ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ជា សន្ដិសុខឯកជនរបស់ក្រុមហ៊ុនត្រេនស្ដា ហ្វេត ដេកស្លាប់ដោយពុំដឹងមូលហេតុ នៅក្នុង ក្រុមហ៊ុនដឹកជញ្ជូនមានស្លាក យីហោ ថា ត្រេនស្ដា ហ្វេត ចំណែកឯតំណាងសន្ដិសុខ ព្យាយាមបិទពត៌មានធ្វើឱ្យមជ្ឈដ្ឋាន ខាង ក្រៅសន្និដ្ឋានថា ជាករណីមនុស្ស ឃាត ព្រោះរឿងគំនុំអ្វីមួយ ។ ហេតុការណ៍ ភ្ញាក់ ផ្អើលនេះកើតឡើង កាលពីវេលាម៉ោង ៥ និង ១៥នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនដឹកជញ្ជូន ត្រេន ស្ដា ហ្វេត ផ្លូវបត់ចូលភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរង គ្រោះ មានឈ្មោះ សយ ផន ភេទប្រុស អាយុ ៤៨ឆ្នាំ ជាសន្ដិសុខ យាមប្រចាំ ការនៅក្នុងក្រុមហ៊ុនដឹកជញ្ជូន ត្រេនស្ដា  ហ្វេត ជាបុគ្គលិកសន្ដិសុខ របស់ក្រុមហ៊ុន ស្ដង់ដា ដែលមានទីតាំងនៅភូមិសំបួរ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបន្ដទៀតថា មុន ពេលកើតហេតុ អ្នកយាមកាមប្រចាំនៅ ក្រុមហ៊ុនត្រេនស្ដា ហ្វេត ជាមួយគ្នា បាន ដើរទៅដាស់ដើម្បីឱ្យផ្លាស់ប្ដូរវេនគ្នា ដោយ ជនរងគ្រោះ ដេកនៅក្នុងអង្រឹងក្បែរ ទីនោះ ពេលស្រែកហៅមិនភ្ញាក់ ក៏លូកដៃចាប់ចុង ជើងអង្រួនមិនភ្ញាក់ ហើយក៏យកដៃស្ទាប ដង្ហើម ទើបដឹងថា ស្លាប់ ក៏រាយការណ៍ ប្រាប់ក្រុមហ៊ុន ចំណែកឯ ក្រុមហ៊ុន ក៏រាយ ការណ៍ជូនសមត្ថកិច្ចដែនដី ឱ្យចុះទៅពិនិត្យ បន្ទាប់ពីពិនិត្យ រួចធ្វើសន្និដ្ឋានថា បណ្ដាល មកពីជំងឺគាំបេះដូង ។

បច្ចុប្បន្នសពត្រូវប្រគល់ទៅឱ្យក្រុម       គ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ដោយ ៖ សេង ឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]