ភ្នំពេញ៖ នៅថ្ងៃនេះ ក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងមនោសញ្ចេតនា ដែលទើបតែប្តូរទៅផលិតកម្មថោនថ្មីៗ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញប្រាប់ឱ្យដឹងថា ពេលនេះនាង និងក្រុមគ្រួសារកំពុងតែមានទុក្ខជាទម្ងន់ដោយសារតែលោកយាយជាទីស្រលាញ់ កំពុងតែមានជំងឺ ហើយសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ

ដោយនៅលើហ្វេសប៊ុករបស់ខ្លួន អ្នកនាង យក់ ថិតរដ្ឋា បានរៀបរាប់ទាំងស្រុងថា៖ «សូមទេវតា និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយ និងជីដូនជីតាម៉ាកុង ព្រមទាំងលោកប៉ា ជួយថែរក្សាលោកយាយខ្ញុំឲ្យមានសុខភាពល្អឡើងវិញផង ចៅអាណិតលោក និងស្រលាញ់លោកខ្លាំងណាស់ ព្រោះមានតែចៅម្នាក់នេះទេ ដែលធ្លាប់ដើរកាន់ចានស្រាក់ទៅវត្តជាមួយលោកយាយ ហើយទៅផ្សារជាមួយយាយ ហូបបាយវត្តជាមួយយាយ អ៊ីចឹងយាយអើយ កុំទាន់ទៅចោលចៅ នៅជាមួយចៅៗ និងកូនយូរជាងនេះបានទេយាយ»។

រឿងនេះបានធ្វើឱ្យអ្នកនាង យក់ ថិតរដ្ឋា និងបងប្អូនដទៃទៀត កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះដំណឹងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលរួមជូនពរផងដែរ គឺសូមឱ្យលោកយាយឆាប់ជាសះស្បើយពីជំងឺក្នុងពេលដ៏ខ្លីខាងមុខនេះ៕ 

កំណត់ហេតុខ្មែរឡូត

ដោយឡែករំលឹកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀតវិញ គឺឈានជើងចូលថោនភ្លាម យក់ ថិត រដ្ឋា និងកញ្ញា ឈិត សុវណ្ណបញ្ញា ពួតដៃគ្នារាំចាក់ក្បាច់មួយទំហឹង។

ក្រោយដកខ្លួនចេញពីផលិតកម្មរស្មីហង្សមាស ទីបំផុតក៏បានធ្វើឱ្យតារាចម្រៀងស្រីស្រគត់ស្រគំ ដែលនិយមច្រៀងបទចម្រៀងមនោសញ្ចេតនា លន្លង់លន្លោច អ្នកនាង យក់ ថិតរដ្ឋា និងកញ្ញា ឈិត សុវណ្ណបញ្ញា បានធ្វើការសម្រេចចិត្តដ៏ធំមួយ ដោយ ឈានជើងចូលមកជ្រកកោននៅក្រោមដំបូលផលិតកម្មថោន ដែលជាផលិតកម្មថ្មីរបស់ពួកគេ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ តារាចម្រៀងចាស់ដែលនៅតែទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីទស្សនិកជនទាំងពីរដួងនេះ ក៏បាននាំគ្នាពួតដៃរាំក្បាច់ថ្មីតាមចង្វាក់ភ្លេងមួយអស់ដៃតែម្តង នៅក្នុងការថត MV បទចម្រៀងរបស់ផលិតកម្មថោនដែលត្រៀមចេញលក់ឆាប់ៗនេះ។

មិនតែប៉ុណ្ណោះ ការស្លៀកពាក់ក៏លេងខ្លួនប្លែកផងដែរ ដើម្បីចូលរួមអបអរសាទរ នៅក្នុងរដូវកាលបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងនាពេលខាងមុខ។

អីយ៉ា! តារាទាំងពីរដួងនេះ ចូលផលិតកម្មថ្មី អ្វីៗក៏ថ្មីដែរ ទាំងស្ទីលនៃការតុបតែងខ្លួន និងការរាំច្រៀងបទញាក់កន្ត្រាក់អារម្មណ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា