បរទេស៖ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតបំផុតមួយបានកើតឡើង គឺមានបុរសម្នាក់ បានធ្លាក់ពីលើបង្គោលភ្លើង កម្ពស់ជាង៣០ម៉ែត្រ ព្រោះត្រូវខ្សែភ្លើងកម្លាំងដល់ទៅ ៣ម៉ឺនវ៉ុលឆក់។ តែអ្វីដែលអស្ចារ្យ និងដូចជាអព្ភូតហេតុនោះគឺ បុរសរងគ្រោះបែរជាអាចគេចផុតពីសេចក្ដីស្លាប់ទៅវិញ។

យោងតាមរយៈវីដេអូឃ្លីប គេឃើញពន្លឺភ្លើងចាំងពណ៌ទឹកក្រូច ចេញពីការផ្ទុះបែកផ្កាភ្លើង នៅត្រង់ចំណុចកំពូលបង្គោលភ្លើង ចំនួន២ដង មុនពេលមានបុរសរងគ្រោះម្នាក់ធ្លាក់ចុះមកក្រោម។ បើទោះជាត្រូវខ្សែភ្លើងឆក់ និងធ្លាក់មកដល់ដីប៉ុណ្ណឹងហើយ បុរសរងគ្រោះនៅតែអាចងើបដើរបានធម្មតា ហាក់បីដូចជាមិនមានរបួសធ្ងន់ធ្ងរនិងមើលទៅដូចជាមិនមានបាក់ឆ្អឹងឆ្អែងអ្វីឡើយ។ 

យ៉ាងណាមិញ គ្រោះថ្នាក់នេះក៏បានបណ្តាលឲ្យបុរសរងគ្រោះរលាក និងរលាត់ស្បែក ច្រើនគួរសមដែរ។

ទោះយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថាតើវីដេអូឃ្លីបនេះ ត្រូវបានគេថតនៅទីកន្លែងណា  ប៉ុន្តែត្រូវបានគេបង្ហោះចែកចាយបន្តគ្នាជាច្រើន នៅលើអ៊ីនធើណេត កាលពីថ្ងៃពុធ ទី០១  ខែមីនា  ឆ្នាំ២០១៧ កន្លងទៅនេះ និងមានអ្នកចុចមើលរាប់ម៉ឺននាក់ផងដែរ៕

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ភ្ញាក់ផ្អើល! អ្នកបុរាណវិទូរកឃើញ ស៊ុតដាយណូស័រ ដែលមានអាយុកាល រហូតដល់ទៅ ១០០លានឆ្នាំ!

វាពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយជាខ្លាំង ដោយកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកបុរាណវិទូបានជីកកកាយរកឃើញ នូវស៊ុតសត្វដាយណូស័រ ដែលមានអាយុកាលរាប់រយលានឆ្នាំ។

នេះបើយោងតាមប្រភពដកស្រង់ ពីទីភ្នាក់ងារសារព័ត៌មានចិន People’s Daily បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី២៨ កុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមអ្នកបុរាណវិទូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានជីករកឃើញ នូវផូស៊ីលស៊ុតដាយណូស័រ នៅការដ្ឋានសាងសង់មួយកន្លែង ស្ថិតក្នុងទីក្រុង Chi’an ខេត្ត Zhejiang ប្រទេសចិន។

គួរឲ្យដឹងដែរថា ក្រោយពីរកឃើញ ក្រុមអ្នកស្រាវជ្រាវ មកពីសារមន្ទីរប្រវត្តិសាស្រ្ត Zhejiang Museum of Natural History បានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ ទៅលើផូស៊ីលស៊ុតដាយណូស័រ ដែលបានរកឃើញនោះ ហើយប៉ានប្រមាណបានថា ស៊ុតដាយណូស័រនេះ កកើតឡើងស្ថិតនៅក្នុងសម័យសករាជ Mesozoic ដែលវាអាចមានអាយុកាល ប្រហែលជា១០០លានឆ្នាំផងដែរ ៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]