ភ្នំពេញ៖ ថ្មីៗនេះបទ«រាំអញ្ចេក» របស់ផលិតកម្មរស្មីហង្សមាស ដែលជាច្រៀងរួមគ្នា ដោយកំពូលតារាចម្រៀង កំពុងមានប្រជាប្រិយភាពលោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា កំពុងតែទទួលបានការចាប់អារម្មណ៍ និងមានការកក្រើកខ្លាំងមែនទែននៅក្នុងស្រទាប់មហាជនទូទាំងប្រទេស។

នេះគឺដោយសារតែមានក្បាច់រាំយ៉ាងឡូយ និងអាចបំបែកក្បាច់នៃការរាំទៅតាមចង្វាក់ភ្លេង តាមចំណង់ចំណូលចិត្តរៀងៗខ្លួន បានច្រើនយ៉ាងទៀតផង ព្រមទាំងមានលក្ខណៈប្លែកៗគួរចាប់អារម្មណ៍។

ជាក់ស្តែងកាលពីយប់មិញនេះ កូនប្រុសរូបសង្ហារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទាំងបីនាក់ក៏បានបង្ហាញក្បាច់រាំថ្មី ជាមួយនឹងបទចម្រៀង «រាំអញ្ចេក» របស់ឪពុកខ្លួនផងដែរ។ 

ក្រោយវីដេអូរបស់ពួកគេ បង្ហោះមិនបានប៉ុន្មានផង ដោយគិតមកដល់ត្រឹមរយៈពេល ១២ម៉ោងកន្លងមកនេះ មានចំនួនអ្នកចូលទៅទស្សនាជាង១សែនដង ចំណែកឯចំនួន អ្នក Share និង Comment វិញគឺមានច្រើនណាស់ដែរ៕

តោះចង់ដឹងថា ក្បាច់រាំថ្មី របស់កម្លោះសង្ហាកូន លោក ព្រាប សុវត្ថិ មានភាពកន្ត្រាក់អារម្មណ៍ និងឡូយប៉ុណ្ណា ទស្សនាវីដេអូរបស់ពួកគេទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់ កាលពីពេលកន្លងទៅ កូនប្រុសទាំង៣ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងឈុតកងទ័ព ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ

នៅថ្ងៃអបអរសាទរទិវា ៧មករា មានរៀបចំនូវការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ និងមានការប្រគំតន្ត្រីយ៉ាងធំសម្បើម នៅឯមជ្ឈមណ្ឌលកោះពេជ្រ និងមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងនោះគេសង្កេតឃើញមានវត្តមានកំពូលតារាចម្រៀងប្រុស ប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ នៅទីនោះផងដែរ។ អ្វីដែលពិសេសនោះគឺឃើញមានវត្តមាន កូនប្រុសសង្ហាទាំង៣រូបរបស់លោក ចូលរួមសម្តែងធ្វើជាអ្នករាំឲ្យឪពុកទៀតផង។

ទន្ទឹមនឹងការចូលរួមនេះផងដែរ កូនប្រុសទាំង៣រូបនេះ ក៏បានស្លៀកឈុតកងយោធពលខេមរភូមិន្ទ យ៉ាងស្រស់សង្ហា និងប្លែកភ្នែកមែនទែន ពីព្រោះជាធម្មតាតែងតែឃើញពួកគេទាំង៣ ស្លៀកសម្លៀកបំពាក់បែបជាយុវវ័យៗ ឬក៏ឈុតអាវធំជាដើម ប៉ុន្តែលើកនេះពួកគេ ក្នុងឈុតជាកងទ័ពវិញម្តង ពិតជាទាក់ទាញមួយបែបដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ