ភ្នំពេញ៖ ជាការពិត ក្នុងនាមជាអ្នកម្តាយ តែងតែព្យាយាមធ្វើអ្វីគ្រប់យ៉ាង មើលថែរក្សា និងផ្តល់កម្លាំងចិត្តឲ្យកូន មិនថាពេលណា ឬទីណាក៏ដោយ។

ជាក់ស្តែង កាលពីយប់មិញនេះ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានបង្ហើរសារ ដឹងគុណចំពោះ អ្នកម្តាយរបស់នាង ដែលតែងនៅក្បែរ និងឈរមើលនាងច្រៀង តាំងពីនាង គ្មានអ្នកចាប់អារម្មណ៍សូម្បីតែម្នាក់ រហូតក្លាយជាកំពូលតារាចម្រៀង មកទល់សព្វថ្ងៃនេះ។

ក្នុងនោះ តារាស្រីរូបនេះ បានសរសេរថា «កាលពីខ្ញុំអាយុទើបតែ១០-១២ឆ្នាំ មានមនុស្សស្រីម្នាក់បានឈរមើលខ្ញុំច្រៀង ទោះគ្មានអ្នកណាចាប់អារម្មណ៍ពីខ្ញុំ តែគាត់ជាមនុស្សម្នាក់ដែលតែងតែឈរនៅត្រង់នេះគាំទ្រខ្ញុំជានិច្ច ហើយយប់នេះពេលខ្ញុំកំពុងច្រៀង ខ្ញុំក៏បានឃើញគាត់មើលមកខ្ញុំ ខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថាដូចកាលពីពេលនោះដែរ.. ម្នាក់នោះគឺជាគាត់ម្តាយរបស់ខ្ញុំ ពេលមុនពិតជាមិនដូចពេលនេះទេ.. តែគាត់នៅតែដដែល love you mom»

នេះហើយ ជាទឹកចិត្តម្តាយ ដែលស្រលាញ់ និងគាំទ្រកូនគ្រប់ពេលវេលា ដើម្បីឲ្យមានកម្លាំងចិត្ត ដើរឆ្ពោះទៅកាន់ផ្លូវជីវិតដ៏ជោគជ័យ៕ 

អ្នកម្តាយ​របស់កញ្ញា ឱក សុគន្ធកញ្ញា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានបង្ហាញពីនាឡិការបស់នាងយ៉ាងច្រើន ដាក់តម្រៀបគ្នា។

តារាចម្រៀងស្រីល្បីឈ្មោះ និងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន កញ្ញា ឱក សុគន្ធកញ្ញា បច្ចុប្បន្នប្រជាប្រិយភាពក៏ហាក់ដូចជាឡើងស្រឺតៗតែម្តង។

កាលពីពេលថ្មីៗកន្លងទៅ តារាចម្រៀងសម្បូរប្រជាប្រិយភាពរូបនេះ ក៏បានបង្ហាញនាឡិកាដៃសុទ្ធតែម៉ាកប្រ៊េនៗ ល្បីៗ ស្អាតៗ និងមានតម្លៃថ្លៃៗទៀតផង ដែលធ្វើឱ្យអ្នកគាំទ្រលួចច្រណែនជាច្រើននាក់។

ទន្ទឹមគ្នានឹងនេះផងដែរ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហើរសារយ៉ាងខ្លីថា៖ «ប៉ុណ្ណឹងប្រើម៉េចគ្រាន់...!»។ ក្នុងនោះយើងឃើញ មាននាឡិកាសុទ្ធតែម៉ាកស្អាតៗ កំពុងតម្រៀបគ្នាជាជួរ នៅក្នុងប្រអប់យ៉ាងស្អាត។ ស្រលាញ់មួយណា ចង់ប្រើម៉ាកណា រើសបានតាមចិត្ត ប៉ុណ្ណឹងហើយកញ្ញា សុគន្ធកញ្ញា នៅថាប្រើមិនគ្រាន់ទៀត៕

តោះទៅមើលនាឡិកាស្អាតៗរបស់នាងទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា