ភ្នំពេញ៖ ក្រុមហ៊ុនរោងចក្រហ៊ីតាឈីខូអិលធីឌី (ប្រធាននិងនាយកប្រតិបត្តិៈ ហ៊ីហ្គាស៊ីហារ៉ា តូស៊ីអាគិ/ខាងក្រោម ហៅកាត់ថា ក្រុមហ៊ុនហ៊ីតាឈី) បានស្ថាបនាឡើងនូវក្រុមហ៊ុនវិនិយោគរួមមួយនៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា (ខាងក្រោមហៅកាត់ថា ប្រទេសកម្ពុជា) ឈ្មោះថា Hitachi Elevator (Cambodia) Co.,Ltd. (នាយកគ្រប់គ្រងៈ Sokchai Worransangasilpa/ខាងក្រោមហៅថា ក្រុមហ៊ុនជណ្តើរយន្តប្រអប់ហ៊ីតាឈីកម្ពុជា) ដែលជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មផ្តោតសំខាន់ ទាក់ទងនឹងការលក់ និងការផ្តល់សេវាកម្មទាក់ទងនឹងជណ្តើរយន្ត។ 

ក្រុមហ៊ុនជណ្តើរយន្តប្រអប់ហ៊ីតាឈីកម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមរវាងបីក្រុមហ៊ុនគឺ ក្រុមហ៊ុនហ៊ីតាឈីសាជីវកម្មក្នុងស្រុក ផ្នែកពាណិជ្ជកម្មជណ្តើរយន្តក្នុងព្រះរាជាណាចក្រថៃ (ខាងក្រោមហៅកាត់ ប្រទេសថៃ) ឈ្មោះថា Siam Hitachi Elevator Co., Ltd (ប្រធានក្រុមហ៊ុនៈ អូអ៊ីស៊ី ថាស៊ូរ៉ូ/ខាងក្រោមហៅថា ក្រុមហ៊ុមជណ្តើរយន្តប្រអប់ហ៊ីតាឈីសៀម) របស់ក្រុមហ៊ុនហ៊ីតាឈី និងក្រុមហ៊ុន CMED នៅប្រទេសកម្ពុជា (ប្រធានក្រុមហ៊ុនៈ Chea Huy)។ ដើម្បីផ្តល់ជូននូវសេវាកម្មនិងផលិតផលដែលមានគុណភាពខ្ពស់ និងមានសុវត្ថិភាពដល់ប្រទេសកម្ពុជា ក៏ដូចជាចូលរួមចំណែកក្នុងការធ្វើឲ្យបរិស្ថាន នៃការរស់នៅមានភាពសម្បូរបែប និងមានផាសុកភាព ក្រុមហ៊ុនជណ្តើរយន្តប្រអប់ហ៊ីតាឈីកម្ពុជា បានធ្វើការបណ្តុះបណ្តាលអ្នកបច្ចេកទេសនៅមជ្ឈមណ្ឌលកិច្ចការបណ្តុះបណ្តាលអាស៊ី ដែលត្រូវបានបង្កើតឡើងនៅខែមករាឆ្នាំ ២០១៧ ក្នុងប្រទេសថៃ ដោយក្រុមហ៊ុនហ៊ីតាឈី និងក្រុមហ៊ុនប្រព័ន្ធក្នុងអគារហ៊ីតាឈីខូអិលធីឌី(អគ្គនាយក/សាតូ ហ៊ីរ៉ូស៊ី)។

នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ មានការរីកដុះដាលយ៉ាងឆាប់រហ័ស ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងអគ្គីសនីជាដើមដែលសុទ្ធសឹងជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយក៏មានការព្យាករណ៍ថាអត្រាកំណើននៃGDP ប្រចាំឆ្នាំនឹងមានកម្រិតលើសពី៧%គិតមកទល់ឆ្នាំ ២០២០។ ម្យ៉ាងទៀត ដោយមានសកម្មភាពច្រើនឡើងនៃការវិនិយោគ ពីបរទេសផ្តោតសំខាន់លើឧស្សាហកម្មផលិតនិងផ្នែកអចលនទ្រព្យ អត្រាប្រចាំឆ្នាំនៃតម្រូវការផ្នែកផ្គត់ផ្គង់ជណ្តើរយន្តនៅក្នុងទីក្រុងក៏ត្រូវបានរំពឹងទុកថានឹងមានការកើនឡើងខ្ពស់លើសពី១០%។

នៅប្រទេសកម្ពុជា ចាប់តាំងពីពេលនាំចូលនូវជណ្តើរយន្តកាំនៅឆ្នាំ១៩៨២មក ក្រុមហ៊ុនហ៊ីតាឈីបានចាប់ផ្តើមធ្វើការផ្តល់ជូន នូវសេវាកម្មលក់ តម្លើង និងថែទាំជណ្តើរយន្តដែលមានគុណភាពខ្ពស់ ដូចជាការនាំចូលនូវ ជណ្តើរយន្តប្រអប់ និងជណ្តើរយន្តកាំដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដែលជា មន្ទីរពេទ្យលំដាប់ខ្ពស់ជាងគេនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤ ដោយទំនាក់ទំនងឆ្លងកាត់ក្រុមហ៊ុនជណ្តើរយន្តប្រអប់ហ៊ីតាឈីសៀម

ពីពេលនេះតទៅ មិនត្រឹមតែសម្រាប់អតិថិជនក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុមហ៊ីតាឈីនឹងខិតខំប្រឹងប្រែងក្នុងការផលិតផលិតផលទៅកាន់សហគ្រាសវិនិយោគទុនក្រៅប្រទេសរួម ទាំងសហគ្រាសជប៉ុនផងដែរ ក្នុងគោលបំណងពង្រីកចំណែកទីផ្សារនៃផលិតផលជណ្តើរយន្ត នៅប្រទេសកម្ពុជា ក៏ដូចជាបង្កើនល្បឿននៃការពង្រីកពាណិជ្ជកម្មជណ្តើរយន្តនៅក្នុងទ្វីបអាស៊ី។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]