អាមេរិក៖ Floyd Maywheather ត្រូវបានមហាជនទូទាំងពិភពលោកទទួលស្គាល់ថា ជាកំពូលអ្នកប្រដាល់ដ៏ខ្លាំងមួយរូប ប្រកួតមិនស្គាល់ពាក្យចាញ់ មិនតែប៉ុណ្ណោះជាប់ឈ្មោះជាអ្នកប្រដាល់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេទៀតផង។

ប៉ុន្តែយ៉ាងណាមិញ នាពេលថ្មីៗនេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីរ័របានឲ្យដឹងថា ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ Floyd នៅក្នុងទីក្រុង Las Vegas ត្រូវបានចោរគាស់ចូលលួចទ្រព្យសម្បត្តិខាតបង់អស់ជាច្រើន បើគិតជាទឹកប្រាក់អស់ជិត១៥មឺុនដុល្លារសហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មានបានបន្តទៀតថា ហេតុការណ៍នេះបានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។ កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd បានចាកចេញពីភូមិគ្រឹះរបស់ខ្លួននៅក្នុងទីក្រុង Las Vegas ដើម្បីធ្វើដំណើរទៅទីក្រុង Los Angles ដើម្បីប្រារព្ធពិធីខួបកំណើត  ដែលមានការចូលរួមសុទ្ធតែតារាល្បីៗជាច្រើនមានដូចជា Justin Bieber និង Mariah Carey ជាដើម។

បើតាមការឲ្យដឹងពីរបាយការណ៍របស់ប៉ូលិសបានបញ្ជាក់ថា ភូមិគ្រឹះដែលត្រូវបានចោរចូលលួចនេះ គឺជាកម្មសិទ្ធិរបស់ Floyd ដែលមានទីតាំងនៅក្បែរទីលានវាយកូនហ្គោល។

ប៉ូលិសបានបន្តឲ្យដឹងទៀតថា ចោរទាំងនោះបានលួចគាស់របងទ្វា ចូលលួចយកទ្រព្យសម្បតិ្ដអស់ជាច្រើនដោយសុវត្ថិភាព ក្នុងនោះមានដូចជានាឡិកាដៃតម្លៃថ្លៃរបស់ Floyd មួយគ្រឿងផងដែរ។

យ៉ាងណាមិញ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិនេះ ក៏ត្រូវបានប៉ូលិសកំពុងបន្តការស៊ើបអង្កេតផងដែរ ដោយសង្ស័យថាមានអ្នកលួចតាមដានសកម្មភាព របស់ Floyd នៅក្នុងបណ្តាញសង្គម៕ 

ប្រភព៖ Mirror

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ផ្លូវការ! ស្តេចប្រដាល់ហ្វីលីពីន Pacquiao ប៉ះជើងខ្លាំងមកពីចក្រភពអង់គ្លេស ចុងខែមេសាខាងមុខនេះ

បរទេស៖ អ្វីដែលប្រិយមិត្តស្នេហាកីឡាប្រដាល់ និងជាពិសេសអ្នកគាំទ្រស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ទន្ទឹងរង់ចាំនោះ ពេលនេះមានដំណឹងជាផ្លូវការហើយ ដែលកំពូលអ្នកប្រដាល់រហ័សនាម Pacman នឹងឡើងសង្វៀនប្រកួតម្តងទៀតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។

បើយោងតាមការចុះផ្សាយពីសារព័តមានមីរ័របានឲ្យដឹង ដៃគូប្រកួតរបស់ Pacquiao នៅក្នុងខែមេសាខាងមុខនេះ គឺជាជើងខ្លាំងមួយរូបមកពីចក្រភពអង់គ្លេសកីឡាករ Amir Khan។ ម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់ស្រាលរូបនេះ គឺត្រូវបានបោះឆ្នោតជ្រើសរើសដោយអ្នកគាំទ្រ សម្រាប់ផ្គូផ្គងប្រកួតជាមួយស្តេចប្រដាល់មកពីហ្វីលីពីន Manny Pacquiao ។

ជុំវិញការប្រកួតនេះ Pacquiao បានសរសេរបញ្ជាក់នៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនថា «ការចរចា រវាងក្រុម Pacquiao និងក្រុម Khan បានឈានដល់ការប្រកួតជាផ្លូវការហើយនៅថ្ងៃទី២៣ ខែមេសា ខណៈប្រកួតនេះគឺជាការប្រកួតដែលអ្នកគាំទ្រគ្រប់រូបចង់ឃើញ» ។

ចំពោះកីឡាករ Amir Khan វិញ បានរង់ចាំឱកាសនេះអស់រយៈពេល២ឆ្នាំមកហើយ បន្ទាប់ពីម្ចាស់ក្រវ៉ាត់ WBO កីឡាករ Manny Pacquiao បានចុះហត្ថលេខាយល់ព្រមឡើងប្រកួតជាលើកទី២ ក្រោយពីបានសម្រេចចិត្តចូលនិវត្តន៍កាលពីឆ្នាំ២០១៥។

ក្នុងនោះដែរជើងខ្លាំងមកពីចក្រភពអង់គ្លេស Amir Khan បានបញ្ជាក់នៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនថា «ទាំងក្រុមរបស់ខ្ញុំ និងខ្ញុំ បានយល់ព្រមនិងត្រៀមរួចរាល់អស់ហើយសម្រាប់ការប្រកួតដ៏ធំជាមួយ Manny Pacquiao» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]