ភ្នំពេញ៖ ក្រោយទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈ កម្លោះសង្ហា នី រតនា ដែលជាម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ បានរីកមុខរីកមាត់យ៉ាងខ្លាំង និងឡើងកូដជាលំដាប់ កាន់តែល្បីទៅៗនៅក្នុងស្រទាប់មិត្តយុវវ័យ។

ទន្ទឹមនឹងភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ លោក នី រតនា ក៏បានប្តូររថយន្តទំនើបមួយភ្លែត ម៉ាក Lexus RX 350 យ៉ាងឡូយ បន្ទាប់ពីប្តូររថយន្តចាស់របស់ខ្លួនចេញ។

ក្រៅពីនេះ កាលពីពេលកន្លងទៅ តារាចម្រៀងវ័យក្មេង លោក នី រតនា ក៏ទើបតែបានជួយលើកស្ទួយជីវភាព គ្រួសារឱ្យមានភាពល្អប្រសើរជាងមុនឆ្ងាយណាស់ ដោយបានសង់ផ្ទះថ្មី អស់រាប់ម៉ឺនដុល្លារឯណោះ ដើម្បីជូនអ្នកមានគុណរស់នៅយ៉ាងមានសេចក្តីសុខ។ 

គួរឱ្យដឹងដែរថា តារាចម្រៀងវ័យក្មេង ដែលមានដើមកំណើតជាអ្នកខេត្ត កំពង់ធំរូបនេះ ទើបតែមានអាយុ២៣ឆ្នាំប៉ុណ្ណោះ និងកំពុងតែទទួលបានការគាំទ្រសរសើរថា ជាបុរសសង្ហា សម្បូរស្នេហ៍ ព្រមទាំងទទួលបានការគាំទ្រជាច្រើន នៅតាមការប្រគំតន្ត្រីនានាទូទាំងប្រទេស៕ 

នី រតនា និងឡានថ្មី
រថយន្តចាស់របស់ នី រតនា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់ ដែលគួរឱ្យចាប់អារម្មណ៍មួយទៀតវិញ ទាក់ទងនឹង ពីតម្លៃខ្លួន របស់តារាចម្រៀងល្បីៗ ទាំង៤ដួង។ 

ទស្សនិកជនមួយចំនួនពិតជាបានជ្រាបពី តំលៃខ្លួនតារាចម្រៀងល្បីៗមួយចំនួន ដូចជា លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សុគន្ធ និសា អ្នកនាង ពេជ្រ សោភា រួចរាល់ហើយដោយឡែកទស្សនិកជន មិនទាន់បានជ្រាបពីតំលៃ តារាចម្រៀងដែលមិនល្បីល្បាញខ្លាំង តែក៏ស្ថិតក្នុងតារាងតំលៃស្ទើរមិនគួរឲ្យជឿដែរ ។

តោះមើលតំលៃពួកគេបន្តិចមើល ៖

១. តារាចម្រៀងលោក ដួង វិរៈសិទ្ធ តារាចម្រៀងរបស់ផលិតកម្មភ្លេងរីខត និងជាម្ចាស់ពាន I Am a singer Cambodia ដំបូងគេ លោកមានតំលៃខ្លួនទៅតាមទំហំនៃកម្មវិធីនីមួយៗ មិនទៀងទាត់ តែសម្រាប់តំលៃក្នុងពេលចេញច្រៀងតាមមង្គលការ ឬ ជប់លៀងផ្សេងៗ តំលៃខ្លួនពី ៨០០ទៅ១២០០ដុល្លារតំលៃក្នុងការចេញខនសឺតអាចលើសពីនេះ សម្រាប់ក្រុមហ៊ុនផ្សេងៗ ។

២. តារាចម្រៀង លោក នី រតនា ម្ចាស់ពានCambodian Idol មានដើមកំណើតពីខេត្តកំពង់ធំ ដែលក្រោយពីជាប់ជ័យលាភីភ្លាម តំលៃខ្លួនលោកក៏កើនគុណទ្វេជាបួនជាប្រាំ ដែលសម្រាប់កម្មវិធីមង្គលការក្នុងភ្នំពេញលោកយក ៩០០ដុល្លារ ហើយតំលៃខនសឺតផ្សេង ពី១០០០ដុល្លារឡើងទៅតាមកម្មវិធីតូចធំ ។

៣. កញ្ញា សួស វីហ្សា តារាចម្រៀងដែលកំពុងតែជ្រកកោនក្នុងផលិតកម្មហង្សមាស កញ្ញា សួស វិសា ថ្វីត្បិតែទើបតែជ្រកកោនក្នុងផលិតហង្សមាស តែនាងទទួលបានការលើកស្ទួយយ៉ាង ច្រើនពីសំណាក់ផលិតកម្មមួយនេះ ដែលធ្វើឲ្យនាងហាក់មានលំនឹងក្នុងវិស័យសិល្បៈមួយនេះ ម្យ៉ាងនាងក៏មានសមត្ថភាពមិនធម្មតាដែរ ព្រោះនាងបុរាណក៏បាន សម័យក៏មិនចាវ រាំក៏មិនអន់ ពោលនាងមិនខុសអ្វីពីសុគន្ធកញ្ញានោះទេ ។ សួស វិសា មានតំលៃខ្លួនសម្រាប់កម្មវិធីមង្គលនានា មានចន្លោះពី ៨០០ទៅ១០០០ដុល្លា រទៅតាមកម្មវិធីផ្សេងៗ បើការប្រគំតន្ត្រីក្រុមហ៊ុនផ្សេងៗអាចមានតំលៃចាប់ពី ១០០០ដុល្លាឡើងទៅ ។

៤. កញ្ញា វី ឌីណែត តារាចម្រៀងឈាមជ័រអ្នកសិល្បៈម្នាក់នេះក៏មិនធម្មតាដែរ ថ្វីត្បិតតែចូលសិល្បៈបានរយៈពេលខ្លីតែតំលៃខ្លួនមិនណយដែរ ពោលនាងមានតំលៃស្មើរតារាស្រករគ្នាក្នុងផលិតកម្ម ពោលប្រហែលនឹងសួស វិសា គឺចន្លោះពី៨០០ដុល្លារឡើងទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា