ភ្នំពេញ៖ ព័ត៌មានមួយត្រូវបានចែករំលែកយ៉ាងច្រើន នៅក្នុងបណ្តាញសង្គមហ្វេប៊ុក ដោយសារតែ កាលពីម្សិលមិញនេះ គេឃើញមានគេហទំព័រហ្វេប៊ុកមួយដែលមានឈ្មោះថា “ស្នាមញញឹមវិទ្យាល័យខ្ញុំ” បានបង្ហោះពាក្យពេចន៍កោតសរសើរ លាយលំនឹងអារម្មណ៍រំភើប ចំពោះលោកពូម្នាក់ដែលជាអ្នកលក់ការ៉េម ប៉ុន្តែគាត់ហ៊ានចំណាយប្រាក់ផ្ទាល់ខ្លួនរបស់លោករហូតដល់ទៅ ៤៩០ ០០០រៀល (១២០ដុល្លារ) ដើម្បីឧបត្ថម្ភលូ ២០កង់ សម្រាប់ដាក់សម្រាមដល់ វិទ្យាល័យហ៊ុនសែនជម្ពូវ័ន ។

យ៉ាងណាមិញ មូលហេតុពិតប្រាកដដែលជម្រុញឲ្យ ឲ្យលោកពូលក់ការ៉េមនេះ ហ៊ានឧបត្ថម្ភប្រាក់ផ្ទាល់ខ្លួន គឺដោយសារតែគាត់ចង់ អោយវិទ្យាល័យហ៊ុនសែនជម្ពូវ័នក្លាយទៅជាវិទ្យាល័យមួយ ដែលមានបរិស្ថានល្អជាទីកត់សំគាល់។

ជាការពិតណាស់ ទឹកចិត្តដ៏ល្អរបស់លោកពូលក់ការ៉េមម្នាក់នេះ បានទទួលការគាំទ្រជាច្រើន ដែលមានអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានបញ្ចេញយោបល់កោតសរសើរ និងអ្នកខ្លះទៀតបានចែករំលែករូបនោះ ដើម្បីឲ្យប្រជាជនកម្ពុជាបានមើលឃើញ និងយកជាគំរូតាម ក៏ដូចជាដើម្បីឲ្យសង្គមខ្មែរពោរពេញទៅដោយមនុស្សល្អៗថែមទៀតផង។

គណនី “ស្នាមញញឹមវិទ្យាល័យខ្ញុំ” បានសរសេរថា “ពិតជាស្ញើចសរសើរដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់តាការ៉េមមែន គាត់បានឧបត្ថម្ភលូដាក់សម្រាមចំនួន 20 កង់ ដែលគាត់បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន 48 ម៉ឺនរៀល (120ដុល្លារ)។ ហេតុដែលគាត់ចំណាយបែបនេះក៏ដោយសារតែគាត់ចង់អោយវិទ្យាល័យយើងក្លាយទៅជាវិទ្យាល័យដែលមានបរិស្ថានមួយល្អជាទីកត់សំគាល់ដែរ ។

#វិទ្យាល័យហ៊ុនសែនជម្ពូវ័ន

#ចូលរួមទាំងអស់គ្នាដើម្បីបរិស្ថានវិទ្យាល័យយើង”។

សម្រាប់ខ្មែរឡូតវិញ ក៏សូមធ្វើការកោតសរសើរដល់លោកពូ ដែលមានទឹកចិត្តក្នុងការឧបត្ថម្ភ ដើម្បីឲ្យបរិស្ថានសាលាមួយនេះកាន់តែល្អដែរ ហើយខ្មែរឡូតក៏សូមធ្វើការសំណូមពរដល់សិស្សានុសិស្សទាំងអស់ចូលរួម សហការក្នុងការប្រមូលសម្រាម និងដាក់សម្រាមទៅកាន់កន្លែង ដែលត្រឹមត្រូវទើបបរិស្ថានសាលារបស់ប្អូនៗ កាន់តែមានភាពល្អឥតខ្ចោះបន្ថែមទៀត៕ 

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ 

ម្តាយអីអាក្រក់ម្ល៉េះ! ខឹងប្តីសោះ បែរជាយកកូនអាយុទើបតែ២ខែ ទៅបោះចោល

វៀតណាម៖ សារព័ត៌មាន មីរ័រ បានចុះផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ថា ទារកអាយុ២ខែម្នាក់ ត្រូវបានម្តាយរបស់គេ ដាក់ក្នុងប្រអប់ក្រដាស់មួយ ហើយយកទៅបោះចោលនៅតាមចិញ្ចើមផ្លូវ ដោយសារនាងខឹងនឹងប្តីខ្លាំងពេក។

ប្រភពព័ត៌មានបានឲ្យដឹងថា ទារកតូចរូបនេះ ត្រូវបានគេឮសម្លេងស្រែកយំយ៉ាងខ្លាំង បន្ទាប់ពីស្រ្តីជាម្តាយយកមកបោះចោល នៅក្បែរការិយាល័យរដ្ឋាភិបាល ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ក្រោយមានហេតុការណ៍នេះបានកើតឡើង ក្រុមសន្តិសុខ ក៏បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ហើយពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដឹងថាស្រ្តីជាម្តាយ ចុះពីរថយន្តតាក់ស៊ី យកកូនមកដាក់ចោល ហើយឡើងជិះតាក់ស៊ីវិញ ចេញទៅបាត់ឈឹង។

ប្រភពព័ត៌មានបានឲ្យដឹងថា ឪពុករបស់ទារកនេះមានការភ្ញាក់ផ្អើលជាខ្លាំង ហើយគាត់មិនដឹងថា កូនប្រុសបាត់ទៅណានោះទេ និងបានជ្រួលច្របល់ដើរស្វែងរកកូនទៀតផង។ ប៉ុន្មានម៉ោងក្រោយមកគាត់ក៏បានមកដល់ការិយាល័យរដ្ឋាភិបាលខាងលើ បន្ទាប់ពីមានក្រុមប៉ូលិសប្រាប់ដំណឹងកូនប្រុសដល់គាត់។

បុរសជាឪពុករូបនោះ បានឲ្យដឹងថា មុនពេលបាត់កូនប្រុស គាត់ និងភរិយា បានឈ្លោះប្រកែកគ្នាមួយប្រាវ ហើយក្រោយមក ស្រាប់តែបាត់ពីផ្ទះទាំង២នាក់ម្តាយកូន តែម្តង។

ស្រ្តីដែលយកទារកមកបោះចោលខាងលើ មិនត្រូវបានគេបង្ហាញពីអត្តសញ្ញាណឡើយ ហើយនាងត្រូវបានអាជ្ញាធរកោះហៅទៅសួរនាំ ទើបនាងសារភាពថា នាងពិតជាបានយកកូនប្រុស ទៅបោះបង់ចោលមែន គឺក្នុងគោលបំណងដើម្បីដាក់ទោសប្តីរបស់នាង ក្រោយមានការឈ្លោះប្រកែកគ្នា។

អ្នកនាំពាក្យមកពីសង្កាត់ Nhi Binh បានថ្លែងថា ទារកខាងលើនោះ ត្រូវបានគេប្រទះឃើញនៅម៉ោងប្រមាណ ២និង១៥នាទីរសៀល។ ក្រោយពីមានការប្រកាសថា រើសបានទារកម្នាក់ មិនយូរប៉ុន្មានក៏មាន ស្រ្តីវ័យចំណាស់ ដែលអះអាងថាជាលោកយាយ និងបុរសម្នាក់អះអាងថាជាឪពុក បានមកដល់ដើម្បីទទួលយកកូនទៅវិញ។

ភ្លាមៗក្រុមការងារនៅក្នុងសង្កាត់ខាងលើ ក៏បានធ្វើការបញ្ជាក់អត្តសញ្ញាណរបស់ទារកនោះ ជាមួយក្រុមគ្រួសារ ហើយបន្តិចក្រោយមកស្រ្តីជាម្តាយក៏បានមកដល់ដែរ ដើម្បីបញ្ជាក់ថានាងពិតជាម្តាយទារកនោះមែន។

ស្រ្តីជាម្តាយបាននិយាយថា “នាងមានបញ្ហាជាច្រើននៅក្នុងចិត្ត ហើយនាងបានឱបទារកនោះយ៉ាងណែន មុនពេលដែលទុកគេចោល ហើយចេញទៅ”។ តែទោះជាយ៉ាងណា ក្រុមការងារនៅក្នុងសង្កាត់ខាងលើ បានប្រាប់នាងវិញថា “បើទោះជាមានហេតុផងយ៉ាងណាក៏ដោយ ក៏នាងមិនត្រូវយកកូនមកបោះចោលអីចឹងដែរ ព្រោះនាងអាចនឹងស្តាយក្រោយអស់មួយជីវិត”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]