ភ្នំពេញ៖ មង្គលការ ក្មួយរបស់កំពូលតារាចម្រៀងដ៏ល្បី លោក ព្រាប សុវត្ថិ ធ្វើឲ្យកក្រើកយ៉ាងខ្លាំង កាលពីយប់មិញ នៅខណ្ឌសែនសុខ។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំង នៅក្នុងពិធីរៀបការ សង្កេតឃើញថា លោក ព្រាប សុវត្ថិ បានហៅ តារាស្ទើរតែទាំងអស់ទៅហើយ នៅក្នុងពិភពសិល្បៈ មានដូចជា កញ្ញា ឱក សុគន្ធ កញ្ញា កញ្ញា ទេព បូព្រឹក្ស កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង យក់ ថិតរដ្ឋា កញ្ញា ពៅ លីដា កញ្ញា សុខ មុន្នីរក្សា កញ្ញា រតនៈ ពិសី កញ្ញា ស៊ឹម ថៃណា លោក ហេង ពិទូ លោក ដេវីត លោក Step នាយក្រឹម និងតារាជាច្រើនទៀត។ មិនតែប៉ុណ្ណោះ លោក ព្រាប សុវត្ថិ ក៏មិនភ្លេចហៅ មិត្តភក្តិជិតស្និទ្ធបំផុត គឺតារាចម្រៀងប្រុសដ៏ល្បី លោក ខេមរៈ សេរីមន្ត នោះទេ ដែលអ្នកទាំងពីរ ត្រូវបានគេដឹងថា មានទំនាក់ទំនងល្អជាមួយគ្នា យូរឆ្នាំណាស់មកហើយ។

ក្នុងនោះដែរ ក៏មានកូនៗ និងបងប្អូន របស់លោក ព្រាប សុវត្ថិ បានឡើងបញ្ចេញក្បាច់រាំយ៉ាងឡូយ តាមបទចម្រៀងថ្មីៗ កំពុងតែល្បី មានបទ «រាំអញ្ចេក» និងបទ «រាំកូរណាស់ចែ» ដែលញ៉ាំងកម្មវិធីទាំងមូល ទទួលបានភាពសប្បាយរីករាយ និងបង្កើនអនុស្សាវរីយ៍ល្អៗជាមួយគ្នា៕

តោះមើលរូបថតស្អាតៗ របស់តារាល្បីៗ បានចូលរួមមង្គលការ ក្មួយលោក ព្រាប សុវត្ថិទាំងអស់គ្នា៖ 

កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា ទេព បូព្រឹក្ស
កញ្ញា ពៅ លីដា​ និង កញ្ញា ឈិត សុវណ្ណបញ្ញា
កូនៗ របស់ព្រាប សុវត្ថិ និងបងប្អូណ
លោក ហេង ពិទូ
លោក ខេមរៈ សេរីមន្ត
កញ្ញា រតនៈ ពិសី និង កញ្ញា ស៊ឹម ថៃណា
កញ្ញា សុខ មុន្នីរក្សា
ក្មួយ លោក ព្រាប សុវត្ថិ

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កូនៗ កំពូលតារាចម្រៀងប្រុស ព្រាប សុវត្ថិ បានបញ្ចេញក្បាច់រាំ ក្នុងបទ«រាំអញ្ចេក»។

បទ«រាំអញ្ចេក» របស់ផលិតកម្មរស្មីហង្សមាស ដែលជាច្រៀងរួមគ្នា ដោយកំពូលតារាចម្រៀង កំពុងមានប្រជាប្រិយភាពលោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា កំពុងតែទទួលបានការចាប់អារម្មណ៍ និងមានការកក្រើកខ្លាំងមែនទែននៅក្នុងស្រទាប់មហាជនទូទាំងប្រទេស។

នេះគឺដោយសារតែមានក្បាច់រាំយ៉ាងឡូយ និងអាចបំបែកក្បាច់នៃការរាំទៅតាមចង្វាក់ភ្លេង តាមចំណង់ចំណូលចិត្តរៀងៗខ្លួន បានច្រើនយ៉ាងទៀតផង ព្រមទាំងមានលក្ខណៈប្លែកៗគួរចាប់អារម្មណ៍។

ជាក់ស្តែង កូនប្រុសរូបសង្ហារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទាំងបីនាក់ក៏បានបង្ហាញក្បាច់រាំថ្មី ជាមួយនឹងបទចម្រៀង «រាំអញ្ចេក» របស់ឪពុកខ្លួនផងដែរ។

ក្រោយវីដេអូរបស់ពួកគេ បង្ហោះមិនបានប៉ុន្មានផង ដោយគិតមកដល់ត្រឹមរយៈពេល ១២ម៉ោងកន្លងមកនេះ មានចំនួនអ្នកចូលទៅទស្សនាជាង១សែនដង ចំណែកឯចំនួន អ្នក Share និង Comment វិញគឺមានច្រើនណាស់ដែរ៕

តោះចង់ដឹងថា ក្បាច់រាំថ្មី របស់កម្លោះសង្ហាកូន លោក ព្រាប សុវត្ថិ មានភាពកន្ត្រាក់អារម្មណ៍ និងឡូយប៉ុណ្ណា ទស្សនាវីដេអូរបស់ពួកគេទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ