ភ្នំពេញ៖ បច្ចុប្បន្នផលិតកម្មរស្មីហង្សមាស កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ទិសទី ជាមួយនឹងអាល់ប៊ុមបទចម្រៀងថ្មីៗ ជាពិសេសបទ ចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ដែលត្រៀមចេញលក់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនហង្សមាស ក៏បានស្វាគមន៍ DJ ក្ដិប ដែលជាតារាចម្រៀងរ៉េប និងជាអ្នកនិពន្ធបទភ្លេង ក៏ដូចជានិពន្ធទំនុកច្រៀងផងដែរ ឱ្យចូលជាសមាជិកថ្មីម្នាក់ទៀតប្រចាំនៅក្នុងផលិតកម្ម។

ការចូលជាសមាជិកថ្មី នៅក្នុងផលិតកម្មរស្មីហង្សមាសជាផ្លូវការ DJ ក្ដិប ក៏បានបង្ហាញ ជាមួយនឹងបទចម្រៀងថ្មីមួយបទរបស់ខ្លួន ដែលមានចំណងជើងថាបទ«បងសុំថើប»​ ច្រៀងដោយ DJ ក្ដិប  ជាមួយនឹង នឹងស្រីស្អាត Oun Za ព្រមទាំងនិពន្ធទំនុកច្រៀង និងMelody ដោយ DJ ក្ដិប ខ្លួនឯងផ្ទាល់តែម្តង៕

តោះចង់ដឹងថា បទនោះមានអត្ថន័យយ៉ាងណាខ្លះ ទៅស្តាប់ទាំងអស់គ្នា៖ 

DJ ក្ដិប

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកព័ត៌មានគួរឱ្យចាប់អារម្មណ៍ថ្មីមួយទៀតគឺ ងួន ចាន់ដេវីត នៅតែនិពន្ធបទភ្លេងឱ្យ ពេជ្រ សោភា ច្រៀង ក្នុងឱកាសបុណ្យចូលឆ្នាំដដែល។

រឿងរ៉ាវអាស្រូវដែលល្បីថា តារាចម្រៀង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត មានបញ្ហាជាមួយគ្នា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្រោយពីផ្ទុះរឿងនេះ ក៏បានធ្វើឱ្យមនុស្សជាច្រើនបានដៀលកប់ៗមាត់ថា លោក ងួន ចាន់ដេវីត ថាជាពស់ ជាក្រពើ ភ្លេចគុណ ពេជ្រ សោភា ដែលខំជួយជ្រោមជ្រែងរហូតដល់មានកេរ្តិ៍ឈ្មោះ ល្បីរន្ទឺរហូតមកដល់សព្វថ្ងៃនេះ។

ប៉ុន្តែតាមការបកស្រាយរបស់អ្នកនាងពេជ្រ សោភា ក៏បានបង្ហាញថា អ្នកនាង និងដេវីត មិនបានមានទំនាស់អ្វីជាមួយគ្នាដូចពាក្យចចាមអារ៉ាម ដែលបានលេចឮកន្លងមកនោះទេ។

ពោលគឺអ្នកនាងពេជ្រ សោភា អះអាងថា គ្មានរឿងអ្វីដែលនាងត្រូវឈ្លោះជាមួយនឹងលោកដេវីតឡើយ គ្រាន់តែមួយរយៈក្រោយនេះ ម្នាក់ៗមានភាពល្បីល្បាញរៀងៗខ្លួន និងណាមួយជាប់ផលិតបទថ្មីផង ទើបរវល់មិនបានចាប់ដៃគូច្រៀងរួមគ្នាប៉ុណ្ណោះ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ជាក់ស្តែងបទចម្រៀងថ្មីរបស់អ្នកនាងពេជ្រ សោភា ដែលត្រៀមនឹងចេញលក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក៏ត្រូវបានលោក ងួន ចាន់ដេវីត គឺជាអ្នកនិពន្ធបទភ្លេងឱ្យច្រៀងផងដែរ និងមានការសម្រួលតន្រ្តី​ដោយលោក មាស សុគន្ធ។

បទនោះមានចំណងជើងថា «ទូងឈីង» ជាបទស្នាដៃនិពន្ធទំនុកច្រៀងដោយ អ្នកនាង ពេជ្រ សោភា ដោយខ្លួនឯងផ្ទាល់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌីជេ ក្តិប