ថៃ៖ តារាសម្តែងលំដាប់ជួរមុខនាង Aum Patcharapa ត្រូវបានគេចាត់ថាជាតារាមួយដួងដែលមានសម្រស់ស្រស់ស្អាត ទោះឈានចូលដល់វ័យជិត៤០ឆ្នាំហើយក៏ដោយ ក៏នាងនៅតែមានមុខក្មេងជាងវ័យ ថែមទាំងគ្មានស្នាមជ្រីវជ្រួញ និងពោរពេញទៅដោយភាពស្រស់ស្រាយ មានស្នាមញញឹមស្រស់។

ហេតុនេះហើយបានជាធ្វើឱ្យមាន នារីជាច្រើននាក់លួចច្រណែននឹងសម្រស់នាង ព្រមទាំងពិតជាចង់ដឹងខ្លាំងណាស់ថា តើតារាស្រីរូបនេះ មានអាថ៌កំបាំងអ្វីខ្លះនៅពីក្រោយទើបបានជាធ្វើឱ្យមុខនាង ស្រស់ស្អាតដូចកាលពីនៅអាយុ២០ឆ្នាំដូច្នេះ?

នៅទីបំផុត នាង Aum Patcharapa ក៏បានបង្ហើបប្រាប់គន្លឹះនៃការថែរក្សាផ្ទៃមុខដ៏ស្រស់ស្អាត គ្មានស្នាមជ្រួញរបស់នាងប្រាប់សារព័ត៌មានក្នុងស្រុកថា អាថ៌កំបាំងនោះគឺយ៉ាងសាមញ្ញដូច្នេះថា៖

ពេលចូលគេង នាងមានទម្លាប់ដាក់ផ្ទៃមុខឡើងលើជានិច្ច ដើម្បីកុំឱ្យប៉ះទៅនឹងខ្នើយកើយ។ ព្រោះថានៅពេលយប់បើមានទម្លាប់គេងដាក់មុខផ្អឹបជាប់នឹងខ្នើយ ឬត្រដុសនឹងខ្នើយ អាចធ្វើឱ្យស្បែកមុខមានស្នាមផ្សេងៗ ជាពិសេសគឺអាចកើតស្នាមជ្រីវជ្រួញបានដោយងាយ។ 

ដូច្នេះជារៀងរាល់យប់នាងតែងមានទម្លាប់គេងដាក់មុខឡើងលើឱ្យត្រង់ ដើម្បី ចៀសវាងនូវរាល់បញ្ហាទាំងឡាយ ដែលនាំឱ្យអន្តរាយដល់ស្បែកផ្ទៃមុខ។ 

តាមពិតនាង Aum Patcharapa មានទម្លាប់បែបនេះសោះ ក្រៅពីការប្រើប្រាស់គ្រឿងសម្អាងថែរក្សាផ្ទៃមុខផ្សេងៗទៀត៕

ទស្សនារូបភាពរបស់នាងខាងក្រោម៖

កំណត់ហេតុខ្មែរឡួត៖

ដោយឡែកព័ត៌មានគួរឱ្យចាប់អារម្មណ៍មួយទៀតវិញនោះគឺ តារាសម្តែងស្រី កញ្ញា នី មុន្នីនាថ ក៏បានបង្អួតសម្រស់របស់ខ្លួន ជាមួយនឹងឈុតហែលទឹក បែបសិចស៊ីបន្តិច តែទាក់ទាញភ្នែក។

តារាសម្តែងស្រី ពូកែបង្ហូរទឹកភ្នែក កញ្ញា នី មុន្នីនាថ បានបង្អួតសម្រស់ ជាមួយនឹងឈុតហែលទឹក បែបសិចស៊ីបន្តិច តែគេឃើញថា ការស្លៀកពាក់រុំស្បៃស្តើង គ្របដណ្តប់លើខ្លួន ដែលអមដោយ ទេសភាពដើមឈើ និងផ្កាចម្រុះពណ៌ ពិតជាសក្តិសមជាមួយនឹង សម្រស់បែបសុភាព របស់នាង។

គេបានឃើញ រូបថតជាច្រើនសន្លឹក របស់តារាសម្តែង នី មុន្នីនាថ ដែលនាងបានថត នៅមាត់សមុទ្រ ។ ត្បិតតែមិនមែន ជាសម្លៀកបំពាក់ ប៊ីគីនី បែបសិចស៊ីក្តី តែគេមើលឃើញថា ជាមួយការស្លៀកពាក់ ដោយមានការរុំស្បៃស្តើង ដែលមានរូបភាព ស្លឹកឈើឬផ្កា ចម្រុះពណ៌ ពីខាងក្រៅ ពិតជាសក្តិសម ជាមួយនឹងសម្រស់ បែបសុភាពរបស់ នី មុន្នីនាថ ។

ឃើញដូចនេះ អ្នកគាំទ្របាននិយាយថា តុបតែងខ្លួនបែបសាមញ្ញា តែមើលទៅ សម្រស់របស់ មុន្នីនាថ ពិតជាទាក់ទាញ ។ នី មុន្នីនាថ បានបង្ហាញនូវរូបថត ដ៏ស្រស់ស្អាតជាច្រើនសន្លឹក ដែលនាងបានថត នៅមាត់សមុទ្រ ។ ហាក់ខុសប្លែក ពីតារាដទៃ ទោះបីជា ទៅលេងមាត់សមុទ្រក្តី តែ នី មុន្នីនាថ មិនហ៊ានស្លៀក ឈុតប៊ីគីនីនោះទេ ។ នាងស្លៀកខោខ្លី ជាមួយនឹងអាវខ្លីធម្មតា ដោយរុំជាមួយ ស្បៃស្តើងពណ៌ចម្រុះ ដែលមើលទៅកាន់តែ រំលេចសម្រស់របស់នាង ឲ្យស្រស់ស្អាត ថែមមួយកម្រិតទៀត ។ មានការសរសើរថា សម្រស់ នី មុន្នីនាថ មើលទៅសាមញ្ញា តែទាក់ទាញគួរឱ្យខ្នាញ់ ។

សម្រាប់ឆ្នាំ ២០១៧ នេះ នី មុន្នីនាថ មានការងាររវល់ខ្លាំង ជាពិសេសការថតរឿង ដែលមានទាំងរឿងភាគ និង រឿងដុំ ។ ក្នុងនោះក៏មានការ បង្ហើបថា នី មុន្នីនាថ សម្រុកថតរឿង មុននាងរៀបការ ហើយចាកចេញ ទៅរស់នៅសហរដ្ឋអាមេរិក ជាមួយអនាគតស្វាមី ។ ពិធីមង្គលរបស់នាង អាចនឹងប្រព្រឹត្តទៅ នៅចុងឆ្នាំនេះ ។

សូមជម្រាបថា តារាសម្តែងសម្បុរស្រអែម កញ្ញា នី មុន្នីនាថ ត្រូវខ្មោចនាងនាថ មកលងនិងថតជាមួយ ពេលចាប់ផ្តើមថតរឿង "នាងនាថបាត់ដំបង" ដែលមានមុខមាត់ រូបរាងដូចដែលអ្វី បានផ្សាយបែបនេះ ធ្វើឲ្យនាងខ្លាចដេក មិនលក់រាល់តែយប់ និងលែងចង់ ថតរឿងនឹងទៀត ។ កញ្ញា នី មុន្នីនាថ ជាតួ​​ឯកស្រី ដែលមានឈ្មោះ "នាថ" ជានារីក្រមុំ អាយុប្រហែល២០ឆ្នាំ រស់នៅខេត្តបាត់ដំបង មានរិកស្លូតបូត បានស្រលាញ់គ្នា ជាមួយកម្លោះ ឌីម៉ា (គឺលោក ញ៉ែម សុគន្ធ ជាតួឯកប្រុស) ហើយស្មោះស្ម័គ្រ នឹងស្វាមីទោះស្លាប់ ក៏វិញ្ញាណទៅរង់ចាំស្វាមី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]