ប្រេស៊ីល៖ ខ្មោច Zombie ជាប្រភេទខ្មោចដែលយើងតែងតែឃើញនៅតាមបណ្ដាភាពយន្តបរទេស ដែលខ្មោចប្រភេទនេះ កើតចេញពីប្រលោមលោករបស់ពួកលោកខាងលិច។

យ៉ាងណាមិញ រឿងខ្មោចប្រភេទនេះត្រូវបានប្រជាជនទូទាំងពិភពលោកចាប់អារម្មណ៍ ដោយសារតែសាច់រឿងបរទេស និងរឿងហូលីវូដជាច្រើនបានបង្ហាញពីប្រភេទខ្មោចនេះ ដែលជួនកាលខ្មោចនេះបានបង្កជាភាពកំប្លែងលាយជាមួយនឹងភាពខ្លាចដល់អ្នកទស្សនាផងដែរ។

ដោយឡែកបុរសអ្នកលេងម្នាក់ ត្រូវបានរងគ្រោះដោយសារគ្រាប់កាំភ្លើង បាញ់ចំផ្ទៃមុខ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយឈ្មោះ Miguel Couto ក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល។

ពេលទៅដល់មន្ទីរពេទ្យ រូបគេបានបង្កភាពភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យ ដោយចាប់ផ្ដើមធ្វើកាយវិការកន្រ្តាក់ៗ និងប្រកាច់ៗ ដើរទ្រេតទ្រោត និងស្រែកឡេឡូ រួមជាមួយនឹងឈាមនៅស្រោចពេញមុខ ដែលមើលទៅដូចខ្មោច Zombie ក្នុងកុនបេះបិទ ដែលហេតុការណ៍នេះបណ្ដាលឲ្យក្រុមគ្រូពេទ្យតក់ស្លុត និងគ្មាននរណាហ៊ានចូលក្បែរឡើយ។

ក្រុមគ្រូពេទ្យកំពុងតែសង្ស័យថា បុរសរូបមានសារជាតិញៀនក្នុងខ្លួន ដែលបណ្ដាលឲ្យគេមានអត្តចរិតប្លែកៗបែបនេះ។

យ៉ាងណាមិញ ប្រទេសប្រេស៊ីលជាប្រទេសដែលមានករណីបាញ់បោះច្រើនជាងគេមួយក្នុងចំណោមប្រទេសបាញ់បោះ ២០ផ្សេងទៀត ដែលក្នុងមួយឆ្នាំៗមានករណីបាញ់ប្រហារប្រហែល ៥០.១០៨ ទៅ៦៤.៣៥៧ករណី។

ដូច្នេះវាមិនជារឿងចម្លែកទេ សម្រាប់គ្រូពេទ្យដែលសង្គ្រោះអ្នកត្រូវគ្រាប់ ប៉ុន្តែវាជារឿងចម្លែកដែលបុរសត្រូវគ្រាប់ម្នាក់នេះ ប្ដូរចរិតទៅជា Zombie៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

សាហាវម៉េស! យុវជនប៉ាគីស្ថានម្នាក់ អាចពត់ស្មាទៅក្រោយបាន ៣៦០ដឺក្រេ 

ប៉ាគីស្ថាន៖ យុវជនម្នាក់ បានធ្វើឲ្យមិត្តភក្តិ និងក្រុមគ្រួសាររបស់គេ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបង្ហាញសមត្ថភាពដ៏អស្ចារ្យស្តែងៗ ដោយការពត់ស្មាទៅក្រោយខ្នង បានដល់ទៅ ៣៦០ដឺក្រេឯណោះ។

យុវជនឆ្អឹងទន់រូបនេះមានឈ្មោះថា Abdullah Shah អាយុ១៧ឆ្នាំ តែងតែបង្ហាញសមត្ថភាពដ៏អស្ចារ្យនេះ នៅសួនច្បារសាធារណៈ នៅស្រុកកំណើតរបស់គេនាទីក្រុង Lahore ប្រទេសប៉ាគីស្ថាន គ្រាន់ជាការកម្សាន្តធម្មតាៗ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយជួបបញ្ហាភ្លាត់ឆ្អឹងស្មា Abdullah Shah អាចពត់ដៃទាំង០២ ទៅប៉ះនឹង.ក ឆ្អឹងស្លាបប្រចៀវ និងចង្កេះ ថែមទៀតផង។ យុវជន Abdullah Shah បានរៀនសមត្ថភាពទាំងនេះដោយខ្លួនឯង ហើយគេនិយាយទាំងមានមោទនភាពថា លោកមិនដែលទទួលរងរបួសណាមួយ បន្ទាប់ពីការសម្តែងនេះឡើយ។

Abdullah Shah និយាយថា “សម្រាប់ខ្ញុំវាងាយស្រួលដូចជាបកចេកអ៊ីចឹង។ ខ្ញុំបានសម្តែងបែបនេះជាច្រើនឆ្នាំមកហើយ ហើយពិតជាសប្បាយរីករាយមែនទែន”។ រូបគេបន្តថា “ខ្ញុំមិនត្រឹមតែអាចពត់ស្មានោះទេ ប៉ុន្តែខ្ញុំថែមទាំងអាចពត់ដៃ និងជើងទាំង២ ថែមទៀតផង”។

Abdullah Shah ដែលជាអ្នកងប់ងុលនឹងកីឡាកាយសម្បទារូបនេះ បានចាប់ផ្តើមចេះពត់ដៃជើងនេះ តាំងពី៤ឆ្នាំមុន ដោយហ្វឹកហាត់នៅផ្ទះ។ លោកបានដាក់សម្ពាធខ្លាំងលើស្មារបស់លោកក្នុងគោលបំណង ដើម្បីពង្រីកវា ប៉ុន្តែជាលទ្ធផលបែរជាធ្វើឲ្យភ្លាត់ ឆ្អឹងស្មាទៅវិញ។

បើទោះជាភ្លាត់ឆ្អឹងស្មាក៏ដោយ ប៉ុន្តែរូបគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលគេអាចពត់វាមកកន្លែងដើមវិញ ដោយមិនមានការឈឺចាប់សូម្បីតែបន្តិច។ ហើយនៅពេលនេះ Abdullah មានគោលបំណងចង់មានឈ្មោះល្បីល្បាញ តាមរយៈទេពកោសល្យរបស់គាត់ ប៉ុន្តែរូបគេក៏មានបំណងចង់ក្លាយជាគ្រូពេទ្យម្នាក់ទៅថ្ងៃអនាគតផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]