ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីវ័យក្មេង រូបស្រស់មុខដូចកូនកាត់ កញ្ញា ណាណា បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល នៅពេលនាង តែងខ្លួនប្លែកភ្នែកមែនទែន ក្នុងមង្គលការមួយ នៅឯខេត្តកោះកុង។

ក្នុងនោះ កញ្ញា ណាណា និងមិត្តភក្តិរបស់នាងមួយចំនួនទៀត ក៏បានស្លៀកពាក់នូវឈុតពណ៌ដូចគ្នាយ៉ាងឆើតស្រស់ ព្រមទាំងពាក់វ៉ែនតាខ្មៅ រាំនៅមុខពិធីហែជំនូនទៀតផង។

ទោះបីជាពិធីមង្គលការមួយនេះ ហាក់បីដូចជាប្លែកបន្តិច ដែលមានមនុស្សចាស់ និងអ្នកចូលរួម រាំលេង នៅមុខកូនកំលោះក៏ដោយ ក៏នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ព្រោះពួកគេ យល់ថា ក្នុងមួយជីវិតរៀបការម្តង ដូច្នេះគួរតែរៀបចំកម្មវិធីអ្វីមួយ ឲ្យមើលទៅសប្បាយ និងអាចចងចាំបានជារៀងរហូត៕ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]