សៀមរាប៖ ក្រោយបញ្ចប់ការប្រកួតផ្តាច់ព្រ័ត្រ នៅមណ្ឌលសៀមរាបពានរង្វាន់បាល់ទាត់ Tiger Street Football Festival 2017 កាលពីល្ងាចថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ក៏មានការប្រគុំតន្ត្រីខ្នាតយក្ស ដែលចូលរួមសម្តែងពីកំពូលចម្រៀងតារា ខេមរៈ សិរីមន្ត រួមជាមួយ កញ្ញា ឱក សុគន្ធកញ្ញា ក.ទេព បូព្រឹក្ស ក.វី ឌីណែត និងលោក នួន សុធារ័ក្ស។

នៅក្នុងបរិយាកាសដ៏សែនរីករាយ ដែលអាចកើតមានឡើងដោយសារការរៀបចំរបស់ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ លោក ខេមរៈ សិរីមន្ត បានបកស្រាយ កាឡុក កាឡុក ដែលជាបទដ៏ល្បីរបស់លោកកាលពី ២ឆ្នាំមុន។ ស្របគ្នានេះដែរ កញ្ញា ឪក សុគន្ធកញ្ញា ក៏បានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទ ដែលមានចំណងជើងថា រាំអញ្ចេក ជាបទញាក់ និង កន្ត្រាក់អារម្មណ៍អ្នកចូលរួមទស្សនា នៅទីលានអង្គរឃ្យុងយូស្រែកច្រៀងផង រាំតាមផង។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត