ការប្រគុំតន្រ្តីដ៏អស្ចារ្យ និងមានភាពច្នៃប្រឌិតខ្ពស់ក្រោមការរៀបចំយ៉ាងពិសេសដោយក្រុមហ៊ុនស្រាបៀរ Tiger កាលពីរាត្រីថ្ងៃសៅរ៍ ទី ២៥ ខែ កុម្ភៈ ២០១៧ បានប្រារព្ធធ្វើឡើងលើឆាកដ៏ធំមានរាងដូចកុងតឺន័រ ដោយរំលេចជាមួយភ្លើង LED ដ៏ស្រស់ស្អាត។ 

យ៉ាងណាមិញ ការប្រគុំតន្ត្រីយក្សមួយនេះ គឺជាកម្មវិធីពេលយប់បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះក្នុងតំបន់ ក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់Tiger Street Football Festival 2017 លើកទី៥ ហើយថ្ងៃស្អែកគឺមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមទឹកសរុបជាង ៣២០០ដុល្លា នឹងជ្រើសរើសយកក្រុមខ្លាំងចំនួន១០ ក្រុម ទៅធ្វើការប្រកួតផ្ដាច់ព្រ័ត្រនៅភ្នំពេញថ្ងៃទី ១២ មីនាខាងមុខ ដើម្បីដណ្តើមយកទឹកប្រាក់កាន់តែច្រើនអស្ចារ្យរហូតដល់ ១៥ ០០០ដុល្លារ។

អ្វីដែលកាន់តែពិសេសការប្រគុំតន្រ្តីដ៏អស្ចារ្យមួយនេះ គឺមានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនដូចជា លោក ឆាយវីរៈយុទ្ធ លោកឆន សុវណ្ណារាជ លោកនី រតនា លោក STEP និង កញ្ញា ឈិន ម៉ានិច្ច រួមជាមួយពិធីករ ពិធីការីនី សម្បូរវោហាស័ព្ទទៀតនោះ ដែលជាហេតុធ្វើឲ្យបរិវេណអង្គរ ឃ្យុង យូ បានទាក់ទាញអ្នកចូលរូមទស្សនាយ៉ាងច្រើនកុះករ។ មិនតែប៉ុណ្ណោះនៅមិនឆា្ងយ ពីឆាកតន្រី្តក៏មានស្តង់លក់ស្រារបៀរ Tiger ត្រជាក់ៗ ក្នុងតំលៃពិសេស និងប្តូរបានវត្ថុអនុស្សាវរីយ៍ជាច្រើនពីស្រាបៀរ Tiger ។

ពិសាដោយការទទួលខុសត្រូវ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ