ភ្នំពេញ៖ កាលពីយប់មិញនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិតជាសភាពអ៊ូអរខ្លាំងមែនទែន ដោយសារតែមានការចូលរួមជូនដំណើរតារាសម្តែងស្រីសម្បូរប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា ឡើងយន្តហោះ វិលទៅអាមេរិកវិញហើយ ក្រោយពេលដែលនាងបានធ្វើដំណើរ មកលេងទឹកដីកំណើតអស់មួយរយៈពេលកន្លងមកនេះ។

នៅក្នុងការជូនដំណើរឡើងយន្តហោះលើកនេះ យើងឃើញមាន កញ្ញា នី មុនី្ននាថ អ្នកនាង សុខ សោម៉ាវត្ដី ម្តាយសារ៉ាយ សក្ខណា និងស្វាមីនាង ព្រមជាមួយនឹងបងប្អូន មិត្តភក្តិស្និទ្ធស្នាលជាច្រើននាក់ផ្សេងទៀត បានមកចូលរួមយ៉ាងច្រើនផងដែរ ដែលជាហេតុធ្វើឱ្យអ្នកនាង សក្ខណា ពិតជាភាពរំភើប និងអាល័យយ៉ាងខ្លាំង រហូតទប់ទឹកភ្នែកមិនចង់ជាប់ ដោយសារតែមិនចង់ឃ្លាតពីមនុស្សជាទីស្រលាញ់ទៅរស់នៅឆ្ងាយ។

តាមការឱ្យដឹងពី អ្នកនាង សុខ សោម៉ាវត្ដី ក៏បានប្រាប់ឱ្យដឹងថា លើកនេះ សារ៉ាយ សក្ខណា អាចទៅអាមេរិកក្នុងរយៈពេលយូរ ប្រហែលជា២ទៅ៣ឆ្នាំឯណោះ ទើបត្រឡប់មកកម្ពុជាសាជាថ្មីម្តងទៀត។

ទន្ទឹមនឹងការជូនដំណើរ របស់អ្នកនាង សារ៉ាយ សក្ខណា ឡើងយន្តហោះ ក៏មានការ Surprise ជានំខួបកំណើតជាលើកចុងក្រោយផងដែរ សម្រាប់ថ្ងៃខួបកំណើតរបស់នាង កាលពីថ្ងៃទី ២៥ ខែកុម្ភៈ កន្លងទៅ៕

ទស្សនាកម្រងរូបភាពខាងក្រោម៖

សារ៉ាយ សក្ខណា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា