើលទៅច្រើន ហើយក្រាស់។

# សក់មូរដូចនារីបារាំង ៖ ម៉ូតនេះសាមញ្ញ តែមើលទៅមានភាពថ្លៃថ្នូរ។

# សក់មូរទៅក្រោយ ៖ សក្តិសមបំផុត សម្រាប់អ្នកធ្វើការ និងថ្ងៃដើរកំសាន្តផ្សេងៗ។

# សក់ស្ទាយនារីជនជាតិក្រិច ៖ សាមញ្ញៗ និងមិនងាយស៊ាំ។

# សក់ចង់ទៅក្រោយពិសេស ៖ សម្រាប់អ្នកដែលមានទម្លាប់ ចងសក់ទៅក្រោយដដែលៗ ជាពិសេស។

# សក់បួងក្របូច ៖ ម៉ូតនេះអាចឲ្យអ្នកចូលរួម ក្នុងពិធីធំៗបាន៕

ប្រភព៖ Bright SIde

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]