មនុស្សភាគច្រើនប្រាកដជាដឹងរួចមកហើយថា សាច់ធ្លាក់ត្រង់ក្បាលពោះ គឺពិបាកនឹងកម្ចាត់ចោលណាស់ ទោះបីអ្នកជាមនុស្សសកម្ម  និងទទួលទានតែអាហារដែលមានសុខភាពល្អច្រើនក្តី។

ប៉ុន្តែសូមកុំអស់សង្ឃឹមអី! ថ្ងៃនេះយើងនឹងលើកយក វិធីសាស្រ្តម៉ាស្សា តាមបែបចិនបុរាណមួយ ដែលអាចជួយកម្ចាត់បញ្ហាដុះសាច់ក្បាលពោះនេះបាន ជូនប្រិយមិត្តអ្នកអានទុកសម្រាប់អនុវត្តន៍។

គួរបញ្ជាក់ផងដែរថា អ្នកគួរអនុវត្តការម៉ាស្សានេះ មួយថ្ងៃឲ្យបាន ២ដង។ វាជាលំហាត់ប្រាណបែបផ្ទៃក្នុង ដោយជួយសម្អាត និងបញ្ចេញជាតិពុល រួមទាំងរំលាយជាតិខ្លាញ់ ត្រង់បរិវេណក្បាលពោះបានយ៉ាងប្រសើរ។ មិនតែប៉ុណ្ណោះ វាថែមទាំងជួយដល់ ប្រព័ន្ធអាហារ ជួយពន្លឿនការរំលាយអាហារ និងជួយសម្រួលចលនាឈាមរត់ត្រង់ពោះបានទៀតផង។ ជាពិសេស ត្រូវចងចាំថាវិធីម៉ាស្សានេះ មិនមានប្រសិទ្ធភាព ចំពោះអ្នកដែលមិនសកម្ម និងទទួលទានអាហារមិនល្អ សម្រាប់សុខភាពឡើយ។ 

# របៀបម៉ាស្សា

• យើងសូមណែនាំអ្នកឲ្យធ្វើការអនុវត្តជាប្រចាំ នៅមុនពេលទទួលទានអាហារពេលព្រឹក និងមុនពេលចូលគេង

• ផ្តេកខ្លួន ទៅនឹងផ្ទៃរាបស្មើណាមួយ

• យកបាតដៃ មកត្រដុសគ្នាចុះឡើងៗ ឲ្យក្តៅ

• ដាក់បាតដៃម្ខាង ត្រង់ផ្ចិតរបស់អ្នក

• បន្ទាប់មក ចាប់ផ្តើមយកបាតដៃត្រដុស សង្កត់ និងបង្វិល តាមទិសដៅទ្រនិចនាឡិកា ជុំវិញផ្ចិត ជារង្វង់ រួចពង្រីកទំហំរង្វង់ រហូតទាល់តែសព្វក្បាលពោះ (អ្នកនឹងចាប់ផ្តើម មានអារម្មណ៍ថា ក្បាលពោះរបស់អ្នកមានកម្តៅ)

• បន្តធ្វើបែបនេះ ឲ្យបាន ២ នាទី ប្រមាណជា ៤០ ទៅ ៥០ រង្វង់ ជាការស្រេច។ 

# អ្នកមិនគួរអនុវត្តវិធីម៉ាស្សានេះទេ ប្រសិនបើ ៖

• អ្នកទើបតែទទួលទានអាហារច្រើនរួច

• អ្នកមានគ្រោះក្នុងប្លោកនោម គ្រោះក្នុងតម្រងនោម និងគ្រោះក្នុងថង់ប្រម៉ាត់

• អ្នកមានជំងឺលើសឈាម

• អ្នកមានផ្ទៃពោះ

• អ្នកមានដំបៅពោះវៀន ឬដំបៅក្រពះ

• អ្នកមានបញ្ហារលាកស្បូន រលាកដៃស្បូន ឬរលាកប្លោកនោម៕ 

ប្រភព៖ Bright Side

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយស្រដៀងគ្នាផ្សេងទៀត៖

មិនដែលដឹងសោះ ថាអាហារសាមញ្ញបែបនេះ អាចជួយឲ្យក្បាលពោះ រាបស្មើស្អាតបាន!

មនុស្សភាគច្រើន តែងប្រាថ្នាចង់បានក្បាលពោះរាបស្អាត ដើម្បីងាយស្រូលក្នុងការស្លៀក សម្លៀកបំពាក់បែបរឹបរាង។ ហើយក្នុងនោះដែរ ក៏មានមនុស្សស្រីមួយចំនួន ព្យាយាមបង្អត់អាហារ និងប្រើប្រាស់ថ្នាំ សម្រកក្បាលពោះ។ ប៉ុន្តែតាមការពិតទៅ ក៏មានអាហារសាមញ្ញមួយចំនួន ដែលអ្នក​មិនដែលចាប់អារម្មណ៍ ក៏អាចជួយអ្នកឲ្យមានក្បាលពោះរាបស្អាតបានដែរ៖

១) តែបៃតង៖​ តែបៃតង មានផ្ទុកសមាសធាតុមួយ ឈ្មោះថា Catechins ដែលវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការជួយកាត់បន្ថយ ការឃ្លានអាហារ និងបង្កើនការរំលាយអាហារបានល្អ។ ក្នុងនោះដែរ អ្នកអាចទទួលទាន តែបៃតង ២ ទៅ៣ពែង ក្នុងមួយថ្ងៃ ដើម្បីដុតបំផ្លាញកាឡូរី និងចុះថយជាតិខ្លាញ់ក្នុងរាងកាយ។ ជាពិសេស តែបៃតងអាចជួយរក្សាកម្រិតជាតិគ្លុយកូស ដោយធ្វើឲ្យធ្លាក់ចុះ នូវជាតិស្ករក្នុងឈាម ក្រោយពេលអ្នកបរិភោគអាហាររួច។

២) ប៊ឺចម្រាញ់ពីសណ្តែកដី (Peanut Butter)៖ ចំពោះប៊ឺចម្រាញ់ពីសណ្តែកដី មានសារធាតុជាច្រើនដូចជា ជាតិសរសៃ ប្រូតេអ៊ីន ហើយថែមទាំងអាចដុតរំលាយអាហារ ក្នុងរាងកាយបានល្អ។ ហើយជាតិខ្លាញ់មិនឆ្អែត ដែលមានក្នុងប៊ឺធ្វើពីសណ្តែកដីនេះ អាចមានលទ្ធភាព ក្នុងការជួយឲ្យចុះអន់ថយ នូវកម្រិតជាតិកូលេស្តេរ៉លអាក្រក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយរបស់អ្នកបាន។

៣) ត្រសក់៖ ការសម្រកទម្ងន់ គឺតម្រូវឲ្យកាត់បន្ថយឲ្យនូវជាតិកាឡូរី ដែលបានស្តុកទុកក្នុងរាងកាយ ហើយវិធីដ៏ល្អបំផុត អ្នកគួរតែព្យាយាមជំនួស សារធាតុដែលមានកាឡូរីខ្ពស់ មកជាអាហារ ដែលមានកាឡូរីទាបវិញ ទើបជាការប្រសើរ។ ចំពោះត្រសក់ គឺសម្បូរទៅដោយជាតិទឹក និងមានជាតិកាឡូរីទាបពីធម្មជាតិ ដែលវាអាចជួយឲ្យអ្នក មានជាតិទឹកក្នុងខ្លួន ហើយក៏អាចជួយគ្រប់គ្រងទម្ងន់ របស់អ្នកបានល្អផងដែរ។ ក្នុងនោះដែរ ត្រសក់មួយ គឺមានជាតិកាឡូរីត្រឹមតែ៤៥កាឡូរីតែប៉ុណ្ណោះ ដែលវាអាចជួយអ្នកឲ្យស្រកទម្ងន់​បានយ៉ាងល្អ។

៤) ចេក៖ មនុស្សភាគច្រើន តែងជឿថា ចេកអាចរួមចំណែក ជួយឲ្យស្រកទម្ងន់ ហើយវាក៏ជាអាហារមួយ ជួយឲ្យមានក្បាលពោះរាបស្អាតផងដែរ។ ចេក ផ្ទុកទៅដោយ ជាតិសរសៃ ដែលជួយកាត់បន្ថយ​ ការឃ្លានរបស់អ្នក។ ហើយចំពោះជាតិសរសៃ ដែលមានក្នុងចេកនោះ ក៏អាចការពារជាតិស្ករ ដែលត្រូវបានស្រូបពីរាងកាយផងដែរ។

៥) ផ្លែអាវូកាដូ ឬផ្លែប័រ៖ កូនសោរដ៏សំខាន់មួយ ដែលជួយជម្រុះចោល នូវជាតិខ្លាញ់ ដែលធ្វើឲ្យក្បាលពោះប៉ោងនោះ គឺគួរតែជៀសឲ្យឆ្ងាយ ពីអាហារណាដែលមិនល្អ និងពពួកអាហារដែលមានជាតិខ្លាញ់ឆ្អែត។ ចំពោះផ្លែប័រ មានជាតិសរសៃខ្ពស់ ជាតិប្រូតេអ៊ីន ដែលអាចជួយឲ្យក្បាលពោះរបស់អ្នក រាបស្អាតបាន។ ក្នុងនោះដែរ គ្រាន់តែអ្នកទទួលទានផ្លែប័រ ត្រឹមពាក់កណ្តាល ដែលផ្ទុកត្រឹម ១០ក្រាម គឺវាអាចជួយទប់ទល់ ការកើនឡើងជាតិស្ករក្នុងឈាម​របស់អ្នក ហើយការកើនឡើងជាតិស្ករនេះហើយ ជាមូលហេតុដ៏ធំចំបងមួយ ដែលផ្ទុកជាតិខ្លាញ់ក្នុងរាងកាយ។

៦) គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិ មានជាតិសរសៃ ដែលជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ក្នុងរយៈពេលយូរ។ ហើយគ្រាប់ធញ្ញជាតិ ក៏អាចជួយរក្សាស្ថេរភាព នៃកម្រិតជាតិស្ករក្នុងឈាមផងដែរ។ បន្ថែមពីនេះទៀត អ្នកគួរតែទទួលទាន នំប៉័ងធ្វើពីស្រូវសាលី ប៉ាស្តា(Pasta) ធ្វើពីស្រូវសាលី ពោតលីង និងបាយសំរូបជាដើម ដែលពពួកអាហារទាំងនេះ មានជាតិសូដ្យូមតិច៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]