ភ្នំពេញ៖ ក្រោយយកឈ្នះលើក្រុមជើងឯកឆ្នាំចាស់ ក្រុមបាល់ទាត់ គិរីដងរែក FC នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ ចំណែក តាមឿង លីជេន FC គ្រងតំណែងលេខ៣ បន្ទាប់ពីបំបាក់ក្រុម Tiger Crown FC ៥-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

ចំពោះប្រាក់រង្វាន់ប្រចាំមណ្ឌលសៀមរាប៖

ការប្រកួតវគ្គជម្រុះតាមតំបន់ រង្វាន់ទឹកប្រាក់

ចំណាត់ថ្នាក់លេខ ១ USD 1,500

ចំណាត់ថ្នាក់លេខ ២ USD 1,000

ចំណាត់ថ្នាក់លេខ ៣ USD 500

ចំណាត់ថ្នាក់លេខ ៤ USD 200

មណ្ឌលសៀមរាបនេះ នឹងជ្រើសយកចំនួន១០ក្រុមដែលខ្លាំងបំផុតសម្រាប់ទៅធ្វើការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងនោះ សម្រាប់ក្រុមទាំង១០ដែលត្រូវទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសដើម្បីដណ្តើមជើងឯកទឹកប្រាក់១៥០០០ដុល្លា ដែលនឹងធ្វើនៅថ្ងៃទី១២ ខែមីនា នៅរាជធានីភ្នំពេញ។

គួររំលឹកផងដែរថា នៅចុងសប្តាហ៍ខាងមុខនេះថ្ងៃទី៤ និងទី ៥ ខែមីនា Tiger Street Football Festival 2017 នឹងធ្វើដំណើរទៅខេត្តកំពង់ចាមបើកការប្រកួតវគ្គជម្រុះក្នុងតំបន់នៅខាងមុខសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម។

ពិសារដោយការទទួលខុសត្រូវ !

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]