ភ្នំពេញ៖ ចាប់តាំងពី ពិធីការិនីតូចច្រឡឹង អ្នកនាង ខៀវ សានសាណា បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង ស្វាមីទី២ ដែលត្រូវគេស្គាល់ជនជាតិអូស្រ្តាលី លោក Seraj Sutton វ័យ៦០ឆ្នាំ ជាសមាជិកឯករាជ្យ របស់ក្រុមហ៊ុន« Herbalife Cambodia» រួចមក គេសង្កេតឃើញថា រូបនាង មានសេចក្តីសុខ និងសុភមង្គលយ៉ាងពេញលេញ។

មិនតែប៉ុណ្ណោះ ស្វាមីរបស់ពិធីការិនីរូបនេះ តែងតែយកចិត្តយកថ្លើម និងនឹករលឹកជានិច្ច ដែលរូបលោក តែងទាក់ទង និងផ្ញើសារមកនាង ជារឿយៗ។

ជាក់ស្តែង ក៏ដូចជាកាលពីម្សិលមិញនេះ អ្នកនាង ខៀវ សានសាណា បានបង្ហោះកាបូប និងនិងស្បែកជើងសុទ្ធតែម៉ាកល្បីៗ ដែលស្វាមី បានទិញឲ្យនាង ដើម្បីទុកពាក់លម្អខ្លួន ចូលរួមក្នុងកម្មវិធីនានា។

ក្នុងនោះដែរ ក៏មានបណ្តាមិត្តភក្តិសិល្បៈមួយចំនួន និងអ្នកគាំទ្រ បានសរសើរ និងលួចច្រណែន នឹងអ្នកនាង ខៀវ សានសាណា បានស្វាមីស្រលាញ់ និងយកចិត្តទុកដាក់ ដើរទិញគ្រឿងលម្អរបស់នារីៗ ឲ្យប្រពន្ធ ដែលមនុស្សប្រុសមួយចំនួន មិនសូវចេះទិញ និងខ្វល់ខ្វាយពីរឿងទាំងអស់នេះប៉ុន្មានទេ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាមង្គលការរបស់ ពិធីការិនី ខៀវ សានសាណា និង លោក Seraj Sutton បានប្រកបទៅដោយភាពរលូន នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ "LE ROYAL"។

មិនតែប៉ុណ្ណោះ នៅក្នុងពិធីសិរីមង្គល របស់ពិធីការិនីរូបនេះ ក៏មិនធម្មតាផងដែរ បានអញ្ជើញសុទ្ធភ្ញៀវលំដាប់ខ្ពស់ទៀតផង ដូចលោកជំទាវ ហ៊ុន ម៉ាណា និងលោកស្រី យឹម ឆៃលីន ភរិយាឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ ស្រីតូច ចំណាន (តែលោកជំទាវ បង្ហាញវត្តមានតែកម្មវិធីពេលព្រឹកតែប៉ុណ្ណោះ)។

ចំណែកឯមិត្តភក្តិរួមអាជីព ក៏អ្នកនាង ខៀវ សានសាណា មិនបានភ្លេចដែរ បានអញ្ជើញតារាល្បីៗ មានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ អ្នកនាង គង់ សុជាតិ អ្នកនាង កាតុ កញ្ញា ជីជី កញ្ញា ពេជ្រ សេរីរ័ត្ន លោក រ៉ូលីន នាយ ព្រែក លោក ប៉ែន ចំរុងជាដើម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា