រាជធានី​ភ្នំពេញ ​៖ ចៅក្រម​សាលាឧទ្ធរណ៍​​ លោកប្លង់ សំណាង ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ ​កាលពី​​ព្រឹក​ថ្ងៃ​ទី២៨ ​កុម្ភៈ​ បាន​សម្រេច​​ប្រកាស​សា​ដីកា​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ​ទុកជា​បានការ​ដដែល ក្នុង​សំ​ណុ​រឿង​ឃាតកម្ម​ធ្វើ​ទារុណ​កម្ម​ ​និង​​រំលោភ​សេពសន្ថវៈ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៧ តុលា​ ឆ្នាំ​២០១៤ កន្លងមក ហើយ​យក​សព​ទៅ​បោះចោល​នៅ​ក្នុង​ទឹកទន្លេ​ត្រើយ​ខាងកើត​ទុល​មុខ​វាំង សង្កាត់​ជ្រោយចង្វា ដែល​​​ជនជាប់ចោទ​ឈ្មោះ​ហុង កាលី​ឌី​ន ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ។

គួររំលឹក​​​ថា ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក វ៉េ​ង ហ៊​ត់ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ ​នៅ​រសៀល​ថ្ងៃ​ទី​៣១​ សីហា ​២០១៦​បាន​​សម្រេច​ប្រកាស​សាលក្រម​​ ក្នុង​សំណុំរឿង​ឃាតកម្ម​ធ្វើ​ទារុណកម្ម​ និង​រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃ​ទី​៧ តុលា ​ឆ្នាំ​២០១៤​ ដែល​​ជនជាប់ចោទ​ឈ្មោះហុង កាលី​ឌី​ន ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ចៅក្រម​សម្រេច​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​បង្គាប់​ឲ្យ​សង​ដើមបណ្តឹង​២០​លាន​រៀល​។

​​នៅ​​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ២០១៤ នោះ នៅ​ហាង​កាហ្វេ​ដា​លី​ន ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា សមត្ថកិច្ច​បាន​ឆែកឆេរ​ចាប់ខ្លួនជនសង្ស័យ ពាក់​ព័​ន្ឋ​នឹង​ការ​សម្លាប់​នារី​ម្នាក់​​ជា​និស្សិត​ឆ្នាំ​ទី​១​ នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ ហើយ​យក​សព​ទៅ​បោះ​ចោល​ក្នុង​ទឹកទន្លេ​ ។ ​

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មេ​តុងទីន២នាក់ប្ដីប្រពន្ធ វេចបង្វេចរត់​ចោល​កូន​តុងទីនមួយករណីទៀត​ហើយ !

ខេត្តបន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ ចំពោះ​កូន​តុងទីន​ជា​ច្រើន​នាក់ បន្ទាប់​ពី​ទៅ​ដល់​តូប​មេ​តុងទីន​ស្រាប់តែ​មាន​អ្នក​ថ្មី​លក់ ហើយ​សាកសួរ​អ្នក​ជិតខាង​ថា​បាត់​មួយ​រយៈ​ហើយ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​ បាន​កើតឡើង​នៅ​រសៀល ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៧ នៅ​ចំណុច​ផ្សារ​ត្រី ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ នៅ​កន្លែង​កើតហេតុ​កូន​តុងទីន​មិន​ច្រើន​ទេ ប៉ុន្តែ​ពេល​សួរនាំ​ពួក​គាត់​និយាយ​ថា ចំនួន​កូន​តុងទីន​មាន​១៣៩​នាក់ ខ្លះ​លេង​៥​ក្បាល ខ្លះ​លេង​៣​ឬ​២​ក្បាល ដែល​សរុប​ទឹកប្រាក់​ប្រមូល​ក្នុង​មួយ​ថ្ងៃ​ៗ មិន​តិច​ជាង​១​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​ឡើយ​។

ក្រុម​កូន​តុងទីន​និយាយ​ថា មេ​តុងទីន​នោះ​ប្តី​ឈ្មោះ ជា ប្រពន្ធ​ឈ្មោះ ឡេ​ង ជា​អាជីវករ​លក់​គ្រឿងក្រអូប​នៅ​ផ្សារ​ត្រី​ ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​មាន​តូប​រហូត​៣​។ ពាក់ព័ន្ធ​បញ្ហា​នេះ​ក្រុម​កូន​តុងទីន​ភាគច្រើន​ មិន​ហ៊ាន​ធ្វើ​បទ​សម្ភាស​ទេ តែ​ស្ត្រី​អាជីវករ​លក់​អង្ករ​ក្នុង​ផ្សារ​ត្រី​ឈ្មោះ អាង ឈុ​ន អាយុ​៤៤​ឆ្នាំ និយាយ​ថា សម្រាប់​គ្រួសារ​គាត់​លេង​តុងទីន​៥​ក្បាល​អស់ប្រាក់​១៥​ម៉ឺន​បាត និង​ស្ត្រី​ម្នាក់​ទៀត​ ជា​ម្ចាស់​ហាង​កាហ្វេ​ក្នុង​ផ្សារ​ត្រី​នោះ​ដែរ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​និយាយ​ថា គ្រួសារ​គាត់​លេង​៥​ក្បាល​ដែរ អស់ប្រាក់​រហូត​៣០​ម៉ឺន​បាត​។

ក្រុម​អាជីវករ​និយាយ​ថា មេ​តុងទីន​រូប​នេះ​ ទំនងជា​រៀប​គម្រោង​ រត់​យូរហើយ​ព្រោះ តូប​ទាំងអស់​បាន​សេង​ទៅ​ឲ្យ​អ្នក​ថ្មី​គ្មាន​នរណា​ដឹង​ទេ លុះ​ឃើញ​អ្នក​ថ្មី​មក​លក់ ហើយ​ពេល​សួរនាំ​ម្ចាស់​ថ្មី​ប្រាប់​ថា សេង​ពី​មេ​តុងទីន​ខាងលើ ទើប​ដឹង​ថា មេ​តុងទីន​រត់​ក៏​នាំ​គ្នា​ភ្ញាក់ផ្អើល​តែ​ម្តង​។ មុន​នេះ​បន្តិច​ដោយ​មាន​សេចក្តីរាយការណ៍​ ដល់​សមត្ថកិច្ច​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជា​កម្លាំង​ទៅ​ជួប​ជាមួយ​កូន​តុងទីន​ និង​ណែនាំ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង​ ចៀសវាង​កើត​មាន​អំពើ​ហិង្សា​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]